15/12/2022 14:45
ដើម្បីលើកកម្ពស់ជីវភាពប្រជាជនលើភូមិសាស្រ្ត រដ្ឋអំណាចមូលដ្ឋានឃុំឡុងវិញ ស្រុកយ្វៀងហាយតែងផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តពហុសណ្ឋាន សត្វចិញ្ចឹម។ រួមជាមួយនោះ ដោះស្រាយឲ្យមាមីងកសិករដែលមានតម្រូវការអំពីទុនបានប្រសព្វជាមួយបណ្ដាប្រភពទុនគោលនយោបាយ មូលនិធិឧបត្ថម្ភកសិករ។ល។ ម៉្លោះហើយ មាមីងកសិករកាន់តែមានភាពស្វាហាប់ក្នុងការវិនិយោគចិញ្ចឹមសត្វ។
ទម្រង់ចិញ្ចឹមពពែរបស់គ្រួសារបងថាច់តាយ។
ឆ្នាំ ២០១៨ គ្រួសារបងថាច់តាយ នៅភូមិព្រែកកន្ទីរ បានមូលដ្ឋានឧទ្ទេសនាមឱ្យបុលទុនពីធនាគារគោលនយោបាយសង្គមបាន ២០ លានដុង ទិញពពែមេចំនួន ៣ ក្បាល និងពពែឈ្មោល ១ ក្បាលដោយតម្លៃ ១២ លានដុង ចំនួនទុនដែលនៅសេសសល់ទុកសម្រាប់កសាងទ្រុងពពែ រួចសន្សំបានប្រាក់កាសគួបផ្សំខ្លះទៀត គ្រួសារបងទិញគោមេបន្ថែម ១ ក្បាលទៀតមកចិញ្ចឹម ពីព្រោះតាមការយល់ឃើញរបស់បងតាយ នៅតំបន់ជនបទមានស្មៅច្រើន អាចចិញ្ចឹមបានទាំងពពែ និងគោ។ ជាទម្រង់ថ្មីចំពោះគ្រួសារបង ម៉្លោះហើយក្នុងពេលចិញ្ចឹម បងតែងស្វែងយល់អំពីរបៀបចិញ្ចឹមតាមរយៈសៀវភៅ កាសែត។ អាស្រ័យហេតុនោះ ការចិញ្ចឹមពពែរបស់គ្រួសារបងកាន់តែមានប្រសិទ្ធភាព។ ជាក់ស្ដែងក្នុងឆ្នាំ ២០២២ គ្រួសារបងលក់ពពែពូជ ពពែសាច់បានជិត ២០ ក្បាល(ពីពពែមេ ០៧ ក្បាល) ទទួលបានប្រភពចំណូលជិត ៧០ លានដុង ក្នុងពេលនោះ ប្រាក់ចំណាយក្នុងរយៈពេលចិញ្ចឹមជិត ២០%។
បងថាច់តាយ ចែករំលែក៖ ចិញ្ចឹមពពែមិនបង់កម្លាំងច្រើនដូចសត្វចិញ្ចឹមដទៃឡើយ គ្រាន់តែធ្វើទ្រុងតាមការណែនាំរបស់ផ្នែកជំនាញ។ ទ្រុងត្រូវធ្វើកម្ពស់ពីមុខដីប្រមាណ ១,៤ ម៉ែត្រ បង្កឱ្យមានខ្យល់ចូលក្នុងទ្រុង រក្សាទ្រុងមិនឲ្យសើម ងាយបង្កឱ្យពពែកើតជំងឺផ្លូវដកដង្ហើម និងជំងឺសើស្បែក។ ខាងក្រោមទ្រាប់សំពត់ដើម្បីកុំឱ្យលាមកពពែធ្លាក់ពាសពេញ។ ចំណីអាចរកបាន នៅតាមវាលស្រែ ឬក្នុងព្រៃ។ល។ ក្នុងរយៈពេលចិញ្ចឹម គ្រាន់តែចាក់ថ្នាំបង្ការប្រភេទជំងឺមួយចំនួនច្រើនជួបប្រទះលើហ្វូងសត្វពពែ ។ គ្រួសារខ្ញុំគ្រោងថា នៅពេលខាងមុខ នឹងបើកទូលាយការចិញ្ចឹម ពីព្រោះកំណត់ឃើញថាប្រភេទសត្វនេះ សមស្របនឹងលក្ខណៈគ្រួសារខ្ញុំ។
