03/11/2022 16:05
ផ្លាស់ប្ដូរផ្នត់គំនិតក្នុងការផលិត
ក្នុងពេលកន្លង បណ្ដាកម្មវិធីឧបត្ថម្ភទុនដល់មាមីងខ្មែរ ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេស អនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងការផលិត បង្កើនបរិមាណកសិផល និងគុណភាពស្រូវ។ល។ បានបណ្ដាមូលដ្ឋានក្នុងខេត្តផ្សព្វផ្សាយទាន់ពេលដល់មាមីងខ្មែរ។ អា ស្រ័យហេតុនោះ បានជួយឲ្យមាមីងផ្លាស់ប្ដូរទម្លាប់ផលិត សន្សឹមៗបង្កបានការងារធ្វើ លំនឹងជីវភាពឈានឡើងរួចផុតពីភាពក្រីក្រ។
បណ្ដាទម្រង់ផលិត ទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពក្នុងតំបន់ជនជាតិខ្មែរ ដូចជា៖ វាល ស្រែធំនៅឃុំតឹបង៉ាយ (ស្រុកទីវកឹង) ឃុំចូវដៀង (ស្រុកកូវកែ) តំបន់ផលិតស្រូវគុណភាព ខ្ពស់នៅឃុំញីត្រឿង ត្រឿងទ័រ (ស្រុកកូវង៉ាង)។ល។ បានរួមចំណែកលើកកម្ពស់លទ្ធ ភាពផលិត សមត្ថភាពផ្គត់ផ្គង់ និងលក់មុខទំនិញក្នុងតំបន់ជនជាតិខ្មែរ។ ជីវភាពរបស់ជនជាតិខ្មែរមានការវិវឌ្ឍន៍យ៉ាងច្រើន អត្រាគ្រួសារក្រីក្របានកាត់បន្ថយរាល់ឆ្នាំ។ កាលទើបបង្កើតខេត្តត្រាវិញឡើងវិញ គ្រួសារខ្មែរក្រីក្រនៅជាង ៥០% ប៉ុន្តែគិតដល់ចុង ឆ្នាំ ២០២១ អត្រានោះបានថយចុះនៅតែ ០,០៨% (ស្មើ ៨០៥ គ្រួសារ)។
កសិករប្រមូលផលស្រូវ។
ឃុំគីមស៊ើង ស្រុកថ្កូវជាឃុំដែលមានជនជាតិខ្មែររស់នៅជាង ៩៣%។ កាលពីមុន មូលដ្ឋាននេះជាតំបន់ជំនាញដាំអំពៅប្រមាណ ១.៣០០ ហិកតា។ បន្ទាប់ពីបានផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតពីការដាំអំពៅមកចិញ្ចឹមជលផល ផលិតស្រូវ។ល។ ប្រជាជនមានប្រភពចំណូលលំនឹង ជីវភាពរបស់មាមីងមានការផ្លាស់ប្ដូរយ៉ាងសកម្ម។ គិតជាមធ្យម តម្លៃក្រោយពេលបានផ្លាស់ប្ដូរទម្រង់ផលិតសម្រេច ៤០ លានដុងក្នុងមួយហិកតា (ក្នុងមួយឆ្នាំ) (ផលិតស្រូវ ០១ រដូវ ចិញ្ចឹមជលផល ០១ រដូវ) សម្រេចពី ១៥០-២០០ លាន ដុងមួយហិកតាក្នុងមួយឆ្នាំ (ចិញ្ចឹមជលផល)។ ផ្ដើមពីការផលិតកសិកម្មតាមរបៀបប្រពៃ ណី បច្ចុប្បន្ន មាមីងកសិករឃុំគីមស៊ើងបានអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេស ពង្រីកទូលា យបណ្ដាទម្រង់សេដ្ឋកិច្ចដែលមានប្រសិទ្ធភាពខ្ពស់ទៅក្នុងការផលិត។ល។
បងគឹមមិញឡើយ នៅភូមិថ្កូវ (បេ) ឃុំគីមស៊ើងបានឲ្យដឹងដោយរីករាយថា៖ ដោយ ឃើញរបរដាំអំពៅមិនបាននឹងនរ ខាតដើមទុន ម៉្លោះហើយ គ្រួសារគាត់សម្រេចចិត្តកែប្រែដីដាំអំពៅ ០២ ហិកតាមកផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមបង្កងសាវទាវ។ អាស្រ័យដោយបានរៀនសូត្រ រួចអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទៅក្នុងការផលិត ក្នុងមួយឆ្នាំៗ ទម្រង់របស់គាត់ផ្ដល់ប្រភពចំណូលជាង ២០០ លានដុង។
