28/09/2021 09:21
បច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងសាវទាវឈ្មោលសុទ្ធ អ្នកចិញ្ចឹមច្រើនកាច់ដង្កៀបចោលដើម្បីបង្កងឆាប់ធំ។ ដើម្បីចិញ្ចឹមបង្កងមានលទ្ធផលខ្ពស់ កម្មាភិបាលផែ្នកជំនាញ ផ្តល់ព័ត៌មានមួយចំនួនអំពីបចេ្ចកទេសកាច់ដង្កៀបបង្កងសាវទាវ។
ជ្រើសនិងព្រលែងពូជចិញ្ចឹមៈ ជ្រើសពូជមានទំហំពី ១,២-១,៥ សង់ទីម៉ែត្រ កម្រិតសើ្មជាង ៩០%។ កម្រិតចិញ្ចឹមសមស្របបំផុតក្នុងមួយម៉ែត្រក្រឡាពី ០៣-០៥ ក្បាល។ ដាក់បង្កងចូលក្នុងក្លាំមានផ្ទុកទឹកក្នុងស្រះ រួចពិនិត្យមើលសកម្មភាពរបស់បង្កងក្នុងរយៈពេលពី ០៦-១២ ម៉ោង។ ចំណាំ៖ ចំពោះតំបន់ទឹកប្រៃ ទឹកភ្លាវ គឺវាស់កម្រិតប្រៃរួចជូនដំណឹងដល់កសិដ្ឋានផលិតពូជបង្កងសមស្រប ជៀសវាងកុំឲ្យខាតក្រោយពេលព្រលែងពូជ។
ឲ្យចំណីស៊ី និងគ្រប់គ្រងស្រះចិញ្ចឹមៈ ចំណីឧស្សាហកម្មដែលមានជាតិដាមពី ៣០-៤០%។
ខែទី ០១ ឲ្យស៊ីចំណីគ្រាប់ស្មើ ០៤-០៥% ទម្ងន់បង្កង ព្រាចឲ្យសើ្មតាមបណ្តោយស្រះចិញ្ចឹម។ ក្នុងមួយថ្ងៃឲ្យស៊ី ០២ លើក ពេលព្រឹកពីម៉ោង ០៥-០៦ (ឲ្យស៊ី ៤០%)។ ពេលរសៀលពីម៉ោង ១៧-១៩ (ឲ្យស៊ី ៦០%)។
ចាប់ពីខែទី ០២ ឡើងទៅ ក្រៅពីចំណីឧស្សាហកម្ម អាចឲ្យស៊ីចំណីច្នៃដោយខ្លួនឯងដូចជាៈ ខ្យង ត្រី ដំឡូងមី ។ល។ ជាមួយអត្រា ៥០% ចំណីឧស្សាហកម្ម និង ៥០% ចំណីច្នៃដោយខ្លួនឯង។ គប្បីបន្ថែម Vitamin C និង Premix ដើម្បីបងើ្កនថាមពលបង្កង។ ផ្លាស់ប្តូរទឹកញឹកញាប់ដើម្បីឲ្យបង្កងធំធាត់រហ័ស។
ប្តូរស្រះចិញ្ចឹមៈ ក្រោយពេលចិញ្ចឹមបាន ០៣ ខែ ត្រូវស្រង់បង្កងមកចិញ្ចឹមស្រះថ្មី។ ជ្រើសរើស បែងប្រភេទបង្កងដើម្បីកាច់ដង្កៀបហើយរំលែកចេញឲ្យទូលាយ ក៏ត្រូវបានអនុវត្តក្នុងខណៈនេះដែរ។
*ចំណាំ៖ កាច់ដង្កៀបបង្កងត្រង់គន្លាក់ឬបង្កលក្ខណៈឲ្យបង្កងកាច់ដង្កៀបដោយខ្លួនឯង ដើម្បីកាត់បន្ថយកុំឲ្យបង្កងមានស្នាមរបួស គឺយើងកាន់ដង្កៀបឲ្យជាប់ទាំងសងខាង ហើយទុកឲ្យបង្កងផ្ទាត់ចេញដោយខ្លួនឯង។ ក្រោយរយៈពេលចិញ្ចឹមបន្ថែមបានពី ០៣-០៤ ខែ ដង្កៀបបង្កងទាំងពីរនឹងដុះមកវិញ។ ការបែងប្រភេទនិងកាច់ដង្កៀបតម្រូវការមនុស្សនិងពេលវេលាច្រើន ប៉ុន្តែនាំមកលទ្ធផលខ្ពស់ជាង ព្រោះប្រិតសំចៃបានចំណីឲ្យស៊ី និងបង្កើនបានតម្លៃផលិតផលរបស់បង្កង (បង្កងល្អដោយសារគ្មានដង្កៀប)។
ប្រមូលផលៈ ពេលបង្កងល្មមប្រមូលផល (ពី ១០-២០ ក្បាលក្នុងមួយគីឡូក្រាម) គប្បីលក់តាមតម្លៃទីផ្សារដែលបានកំណត់ទៅតាមពេលវេលាប្រមូលផល នឹងផ្ដល់ប្រភពចំណូលខ្ពស់៕
ប្រែសម្រួលៈ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។