10/01/2023 14:08
មាមីងឃុំង៉ូវឡាក ស្រុកយ្វៀងហាយកំពុងឈានដល់រដូវប្រមូលផលខ្ទឹម និងបន្លែបង្ការគ្រប់ប្រភេទ។ ទូទាំងឃុំ ដាំដំណាំបានជាង ១០០ ហិកតា ភាគច្រើននៅ បណ្ដាភូមិ៖ ខា្នចទទឹង ពលអាស្រ័យ និងសំពោងសក់ធំ។ ដោយឡែកខ្ទឹមមានចំនួន ២០ ហិកតា បានឈ្មួញប្រមូលទិញនៅនឹងចម្ការដោយតម្លៃពី ២០.០០០-២២.០០០ ដុងក្នុងមួយគីឡូក្រាម។
តាមប្រសាសន៍របស់សមមិត្តវ៉វ៉ាំងដុង លេខាសាខាបក្សភូមិខ្នាចទទឹង ឃុំង៉ូវឡាក៖ បច្ចុប្បន្ន លើភូមិសាស្រ្តភូមិមានមាមីងកសិករជិត ៨០ គ្រួសារដាំដំណាំគ្រប់ប្រភេទជិត ២០ ហិកតា។ ក្នុងនោះ មានជិត ២០ គ្រួសារដាំខ្ទឹម (គ្រួសារនីមួយៗដាំពី ០,២-០,៣ ហិកតា) ទិន្នផលសម្រេចបានពី ១,៥-២ តោនក្នុងមួយកុង។ ជាមួយតម្លៃដូចសព្វថ្ងៃ អ្នកដាំខ្ទឹមទទួលបានប្រាក់ចំណេញពី ១២.០០០-១៣.០០០ ដុងក្នុងមួយគីឡូក្រាម។
ខ្ទឹមមិនត្រឹមតែនាំមកប្រាក់ចំណូលខ្ពស់សម្រាប់អ្នកដាំ នៅទាំងបង្កការងារធ្វើជូនពលកររាប់រយនាក់ចូលរួមជាមួយបណ្ដាគ្រួសារអ្នកដាំខ្ទឹមតាមរយៈការប្រមូលផល និងវិនិច្ឆ័យខ្ទឹមដើម្បីថ្លឹងឱ្យឈ្មួញ។ ពលករម្នាក់ៗអាចធ្វើការងារជ្រើសរើសខ្ទឹម រួចចងដុំ(១ គីឡូក្រាមក្នុងមួយដុំ) បានពី ១០-១៥ គីឡូក្រាមក្នុងមួយម៉ោង ដោយទទួលបានប្រាក់ឈ្នួលពី ១.៥០០-២.០០០ ដុងក្នុងមួយគីឡូក្រាម៕
ប្រែសម្រួល៖សម្បត្តិ
កសិករប្រមូលផលខ្ទឹម។ រូបថត៖ ហ៊ឺវហ្វេ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។