03/03/2023 08:10
ឆ្នាំ ២០២៣ ផ្ដើមពីប្រភពទុនឧបត្ថម្ភរបស់ខេត្ត ស្រុកបានវិនិយោគថវិកាជាង ៦,៥ ពាន់លានដុងអនុវត្តគោលនយោបាយឧបត្ថម្ភរៀបចំឡើងវិញផ្នែកកសិកម្ម។ យោងតាមនោះ ស្រុកបានឧបត្ថម្ភថវិកាឲ្យ ៦៤ មូលដ្ឋានរបស់គ្រួសារកសិករ ក្រុមសហការផលិត សហករណ៍អនុវត្តនីតិវិធីផលិតកសិកម្មល្អ (VietGAP) ជាង ៤,៨ ពាន់លានដុង ឧបត្ថម្ភបង្វែរដីផលិតស្រូវមិនសូវមានផលដល់មាមីងកសិករលើភូមិសាស្រ្តស្រុកជាមួយផ្ទៃដីអនុវត្ត ១៣៩,៦ ហិកតា ថវិកាឧបត្ថម្ភជិត ១,៦ ពាន់លានដុង ឧបត្ថម្ភក្នុងការផលិត លក់បន្លែសុវត្ថិភាព ០២ មូលដ្ឋានជាមួយថវិកាជាង ០,១ ពាន់លានដុង។ ជាក់ស្ដែង ជាមួយគោលនយោបាយឧបត្ថម្ភនីតិវិធីអនុវត្តផលិតកសិកម្មល្អ (VietGAP) អាទិភាពឧបត្ថម្ភមាមីងកសិករនៅបណ្ដាតំបន់ឆ្ងាយ តំបន់ជនជាតិខ្មែរផលិតបណ្ដាផលិតផលដំណាំដូចជា៖ បន្លែ ផ្សិត ផ្លែឈើ ដូង ស្រូវ សណ្ដែកដី បណ្ដាផលិផលចិញ្ចឹមសត្វរួមមាន៖ ជ្រូក គោ ពពែ មាន់ ទា បណ្ដាផលិផលជលផលរួមមាន៖ បង្គានាគ បង្គាជើងស បង្កងសាវទាវ ត្រីប្រា ក្តាមសមុទ្រ លៀសសមុទ្រ ។ កម្រិតឧបត្ថម្ភឲ្យមូលដ្ឋានមួយលើកនៅក្នុងដំណាក់កាលផលិតមុនដំបូងអនុវត្តបច្ចេកវិទ្យា VietGAP ឬក្នុងដំណាក់កាលផលិតឡើងវិញជាមួយបណ្ដាមូលដ្ឋានបានបញ្ជាក់ទទួលសម្គាល់អនុវត្តបច្ចេកវិទ្យា VietGAP ប៉ុន្តែមិនទាន់បានទទួលគោលនយោបាយឧបត្ថម្ភ។ កម្រិតឧបត្ថម្ភពី ២០ - ៣០០ លានដុងសម្រាប់បណ្ដាផលិផលដែលត្រូវចុះឈ្មោះអនុវត្តបច្ចេកវិទ្យា VietGAP តាមគំរូបានកំណត់ មានចុះកិច្ចសន្យាលក់ឬវិធានការលក់ផលិផលនិងមានលិខិតបញ្ជាក់ទទួលស្គាល់VietGAP។ គោលនយោបាយឧបត្ថម្ភផលិត លក់បន្លែសុវត្ថិភាពនឹងឧបត្ថម្ភការផលិត ឈ្នួលឬសង់ថ្មីល្វែងសម្រាប់លក់បន្លែសុវត្ថិភាព។កម្រិតឧបត្ថម្ភ ៥០ លានដុងជាមួយបណ្ដាមូលដ្ឋានផលិតមានគម្រោងការវិនិយោគបើកទូលាយមុខទំនិញបន្លែសុវត្ថិភាពនិងសន្យាសន្ទុះល្បឿនផ្សព្វផ្សាយគម្រោងការបានគណៈកម្មាធិការប្រជាជនស្រុកយល់ព្រម បានផ្ដល់លិខិតបញ្ជាក់ទទួលស្គាល់មូលដ្ឋានគ្រប់លក្ខណៈសុវត្ថិភាពអាហារឬមានលិខិតសន្យាផលិត ធ្វើអាជីវកម្មអាហារកសិផល រុក្ខផល ជលផលសុវត្ថិភាពតាមសចក្តីកំណត់។
គោលនយោបាយឧបត្ថម្ភបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលនឹងបានឧបត្ថម្ភថវិកា ០១ លើកសម្រាប់ទិញជី ថ្នាំការពាររុក្ខជាតិ អាហារ ថ្នាំបសុពេទ្យដល់គ្រួសារផលិតផ្ទាល់បង្វែរដីផលិតស្រូវមិនសូវមានផលមកដាំប្រភេទដំណាំផ្សេងឬផលិតស្រូវគួបផ្សំជាមួយការចិញ្ចឹមជលផលជាមួយកម្រិតឧបត្ថម្ភក្នុង ០១ ហិកតាចំនួន ១០ លានដុង ដាំស្មៅចិញ្ចឹមគោបានឧបត្ថម្ភក្នុង ០១ ហិកតា ១០ លានដុង ដាំពោត សណ្ដែកដីបានឧបត្ថម្ភ ០១ ហិកតា ០៨ លានដុង៕
ឌិញកាញ់-លឺវវ៉ូ
កសិករថែទាំដំណាំ។ រូបថត៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។