21/01/2025 08:51
បងថាច់ឡាងថែទាំចម្ការឪឡឹក
ជនរួមជាតិខ្មែរមានប្រភពចំណូលខ្ពស់អាស្រ័យដោយដាំឪឡឹកបម្រើទីផ្សារបុណ្យតេត ម៉្លោះហើយនាឱកាសចុងឆ្នាំធ្វើដំណើរទៅកាន់វាលស្រែនៅភូមិក្រកណ្តាល ឃុំអាងក្វាងហ៊ឺវ ឃើញមាមមីងកសិករកំពុងមមាញឹកនឹងការថែទាំឪឡឹក។ បងថាច់ហុងវិញនៅភូមិក្រកណ្តាលកំពុងថែទាំឪឡឹក ៤ កុង បានឲ្យដឹងថា ឪឡឹករបស់បងជាពូជ F១ ២០១៤ ពីព្រោះប្រភេទពូជនេះមិនសូវមានជំងឺ ផ្តល់ផ្លែស្មើ។ ដោយមានបទពិសោធន៍ក្នុងការដាំឪឡឹកជាង ១០ ឆ្នាំប្រសិនបើធាតុអាកាសងាយស្រួលក្នុងមួយកុងទិន្នផលអាចផ្ដល់ ២ តោន។ បច្ចុប្បន្នតម្លៃឪឡឹកពី ៧.០០០-៨.០០០ ដុងក្នុងមួយគីឡូក្រាម(ពេលទទួលបុណ្យតេតអាចលក់ជាមួយតម្លៃពី ៩.០០០-១០.០០០ ដុង)។
បងវិញឲ្យដឹង៖ “ដាំឪឡឹកមិនពិបាកប៉ុន្តែបង់កម្លាំងថែទាំ ត្រូវចេះតាមដានស្ថានភាពជំងឺដង្កូវក្រា មមាច។ល។
ចំណែកបងឡាង នៅភូមិក្រកណ្តាលជាមួយគ្នានោះក៏ដាំឪឡឹកជាង ២កុងដែរ។ តាមបងឡាង ដាំឪឡឹកបង់កម្លាំងថែទាំពេលឪឡឹកនៅតូចដូចជាពេលបណ្តុះកូនកាត់ដៃដាក់ផ្លែដំណាក់កាលនីមួយៗត្រូវម៉ត់ចត់។ ដាំឪឡឹកសម្រាប់ទីផ្សារតេតកសិករមិនត្រឹមតែទទួលបានផលខ្ពស់នៅទាំងលក់បានថ្លៃទៀតផង។ បងឲ្យដឹងបន្ថែម៖ “ក្រៅពីបច្ចេកទេសដាំឪឡឹកគឺការរៀបចំដីកម្ចាត់ជាតិជូរប្រៃដល់ការបណ្តុះកូនក៏ជាការសំខាន់ដែរ។ ក្រៅពីនោះកសិករត្រូវជ្រើសពូជឪឡឹកសមស្របជាមួយរដូវកាល។ក្រោយពេលឪឡឹកដាំបានប្រហែល ៣៥ ថ្ងៃគឺដាក់ផ្លែនិងបន្តទៅមុខប្រហែលពី ៤-៥ ថ្ងៃទៀតគឺចាប់ផ្តើមកាត់ដៃជ្រើសផ្លែធំមូលប្រឡេះចោលក្ដឹបមិនល្អ។ ប្រសិនបើធាតុអាកាសងាយស្រួលឪឡឹកលូតលាស់ល្អគឺរយៈពេលប្រមាណ ៥០ ថ្ងៃអាចប្រមូលផលបាន។ ប្រៀបជាមួយឆ្នាំមុនគឺរដូវឪឡឹកឆ្នាំនេះមិនសូវជាប់ផ្លែព្រោះមានភ្លៀងខុសរដូវចុងឆ្នាំ”។
បងថាច់ហាញ់ហឿង លេខាសាខាបក្សនិងជាប្រធានគណៈកម្មការប្រជាជនភូមិក្រកណ្តាលឲ្យដឹងថា៖ក្រោយពេលរដ្ឋអំណាចមូលដ្ឋានបំផុសចលនាបង្វែរផ្ទៃដីទួលខ្ពស់មិនសូវមានផលមកដាំដំណាំមានរយៈពេលខ្លីដើម្បីលើកម្ពស់ប្រភពចំណូលកែលម្អកម្រិតជីវភាពជូនគ្រួសារ។ក្នុងទម្រង់ដាំឪឡឹកនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជាពិសេសគឺដាំឪឡឹកសម្រាប់ទីផ្សារតេតបាននាំមកប្រភពចំណូលលំនឹងបង្គួរសម្រាប់មាមីងកសិករនៅមូលដ្ឋាន។ ផ្តើមពីនោះមានប្រជាជនជាច្រើនបានបង្វែរមកដាំដំណាំគ្រប់ប្រភេទកាន់តែច្រើនរួមចំណែកបង្កសក្ដានុពលក្នុងការផលិតកសិកម្មនៅមូលដ្ឋាន៕
អត្ថបទ-រូបថត៖ លឺវវ៉ូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។