ដោយបានប្រសព្វរួចអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនទៅក្នុងការផលិតស្រូវ បានជួយឲ្យគ្រួសារកសិករគាងកើន នៅភូមិ ផ្នោរអំពក់ ឃុំត្រឿងទ័រ ស្រុកកូវង៉ាងលំនឹង សេដ្ឋកិច្ច។ លោកមាគាងកើនបានឲ្យដឹងថា៖ ដីនៅទីនេះជាតំបន់ជ្រាបជាតិជូរប្រៃ។មុននេះ យើងខ្ញុំនៅតែផលិតស្រូវ ប៉ុន្តែមិនសូវចំណេញប៉ុន្មាន។ ដើម្បីកែលម្អ រដូវសម្រកឆ្នាំ ២០២១-២០២២ គ្រួសារគាត់បានអនុវត្តទម្រង់ផលិតស្រូវបញ្ញាសម្រប សម្រួលតាមការប្រែប្រួលធាតុអាកាស។ ការផលិតស្រូវដោយរបៀបព្រោះដោយម៉ាស៊ីន ដើម្បីប្រិតសំចៃចំនួនពូជ គួបផ្សំនឹងការប្រើជីបញ្ញា នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទិន្នផលស្រូវសម្រេច ០៨ តោនក្នុងមួយហិកតា (កើន ១,៥ ដង ប្រៀបជាមួយរដូវស្រូវ ឆ្នាំ ២០២០-២០២១)។ ក្នុងបណ្ដារដូវខាងមុខ គ្រួសារគាត់នឹងចលនាបណ្ដាគ្រួសារ ដែលនៅជុំវិញចូលរួមអនុវត្តទម្រង់ផលិតស្រូវបញ្ញា។
បង្កើនគុណភាពស្រូវ
នៅចំពោះមុខស្ថានភាពតម្លៃសម្ភារកសិកម្មកើនឡើងខ្ពស់ (ជីគីមី) ស្រូវរដូវដើមឆ្នាំ ២០២២ សហករណ៍កសិកម្ម អាជីវកម្ម និងមាមីងកសិករជាច្រើនបានណែនាំអំពីវិធី សាស្រ្តផលិតគួបផ្សំនឹងការប្រើជីគីមី និងជីធម្មជាតិដើម្បីកាត់បន្ថយខ្ទង់ចំណាយក្នុង ការផលិត។ ទន្ទឹមនឹងនោះ បណ្ដាពូជស្រូវគុណភាពខ្ពស់ដូចជា៖ OM៥៤៥១ OM ៤៩០០ និងដាយថើម ៨ ST២៥ ST២៤ ។ល។ បានមាមីងកសិករជាច្រើនយក មកផលិតដើម្បីលើកកម្ពស់គុណភាពសម្រាប់នីហរ័ណ។
តាមប្រសាសន៍លោកឡឹមក្វាងឌុង ប្រធានដំណាក់ការពាររុក្ខជាតិស្រុកទីវកឹងឲ្យដឹងថា៖ បច្ចុប្បន្ន មាមីងកសិករជាច្រើនបានជ្រើសរើសបណ្ដាពូជស្រូវគុណភាពខ្ពស់មកផលិត គួបផ្សំជាមួយការប្រើជីគីមី និងជីធម្មជាតិដើម្បីកាត់បន្ថយប្រាក់ចំណាយទិញសម្ភារកសិ កម្ម និងបង្កើនទិន្នផលស្រូវ។
លោកត្រឹងវ៉ាំងជុង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មផាកតាយ (ឃុំថាញ់មី ស្រុកចូវថាញ់) បានឲ្យដឹង៖ តាំងពីរដូវសម្រកឆ្នាំ ២០២១-២០២២ សហករណ៍បាន សហការជាមួយក្រុមហ៊ុនភាគហ៊ុនអូវឡាក (ហាណូយ) ដើម្បីផ្សព្វផ្សាយវិសោធនកម្ម ការប្រើជីធម្មជាតិក្នុងការផលិតស្រូវ ២០ ហិកតា ជំហានដំបូងឃើញមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយប្រាក់ចំណាយទិញជីគីមីបាន ២០% ប៉ុន្តែទិន្នផល និងគុណភាពស្រូវ បានរក្សាដូចដើម។ នៅពេលខាងមុខ សហករណ៍នឹងចលនាមាមីងកសិករ និងសមា ជិកឲ្យប្រើចម្រុះជីគីមី និងជីធម្មជាតិ។ ថ្វីត្បិតរបៀបផលិតនេះថ្មី ប៉ុន្តែមាមីងកសិករកំ ពុងទម្លាប់បន្តិចម្ដងៗ។ តាមការគ្រោងទុក នឹងមានផ្ទៃដី ៣០ ហិកតាបានផលិតស្រូវ ដោយប្រើជីធម្មជាតិគួបផ្សំជីគីមី។
បច្ចុប្បន្ននេះ មានអាជីវកម្មជាច្រើនបានសហការជាមួយបណ្ដាសហករណ៍ និងគ្រួសារ កសិករដើម្បីផលិតស្រូវតាមទិសដៅធម្មជាតិ។ យោងតាមនោះ អាជីវកម្មនឹងផ្គត់ផ្គង់ជីធម្មជាតិឲ្យគ្រួសារផលិតដោយរូបភាពបញ្ចាំសាក្សី ដល់ពេលប្រមូលផលទើបប្រ មូលដើមទុនវិញ។ ការប្រើជីធម្មជាតិនាំមកផលប្រយោជន៍យ៉ាងច្រើនដល់មាមីងកសិករ និងអាជីវកម្មខណៈដែលកែប្រែដី បន្ថយប្រាក់ចំណាយក្នុងការផលិត បង្កើនគុណភាព គ្រាប់អង្ករ ធានាតាមសំណូមពរការនីហរ័ណរបស់បណ្ដាអាជីវកម្ម៕
ហុងយ៉ាម- ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។