07/11/2023 09:17
កសិករភូមិញ៉ែទឺ (បេ) ថែទាំពោត។
ផ្ទៃដីផលិតកសិកម្ម (ជាង ១០០ ហិកតា) របស់ភូមិញ៉ែទឺ (បេ) ភាគច្រើនជាដីខ្សាច់ ម៉្លោះហើយមានតម្លាភាពខាងការដំណាំគ្រប់គ្រប់ប្រភេទ។ ថ្វីត្បិតដូច្នោះ មុនឆ្នាំ ២០ ១៨ មាមីងកសិករនៅទីនេះជួបលំបាកអំពីប្រភពទឹកសាបសម្រាប់បម្រើការស្រោច ស្រពដំណាំ។ ដល់ដើមឆ្នាំ ២០១៩ ប្រព័ន្ធធារាសាស្រ្តបានអនុវត្តសម្រេច ដើមឆ្នាំ ២០២០ សំណង់បណ្ដាញអគ្គិសនីសម្រាប់បម្រើឲ្យការដាំដុះនៅភូមិញ៉ែទឺ (បេ) បន្ត អនុវត្តសម្រេចរួចដាក់ឲ្យប្រើប្រាស់ទៀត អាចស្រោចស្រពផ្ទៃដីដំណាំជាង ១០០ ហិក តារបស់មាមីងកសិករក្នុងភូមិ។ បន្ទាប់ពីមានអគ្គិសនី មាមីងកសិករក្នុងភូមិអន្ទងចូល ដើម្បីដាំដំណាំ ភាគច្រើនគឺពោតនិងល្ពៅ។
កសិករថាច់តៀង កើតឆ្នាំ ១៩៦០ នៅភូមិញ៉ែទឺ (បេ) ធ្លាប់មានបទពិសោធន៍ច្រើនក្នុង ការដាំដំណាំច្រើនឆ្នាំចែករំលែក៖ គ្រួសារលោកមានដីដាំដំណាំ ០៥ កុង។ ចាប់តាំង ពីភូមិញែទឺ (បេ) បានរដ្ឋវិនិយោគអន្ទងអគ្គិសនីចូលឲ្យសម្រាប់ដាំដំណាំ រៀងរាល់ឆ្នាំ គ្រួសារលោករៀបចំដាំដំណាំ ០៣ រដូវ (ពោត ០២ រដូវ ល្ពៅ ០១ រដូវ)។ ជាក់ស្ដែង ពោតចុះពូជរដូវទី ១ ចាប់ពីខែឧសភាដល់ខែកក្កដា រដូវទី ២ ចាប់ពីខែសីហាដល់ខែ តុលា។ ចំណែកល្ពៅដាំនៅចុងខែមករានៃឆ្នាំបន្ទាប់។ ក្រោយពេលគិតប្រាក់ចំណាយ រួច ពោតចំណេញជាង ៣០ លានដុងក្នុងមួយរដូវ ល្ពៅចំណេញជាង ២៥ លានដុង ក្នុងមួយរដូវ។
លោកដុងមិញហ្វាង ប្រធានគណៈកម្មការប្រជាជនភូមិញ៉ែទឺ (បេ) បានឲ្យដឹងថា ចាប់ តាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ មាមីងកសិករភូមិញ៉ែទឺ (បេ) ភាគច្រើនដាំពោត សម្រេចបានផលខ្ពស់។ បច្ចុប្បន្ន តម្លៃពោតជិត ១០.០០០ ដុងក្នុងមួយគីឡូក្រាម ម៉្លោះហើយផ្ទៃដីដាំពោតបានមាមីងកសិករពង្រីកយ៉ាងរហ័ស។ អ្នកចុះឈ្មោះដាំពោត បានអាជីវកម្មវិនិយោគគ្រាប់ពូជ ជី ថ្នាំការពាររុក្ខជាតិនិងផ្ទេរជូនបច្ចេកទេស។ ពេល ប្រមូលផល អាជីវកម្មប្រមូលទិញផ្លែពោតរួចគិតខ្ទង់ដែលបានវិនិយោគជាមួយកសិករ ។
លោកដុងមិញហ្វាងឲ្យដឹងបន្ថែម៖ សម្រេចបានលទ្ធផលខាងលើ អាស្រ័យបានគ ណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំហាមយ៉ាងនិងបណ្ដាស្ថាប័នជំនាញ របស់ស្រុកថ្កូវកំណត់ទិសដៅជួយឲ្យមាមីងកសិករជ្រើសពូជដំណាំសមស្រប សម្រប សម្រួលតាមការប្រែប្រួលនៃធាតុអាកាស។ ទន្ទឹមនឹងនោះ សហការចាត់តាំងវគ្គហ្វឹក ហាត់ទម្រង់ពង្រីកការផលិត។ ចង្អុលការពង្រឹងនិងរៀបចំបណ្ដាក្រុមសហការផលិត លើភូមិសាស្រ្ត ព្រមទាំងតាមដានទាន់ពេលបណ្ដាបញ្ហាទាក់ទងដល់ការប្រែប្រួលនៃ ធាតុអាកាស ជួយឲ្យប្រជាជនក្ដាប់បានរួចម្ចាស់ការក្នុងការផលិត៕
អត្ថបទ- រូបថត៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។