22/10/2021 07:50
សមមិត្តលេខាបក្សខេត្ត ជូនបណ្ណសរសើរដល់បុគ្គលឆ្នើម។ រូបថត៖ ហ្វីហ្វាង
ជាលទ្ធផល ក្រុមហ៊ុនបានខិតខំអនុវត្តសម្រេចបណ្ដាកម្រិតផែនការផលិតធ្វើអាជីវកម្ម៖ ល្បឿនកំណើនអគ្គិសនី ពាណិជ្ជផលកើន ៣,៨៩% ពីឆ្នាំ ២០២០ និង ៦ ខែដើមឆ្នាំ ២០២១ ប្រៀបជាមួយពេលជាមួយគ្នានៃឆ្នាំមុន។ ប្រភពចំណូលពីការលក់អគ្គិសនីឆ្នាំ ២០២០ សម្រេចបាន ១.៩០៧,៦ ពាន់លានដុង ៦ ខែដើមឆ្នាំ ២០២១ សម្រេច ៩៦៨,៣៩ ពាន់លានដុង។ អនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យានិងផ្លាស់ប្ដូរលេខ ក្នុងបណ្ដាសកម្មភាពផលិត ធ្វើអាជីវកម្ម ដូចជា៖ ជំរុញមាំការទំនាក់ទំនងលើបរិស្ថានអេឡិចត្រូនិច ផ្គត់ផ្គង់សេវាអគ្គិសនីបន្តផ្ទាល់ប្រហាក់ប្រហែលសេវាសាធារណកម្រិត ៤ ជាកម្រិតខ្ពស់បំផុតជាមួយសេវាអគ្គិសនីទាំង ១២/១២ លើទ្វារសេវាសាធារណជាតិ និងគិតដល់អស់ថ្ងៃ ទី ១៥ ខែកញ្ញាឆ្នាំ ២០២១ អនុវត្តអត្រាទំនាក់ទំនងតាមវិធីសាស្រ្តអេឡិចត្រូនិចសម្រេច ៩៦,៥៨% និងអត្រាសេវាផ្គត់ផ្គង់បន្តផ្ទាល់កម្រិត ៤ សម្រេច ៩៩,៨១%។ គិតដល់ខែកញ្ញាឆ្នាំ ២០២១ អនុវត្តអត្រាទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខសម្រេច ៩០,៥% អំពីចំនួនអតិថិជន។
ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តជំរុញរហ័សសន្ទុះបណ្ដាសំណង់បញ្ជូន អគ្គិសនីទៅកាន់ជនបទ លុបបំបាត់ករណីប្រើអគ្គិសនីបន្តកន្ទុយ ពង្រីកចំនួនគ្រួសារប្រើប្រាស់អគ្គិសនីមកទល់ពេលនេះ ទូទាំងខេត្តសម្រេច ៩៩,១៩% ចំនួនគ្រួសារមានអគ្គិសនី ក្នុងនោះ គ្រួសារប្រជាជនមានអគ្គិសនីតំបន់ជនបទសម្រេច ៩៩,០៩%។ អនុវត្តល្អកាតព្វកិច្ចថវិការដ្ឋចំនួនពន្ធដារដែលបានវាល់ ៤២,៨៤ ពាន់លានដុង (ឆ្នាំ ២០២០ សម្រេច ១៦,៨៥ ពាន់លានដុង ៦ ខែដើមឆ្នាំ ២០២១ សម្រេច ២៥,៩៩ ពាន់លានដុង)។
ទន្ទឹមនឹងសកម្មភាពផលិតធ្វើអាជីវកម្ម ក្រុមហ៊ុនចូលរួមអនុវត្តល្អសកម្មភាពសង្គម តបស្នងសងគុណ ដូចជា៖ ទទួលឧបត្ថម្ភទំនុកបម្រុងឃុំ ០២ (ដុងហាយ ដូងចូវ ស្រុកយ្វៀងហាយ) តាមការប្រគល់ការងាររបស់គណៈកម្មាធិការបក្សខេត្ត របាយការណ៍ស្នើអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងឧបត្ថម្ភថវិកា ៧៥០ លានដុងកសាងផ្ទះឧបការគុណ ១៥ ខ្នងជូនគ្រួសារគោលនយោបាយនៅស្រុកចូវថាញ់ក្នុងឆ្នាំ ២០២១។ ចលនាកម្មាភិបាល បុគ្គលិកគបវាល់ឧបត្ថម្ភបណ្ដាសកម្មភាពសង្គមមូលនិធិដើម្បីអ្នកក្រីក្រ ឧបត្ថម្ភអ្នករងគ្រោះធម្មជាតិនៅភូមិភាគកណ្ដាល ប្រជាជនត្រូវជះឥទ្ធិពលដោយគ្រោះរាំងស្ងួត ជ្រាបជាតិប្រៃ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ល។ ជាមួយទឹកប្រាក់ ១,២៧ ពាន់លានដុង ជាពិសេស ក្រោយពេល បំផុសចលនារបស់ខេត្តទាំង ៣ លើកអំពីឧបត្ថម្ភបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កម្មាភិបាល បុគ្គលិកក្រុមហ៊ុនបានឧបត្ថម្ភជាង ៧៤០ លានដុង៕
ហ្វីហ្វាង-ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។