01/08/2023 09:03
កសិករថាច់យុងជាមួយនឹងទម្រង់ឆ្លាស់ដំណាំក្នុងចម្ការដូងខ្ទិះដែលបានឧបត្ថម្ភការបង្វែរតាមសេចក្តីសម្រេចចិត្តលេខ ០៣/២០២១/NQ-HĐND ។ រូបថត៖ ហ៊ឺវហ្វេ
ផ្តើមពីនោះ ក្នុងដំណាក់កាល ២០២១-២០២២ នៅលើភូមិសាស្ត្រស្រុកកូវកែបានផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៣/២០២១/NQ-HĐND ចុះថ្ងៃទី ១៩/៣/២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញស្តីពីកំណត់គោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញរបស់ខេត្ត ដំណាក់កាល ២០២១-២០២៥ ដោយមាន ៤២ គម្រោងការ ជាមួយនឹងផ្ទៃដី ៣៤៤ ហិកតារបស់គ្រួសារប្រជាជន ៦១៨ គ្រួបានឧបត្ថម្ភវិនិយោគបង្វែរការផលិត (កែប្រែ ដាំថ្មីផ្ទៃដីចម្ការចាស់គំរឹលអន់ប្រសិទ្ធផល និងដីផលិតស្រូវមកដាំដើមដូង ក្រូចពោធិ៍សាត់ ក្រូចត្លុង)។ សេចក្តីសម្រេចចិត្តលេខ ៩៨/២០១៩/NQ-HĐND ចុះថ្ងៃទី ១០/១២/២០១៩ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញស្តីពីការកំណត់កម្រិតឧបត្ថម្ភពង្រីកធារាសាស្ត្រតូច ធារាសាស្ត្រវាលស្រែ និងស្រោចស្រពជឿនលឿន ប្រិតសំចៃទឹកនៅលើភូមិសាស្ត្រខេត្ត បានវិនិយោគឱ្យកសិកររបស់ ០៧/១០ ឃុំ ជាមួយនឹងផ្ទៃដីបានដំឡើងប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹកចំនួន ៨៩,១ ហិកតា ជាមួយនឹងថវិកាសរុបរួមជាង ៣,៥៦៤ ពាន់លានដុង។
ក្នុង ០៦ ខែដើមឆ្នាំ ២០២៣ ឆ្លងតាមរយៈបណ្តាគោលនយោបាយឧបត្ថម្ភបង្វែរបង្កបានលក្ខណៈសម្រាប់កសិករក្នុងស្រុកម្ចាស់ការបានប្រភពទឹកសាបបបម្រើការផលិត ទន្ទឹមនឹងនោះ អាស្រ័យដោយបានអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសជឿនលឿនទៅក្នុងការផលិតលើកស្ទួយផ្ទៃដីប្រពលវប្បកម្ម និងបរិមាណផលបន្លែបង្ការកើនឡើងខ្ពស់ជាង។ ផ្ទៃដីសាបព្រោះចំនួន ៥.៣៥៧ ហិកតា សម្រេច ៥៧,១២% នៃផែនការ ប្រៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ កើន ៦៩៥,៦៦ ហិកតា បរិមាណផលប៉ាន់ស្មានសម្រេចបាន ១១០.០៣១ តោន សម្រេច ៥៥,៣៥% នៃផែនការ។ ផ្ទៃដីកែប្រែចម្ការឈើហូបផ្លែអន់ប្រសិទ្ធភាពទៅជាចម្ការផលិតជំនាញ បង្វែរពីដីផលិតស្រូវមិនសូវបានផលមកដាំដើមឈើហូបផ្លែបាន ១៣០,៦ ហិកតា បង្កើនផ្ទៃដីចម្ការហូបផ្លែរបស់ទូទាំងស្រុកមកដល់សព្វថ្ងៃនេះឡើងបាន ៧.៩៦០,៤ ហិកតា បរិមាណផលប្រមូលផលផ្លែឈើគ្រប់ប្រភេទបានជិត ១៤២.៤៦១ តោន សម្រេច ៧២,៨៣% នៃផែនការ ប្រៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅកើន ៣២,៦៧១,៩ តោន។
កសិករថាច់យុង ប្រធានក្រុមសហការដូងខ្ទិះហ្វាតឹង ឃុំហ្វាតឹង ស្រុកកូវកែបានឱ្យដឹងថា៖ ដោយបានការឧបត្ថម្ភពីសេចក្តីសម្រេចចិត្តលេខ ០៣/២០២១/NQ-HĐND វិនិយោគឱ្យគ្រួសារកសិករ ១៧ គ្រួ ជាមួយនឹងផ្ទៃដី ៦,៤ ហិកតា ក្នុងនោះ មានគ្រួសារជនរួមជាតិខ្មែរជាង ៩០%។ បណ្តាគ្រួសារដែលទទួលបានការឧបត្ថម្ភក្នុងមួយហិកតា ៣០ លានដុងដើម្បីបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូងខ្ទិះគួបផ្សំជាមួយនឹងដាំដំណាំតាមរូបភាព “យកខ្លីចិញ្ចឹមវែង”។ ក៏យោងតាមប្រសាសន៍របស់កសិករថាច់យុង គ្រួសារទទួលបានការឧបត្ថម្ភ ១២ លានដុងសម្រាប់បង្វែរផ្ទៃដីផលិតស្រូវចំនួន ៤.