ទម្រង់ចិញ្ចឹមគោមេ គោបន្ធាត់របស់គ្រួសារបងថាច់ធឿង។
រយៈពេលជាង ២០ ឆ្នាំមកហើយ គ្រួសារបងថាច់ធឿង នៅភូមិអង្កោលតែងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺពីការចិញ្ចឹមបណ្ដាប្រភេទជលផល(សំខាន់គឺបង្កងជើងស) លើផ្ទៃដីជាង ១០ ហិកតា ក្នុងរដូវចិញ្ចឹមនីមួយៗ គ្រួសារបងទទួលបានប្រាក់ចំណូលជាង ៥ ពាន់លានដុង ក្រោយពេលទូទាត់រាល់ការចំណាយ គ្រួសារបងនៅមានប្រាក់ចំណេញប្រមាណ ២,៦ ពាន់លានដុង។ មិនត្រឹមតែចិញ្ចឹមជលផល គ្រួសារបងនៅទាំងបើកទូលាយការចិញ្ចឹមបណ្ដាប្រភេទពាហនសត្វ បក្សីសត្វដើម្បីមានប្រភពចំណូលបន្ថែម សម្រាប់គ្រួសារ។
បច្ចុប្បន្ន ក្នុងគ្រួសារបង មានគោមេជាង ១០ ក្បាល គោឈ្មោលចិញ្ចឹមបន្ធាត់ ៧ ក្បាល។ បងថាច់ធឿង ឱ្យដឹងថា៖ ចិញ្ចឹមសត្វអ្វីបានគឺចិញ្ចឹម កុំឱ្យតែការចិញ្ចឹមនោះ ប៉ះពាល់ដល់បរិស្ថាន។ ផ្ដើមពីការយល់ឃើញដូច្នោះ បច្ចុប្បន្ន គ្រួសារខ្ញុំចិញ្ចឹមសត្វជាច្រើនប្រភេទ ផ្ដល់តម្លៃសេដ្ឋកិច្ចពីរាប់សិបលានដល់រាប់រយលានដុងក្នុងមួយឆ្នាំ។
ជាតំបន់ជលដ្ឋាន មានព្រែកប្រឡាយច្រើន ឃុំឡុងវិញក៏ងាយស្រួលក្នុងការពង្រីកហ្វូងជលបក្សីផងដែរ។ បច្ចុប្បន្ន លើភូមិសាស្រ្ត មានគ្រួសារប្រជាជនជាង ២០ គ្រួជំនាញខាងចិញ្ចឹមទា ដោយគ្រួសារនីមួយៗចិញ្ចឹមបានពី ១.២០០-១.៥០០ ក្បាល។ អាចពិនិត្យឃើញថា ក្នុងស្ថានភាពគោលនយោបាយឧបត្ថម្ភសម្រាប់គ្រួសារប្រជាជនរបស់រដ្ឋកាន់តែបានបើកទូលាយបានជួយឱ្យមូលដ្ឋានអនុវត្តពហុសណ្ឋាន សត្វចិញ្ចឹមក្នុងគ្រួសារប្រជាជន។
លោកឡឹមវ៉ាំងក្វាង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញឱ្យដឹងថា៖ ការអនុវត្តន៍ពហុសណ្ឋាន សត្វចិញ្ចឹមក្នុងគ្រួសារប្រជាជន ក្នុងនោះ ភាគច្រើនគឺអាស្រ័យមូលដ្ឋានផ្សព្វផ្សាយអនុវត្តល្អគោលនយោបាយឧបត្ថម្ភទុនសម្រាប់កសិករ រួមជាមួយនោះគឺការចាត់តាំងបណ្ដាវគ្គហ្វឹកហាត់ចំណេះដឹងវិទ្យាសាស្រ្ត-បច្ចេកទេស ជួយឱ្យមាមីងកសិករជាច្រើនមានចំណេះដឹងរឹងមាំបង្គួរ ម៉្លោះហើយកសិករក៏ហ៊ានបើកទូលាយទម្រង់ចិញ្ចឹមសត្វ។ មានប្រភេទសត្វចិញ្ចឹមខ្លះ មានតម្លៃយ៉ាងខ្ពស់នៅលើទីផ្សារ៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។