24/09/2021 08:13
លោកផាងខាយហ្វាង នៅភូមិលេខ ១ ឃុំផុងថាញ់ ស្រុកកូវកែសួរ? ជ្រូកចិញ្ចឹមមានទម្ងន់ ៣០ គីឡូក្រាមក្នុងមួយក្បាល បច្ចុប្បន្នមានរោគសញ្ញាក្អក លាមកពណ៌ខ្មៅ ក្តៅ មិនស៊ីចំណី សូមឲ្យដឹងពីមូលហេតុ និងរបៀបបង្ការព្យាបាល?
ចម្លើយ៖ ជាមួយរោគសញ្ញានោះ គឺជ្រូកមានជំងឺហឺត។ ដើម្បីជម្នះជំងឺនោះត្រូវអនុវត្តបណ្តាជំហានដូចខាងក្រោម៖
-អនាម័យទ្រុងឲ្យបានជ្រះស្អាត រួចរម្ងាប់មេរោគក្នុងទ្រុងចិញ្ចឹមដោយថ្នាំ FEW IDDIN 10% ឬថ្នាំ HAN-IDDIN 10% លាងជម្រះក្នុងមួយខែបីដង។
-ប្រើថ្នាំកម្ចាត់ជាតិកខ្វក់បង្កជំងឺ៖ អាចប្រើក្នុងបណ្តាប្រភេទថ្នាំទាំងនេះ DOXY-FLOR ឬ DOXY-TYLO ឬ GENTA-TYLO ឬ TYLOCON ឬ TYLOZIN ចាក់ថ្នាំឲ្យជ្រូកតាមការណែនាំលើផលិតផល។
-ប្រើថ្នាំកាត់បន្ថយការរលាក ដូចជា៖ DEXAMETHASON។ ចាក់ថ្នាំឲ្យជ្រូកតាមការណែនាំនៅលើផលិតផល។
-ប្រើថ្នាំកាត់បន្ថយក្អក៖ BROMHEXIN ឲ្យជ្រូកផឹកតាមការណែនាំនៅយីហោផលិតផល។
-ប្រើថ្នាំបំប៉នដល់ជ្រូក៖ VITAMIN C, B1 និង CAFEN, ADE ចាក់ថ្នាំឲ្យជ្រូកតាមការណែនាំ នៅលើស្លាកយីហោផលិតផល។ ជាមួយនឹងបណ្តាប្រភេទថ្នាំខាងលើ ប្រើជាបន្តបន្ទាប់ពី ០៥-០៧ ថ្ងៃ ៕
ប្រែសម្រួល៖ ថាច់ហៀង
ទម្រង់ចិញ្ចឹមជ្រូក។ រូបថត៖ ថាញ់ក្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។