០០០ ម៉ែត្រក្រឡាមកដាំដូងខ្ទិះបាន ៨៥ ដើម។ ក្នុងរយៈពេលរង់ចាំទទួលលទ្ធផលពីដូងខ្ទិះ ផ្ទៃដីដែលបានបង្វែរនឹងបានគ្រួសារដាំឆ្លាស់បណ្តាបន្លែបង្ការគ្រប់ប្រភេទ និងប្រភេទល្ពៅ និងដើមត្របែកណឺហ្វាងជាង ៦០ ដើម។ ឆ្លងអស់រយៈពេលជិត ០២ ឆ្នាំដែលបានបង្វែរ គិតមកដល់ពេលនេះ ប្រភពចំណូលពីក្រោមម្លប់ដូងប្រមាណ ៥០ លានដុង។ អាស្រ័យដោយបានការឧបត្ថម្ភពីសេចក្តីសម្រេចចិត្តលេខ ០៣/២០២១ /NQ-HĐND ញ៉ាំងឱ្យកសិករភាគច្រើនអនុវត្តការបង្វែរបានដើមឈើដាំនៅលើផ្ទៃដីធ្វើប្រពលវប្បកម្មរបស់គ្រួសារ។
មានប្រសាសន៍អំពីលទ្ធផលរបស់សេចក្តីសម្រេចចិត្តលេខ ៩៨/២០១៩/NQ-HĐND កសិករកៅវ៉ាំងភូ នៅភូមិហ្វាអាង ឃុំអាងភូតឹង ស្រុកកូវកែចែករំលែកថា៖ គ្រួសារមានដីចម្ការចម្រុះ ១,៣ ហិកតា ដោយបានរដ្ឋឧបត្ថម្ភ ៥០% នៃចំនួនចំណាយសរុបរួមក្នុងការដំឡើងប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹក (៥៤ លានដុង)។ ជាមួយនឹងប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹកគួបផ្សំនឹងស្រោចស្រពលាយថ្នាំរួមជាមួយនឹងជីជួយឱ្យគ្រួសារកាត់បន្ថយបានប្រាក់ចំណាយអំពីកម្លាំងពលកម្ម ប្រេងសាំង បើប្រៀបធៀបជាមួយនឹងការបូមទឹកតាមប្រវេណីពីមុននេះ។ អាស្រ័យដោយមិនបាច់ជួលកម្លាំងពលកម្ម (២៥០.០០០ ដុងក្នុងមួយថ្ងៃ) ហើយប្រេងឥន្ទនៈម៉ាស៊ីនបូមទឹកស្រោចស្រពចម្ការក្នុងមួយខែ ប្រព័ន្ធស្រោចស្រពទឹក ១៥ ថ្ងៃ គ្រួសារប្រិតសំចៃបានជាង ៤,៥ លានដុងក្នុងមួយខែ។ ក្រៅពីនោះ អ្នកចម្ការនៅទាំងប្រិតសំចៃបានពេលវេលាដើម្បីធ្វើការងារផ្សេងៗរបស់គ្រួសារ អាស្រ័យដោយបានប្រើប្រាស់ប្រដាប់ផ្តាច់ចរន្តអគ្គិសនីស្រោចស្រពស្វ័យប្រវត្ត និងស្វ័យប្រវត្តផ្តាច់ចរន្តអគ្គិសនីតាមប្រព័ន្ធដាក់បញ្ចូលពេលវេលាសម្រាប់គ្រឿងម៉ាស៊ីនបូមទឹកធ្វើសកម្មភាពដោយខ្លួនឯង។
សមមិត្តផាមវ៉ាំងខា អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែបានឱ្យដឹងថា៖ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់សេចក្តីសម្រេចចិត្តលេខ ០៣ និងសេចក្តីសម្រេចចិត្តលេខ ៩៨ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត បានជះឥទ្ធិពលយ៉ាងសកម្មសម្រាប់អ្នកចម្ការរបស់ស្រុកកូវកែជំរុញមាំដំណាក់កាលបង្វែររចនាសម្ព័ន្ធពូជឈើដាំ ច្បាមខ្ជាប់ទៅក្នុងគ្រោងផែនការរបស់ស្រុក និងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស លើកកម្ពស់ទិន្នផល គុណភាពមុខទំនិញកសិផល។ចំពោះបណ្តាផ្ទៃដីដែលបានបង្វែរមកដាំដើមឈើហូបផ្លែ សម្រេចបានពី ២៥០-៣០០ លានដុងក្នុងមួយហិកតា ប្រិតសំចៃប្រាក់ចំណាយជួលកម្លាំងពលកម្ម និងសម្ភារកសិកម្មពេលដែលអនុវត្តបច្ចេកវិទ្យាស្រោចស្រពព្រួសទឹកគួបផ្សំនឹងការលាយថ្នាំទៅក្នុងការបាញ់ព្រួសឱ្យចម្ការឈើហូបផ្លែ៕
ប្រែសម្រួល៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។