17/04/2023 07:43
កសិករ ថាច់សោភ័ណ ចែករំលែកថា៖ កើតចេញ និងធំដឹងក្តីឡើងក្នុងគ្រួសារកសិករមួយ ជីវភាពគ្រួសារខ្ញុំជួបលំបាកណាស់។ ឆ្នាំ ១៩៨៨ ក្រោយពេលកសាងគ្រួសាររួចស្រេច ប្តីប្រពន្ធខ្ញុំគ្មានដីស្រែផលិតឡើយ ប្រកបតែរបរស៊ីឈ្នួលចិញ្ចឹមជីវិត និងបានឪពុកម្តាយ ចែកជ្រូកឲ្យ ០២ ក្បាល។ មិនសុខចិត្តជាមួយវាសនាក្រលំបាក ខ្ញុំស្វែងរកវិធីសាស្រ្តដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ប្រិតសំចៃប្រាក់ទិញចំណីក្នុងការចិញ្ចឹមជ្រូក ខ្ញុំរៀនសូត្រពីបទពិសោធន៍បិតស្រា ដើម្បីយកបាយស្រាច្របល់ជាមួយកន្ទក់ឲ្យជ្រូកស៊ី។ តាមការដកពិសោធន៍របស់ខ្ញុំ គឺឲ្យជ្រូកស៊ីតិច ប៉ុន្តែក្នុងមួយថ្ងៃឲ្យវាស៊ីច្រើនលើក ។ ប្រការគួរយកចិត្តទុកដាក់គឺត្រូវតាមដានបង្ការកម្ចាត់ជំងឺឲ្យជ្រូកតាមរដូវកាល។
កម្មាភិបាលកសិករឃុំមកទស្សនាទម្រង់ចិញ្ចឹមជ្រូករបស់កសិករថាច់សោភ័ណ (អ្នកឈរកណ្តាល)។
អាស្រ័យដោយស្មារតីព្យាយាមឆ្លងកាត់ការលំបាក់ពីទម្រង់បិតស្រា និងចិញ្ចឹមជ្រូករបស់គ្រួសារកសិករ ថាច់សោភ័ណបានរីកចម្រើនស្ថិរភាព ។ បច្ចុប្បន្ននេះកសិដ្ឋានចិញ្ចឹមជ្រូករបស់គ្រួសារលោកមាពេលណាក៏រក្សាបានហ្វូងជ្រូកសាច់ពី ២០-៣០ ក្បាល។ ក្រៅពីនោះ លោកមានៅទាំងបិតស្រាសម្រាប់លក់ឲ្យឈ្មួញជាច្រើនកន្លែងនៅក្នុងឃុំទៀតផង។ ក្នុងមួយឆ្នាំ គ្រួសារលោកមាទទួលបានប្រាក់ពីការលក់ជ្រូកបាន ០២ លើក គួបផ្សំជាមួយការបិតស្រាផងនោះបានជិត ១០០ លានដុង។ អស់រយៈកាលជាង ៤០ ឆ្នាំដែលផ្សារភ្ជាប់ ជាមួយរបរបិតស្រា ចិញ្ចឹមជ្រូក និងប្រិតសំចៃពីប្រាក់ចំណេញដែលទទួលបានតាមបណ្តាឆ្នាំនោះ លោកមាផ្ទេរកម្មសិទ្ធិដីស្រែបាន ២៥ កុងសម្រាប់ផលិតស្រូវ។
មិនត្រឹមតែជាកសិករផលិត-ធ្វើអាជីវកម្មពូកែមួយរូបរបស់ឃុំប៉ុណ្ណោះទេ កសិករថាច់សោភ័ណនៅទាំងជាសមាជិកកសិករមួយរូបតែងអស់ពីចិត្តជាមួយបណ្តាអ្នកដែលមានស្ថានភាពក្រលំបាក។ លោកមា ថាច់ជា ប្រធានសាខាសមាគមកសិករភូមិស្លែងចាស់ឲ្យដឹងថា៖ កសិករថាច់សោភ័ណតែងសកម្មចូលរួមក្នុងការងារសុខុមាលភាពសង្គមនៅមូលដ្ឋាន ដោយរូបភាពជាច្រើនដូចជា៖ ឧបត្ថម្ភថវិកា សម្ភារប្រើប្រាស់ចាំបាច់ជូនដល់មាមីងខ្មែរនៅក្នុងភូមិ។ បច្ចុប្បន្ននេះ ភូមិស្លែងចាស់ មានមីងគឹមធីប៉ែក រស់នៅម្នាក់ឯង តែងបានកសិករថាច់សោភ័ណឧបត្ថម្ភអង្ករ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំខែ។ ចំណែកគ្រួសារក្រីក្រ គឹមជា ក៏បានលោកមាឧបត្ថម្ភចំបើងជារៀងរាល់ឆ្នាំ សម្រាប់ចិញ្ចឹមគោ បង្កលក្ខណៈឱ្យរួចផុតពីភាពក្រីក្រ។
ក្រៅពីការបិតស្រាចិញ្ចឹមជ្រូកសាច់ គ្រួសារកសិករថាច់សោភ័ណ នៅទាំងសកម្មជាមួយការងារធ្វើស្រែ អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសទៅក្នុងការផលិត ទទួលបានប្រភពចំណូលយ៉ាងលំនឹង។ ដោយមានស្មារតីប្តេជ្ញាចិត្តពង្រីកសេដ្ឋកិច្ចគ្រួសារ កសិករថាច់សោភ័ណ ជាគំរូឆ្នើមមួយរូបធ្វើសេដ្ឋកិច្ចពូកែ ដើម្បីកសិករជាច្រើនរូបនៅក្នុងភូមិរៀនសូត្រ និងអនុវត្តតាម៕
អត្ថបទ-រូបថត៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។