28/07/2023 13:08
បច្ចុប្បន្ន ភ្លៀងបង្អុរចុះអូសអន្លាយជាច្រើនថ្ងៃ ស្ថានភាពជំងឺកើតមានលើហ្វួងបសុសត្វ ពាហនសត្វ មាននិន្នាករកើតឡើងយ៉ាងស្មុគស្មាញ ។ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតលើសត្វចិញ្ចឹម ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ បង្កើនកិច្ចសហការជាមួយបណ្តាមូលដ្ឋាន ដើម្បីណែនាំប្រជាជន ម្ចាស់ការ ធ្វើអនាម័យបរិស្ថាន ចាក់វ៉ាក់សាំងឲ្យហ្វូងសត្វ ថែទាំ ផ្តល់ចំណីឱ្យសត្វបានល្អ ដើម្បីសត្វធន់នឹងជំងឺ ធានាសុវត្ថិភាពក្នុងការចិញ្ចឹម។
បងស្រីស៊ើងធីហ្វៀងត្រាង ថែទាំហ្វូងជ្រូក។
បច្ចុប្បន្ន ស្រុកមានហ្វួងគោជិត ៣៨.២០០ ក្បាល ជ្រូកជាង ៨៧.៥០០ ក្បាល និងមាន់ ទា ជិត ៩៧៦.៣០០ ក្បាល ។ ដើម្បីអនុវត្តល្អ ការងារបង្ការ ទប់ស្កាត់ជំងឺកើតមានលើសត្វចិញ្ចឹម ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានចង្អុលការដំណាក់ការពាររុក្ខជាតិតាមដានចាក់ថ្នាំបង្ការជាប្រចាំ និងអនុវត្តល្អខែធ្វើសកម្មភាពបាញ់ថ្នាំកម្ចាត់មេរោគនៅតាមរោង ក្រោលចិញ្ចឹមសត្វរបស់ប្រជាជន។ បច្ចុប្បន្ន សាខានាយកដ្ឋាន ផ្តល់ថ្នាំកម្ចាត់មេរោគបានជិត ៤.០០០ លីត្រ របាំងមុខ ៣.៣០០ បន្ទះ ស្រោមដៃចំនួន ៣.២០០ និងស្បែកជើងកវែង ១៦០ គូ ដល់បណ្តាឃុំ ទីប្រជុំជនដើម្បីបាញ់ថ្នាំកម្ចាត់មេរោគនៅបណ្តាគ្រួសារដែលចិញ្ចឹមសត្វ។ ផ្តុំកម្លាំងត្រួតពិនិត្យអំពីរបៀបចិញ្ចឹម ជួញដូរ ដឹកជញ្ជូន សត្តឃាត កែច្នៃមុខម្ហូប និងផលិតផលធ្វើអំពីសាច់សត្វត្រឹមត្រូវ តាមច្បាប់ ធានាសុវត្ថិភាពគ្រឿងបរិភោគ។ បង្កើនការគ្រប់គ្រង វិនិច្ឆ័យម៉ឺងម៉ាត់ ចំពោះករណីដឹកជញ្ជូនសត្វខុសច្បាប់។
ឃុំហ្វាអឹងមានហ្វួងគោជាង ១.២០០ ក្បាល ជ្រូក ៤.៣០០ ក្បាល និងបសុសត្វជាង១៨.៣០០ ក្បាល។ អនុវត្តតាមអនុសាសន៍របស់ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ថ្នាក់ដឹកនាំឃុំហ្វាអឹងអនុវត្តល្អការចាក់វ៉ាក់សាំងបង្ការ ជំងឺលើសត្វចិញ្ចឹម។
លោកដាំងង៉ុកកឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាអឹង បានឲ្យដឹង៖ដើម្បីជំនួយឲ្យប្រជាជនបង្កើនការយល់ដឹងអំពីវិធីសាស្រ្តបង្ការជំងឺលើសត្វចិញ្ចឹម ឃុំចង្អុលការកម្មាភិបាលកសិកម្មឃុំ រួមជាមួយនឹងអង្គការចាត់តាំងមហាជនម្ចាស់ការផ្សព្វផ្សាយ និងតាមដានប្រទះឃើញជំងឺរាតត្បាត គប្បីបង្ការជំងឺឲ្យបានទាន់ពេល ឬយកសំណាកទៅពិនិត្យយកលទ្ធផល ដើម្បីចាក់វ៉ាក់សាំងកម្ចាត់មេរោគគ្រុនផ្តាសាយបក្សីមិនទុកឱ្យឆ្លងរាលដាលដល់មនុស្ស។ ការចាក់វ៉ាក់សាំងបង្ការ ការងារសង្កេតពិនិត្យ គ្រប់គ្រងការដឹកជញ្ជូន ជួញដូរសត្វ ផលិតផលធ្វើអំពីសត្វ ក៏បានឃុំ ត្រួតពិនិត្យ អនុវត្តម៉ឺងម៉ាត់ ។
បងស្រី ស៊ើងធីហ្វៀងត្រាង នៅភូមិតាខាវ ឃុំហ្វាអឹងបានឲ្យដឹង៖ គ្រួសារខ្ញុំ ចិញ្ចឹមជ្រូកសាច់ជិត ១០ ក្បាល និងមាន់ក្នុងចម្ការជិត ២០០ ក្បាល ។ គ្រួសារតែងបានកម្មាភិបាលកសិកម្មស្រុក ឃុំ មកណែនាំអំពីរបៀបបង្ការមេរោគ និងរបៀបថែទាំសត្វឲ្យបានល្អ។ ទន្ទឹមនឹងនោះ ខ្ញុំបានចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺជាច្រើនប្រភេទដល់សត្វចិញ្ចឹម បានត្រឹមត្រូវតាមកម្រិត។ អាស្រ័យហេតុនោះ ទើបហ្វូងសត្វចិញ្ចឹមរបស់ខ្ញុំ ធំធាត់ល្អ គ្មានខូចខាតឡើយ។
ដើម្បីអនុវត្តការងារបង្ការ ទប់ស្កាត់ជំងឺលើហ្វួងសត្វចិញ្ចឹមសម្រេចបានលទ្ធផលខ្ពស់ បងស្រីង៉ូធីហុងងី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែមានប្រសាសន៍ថា៖ ក្នុងពេលខាងមុខស្រុកកូវកែនឹងបង្កើនការត្រួតពិនិត្យជំងឺដែលកើតមានចំពោះសត្វចិញ្ចឹម និងផលិតផលធ្វើអំពីសាច់សត្វ។ គ្រប់គ្រងម៉ឺងម៉ាត់ ការដឹកជញ្ជូនពាហនសត្វ និងបសុសត្វដែលឆ្លងកាត់តាមផ្លូវក្នុងស្រុក។វិនិច្ឆ័យម៉ឺងម៉ាត់ចំពោះករណីដឹកជញ្ជូន ជួញដូរ និងសត្តឃាតដែលមិនទាន់មានការត្រួតពិនិត្យរបស់បសុពេទ្យ ៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។