14/12/2021 10:31
កសិករថាច់ថាញ់ នៅភូមិកិញឆាង ឃុំផុងថាញ់ ស្រុកកូវកែសួរ ? គ្រួសារបងចង់ចិញ្ចឹមត្រីអណ្តែងទន់ចម្រុះនឹងត្រីកន្ធរក្នុងស្រែស្រូវ ត្រូវបម្រុងស្រះចិញ្ចឹមដូចម្ដេច ?
ចម្លើយ៖
អ្នកចិញ្ចឹមត្រូវបម្រុងស្រែមុនពេលព្រោះ ធ្វើភ្លឺឲ្យមាំ ជៀសវាងកុំឲ្យទឹកជ្រាបចេញក្រៅនិងយកសំណាញ់ព័ទ្ធជុំវិញស្រែ មានលូបង្ហូតទឹកចេញចូល ចុកបណ្តារន្ធនៅជុំវិញស្រះ កម្ចាត់អស់ត្រីនៅក្នុងស្រះ ជីកប្រឡាយជុំវិញស្រែដោយមានទទឹង ០២ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រ (គិតពីមុខស្រែចុះ)។ គប្បីមានស្រះដោយឡែកមួយសម្រាប់ប្រស់ត្រីមុនពេលលែងត្រីមកក្នុងស្រែនិងសម្រាប់ប្រស់ត្រីទុកក្នុងករណីដែលតម្លៃត្រីចុះថោក។ ក្រោយមកចាប់ផ្តើមព្រោះស្រូវ ថែទាំស្រូវ កាត់បន្ថយការប្រើប្រាស់ថ្នាំកម្ចាត់ដង្កូវ។
ពេលស្រូវព្រោះបាន ០១ ខែពិនិត្យទឹក និងបង្ហូតទឹកចូលស្រែ ។ ប្រស់ត្រីអណ្តែងនិងត្រីកន្ធរចំនួន ០២ ខែ បន្ទាប់មកចាប់ផ្តើមលែងត្រីទៅក្នុងស្រែ ដើម្បីឲ្យស៊ីចំណីធម្មជាតិ។
កម្រិតចិញ្ចឹម៖ ក្នុងមួយម៉ែត្រក្រឡាចិញ្ចឹមត្រីអណ្តែងទន់ ០៧ ក្បាល + ត្រីកន្ធរ ០៣ ក្បាល។ គប្បីចិញ្ចឹមត្រីតាមទម្រង់យថាកម្ម ច្នៃប្រតិដ្ឋ (បន្ថែមចំណី) គួបផ្សំនឹងការឆ្លៀតយកប្រភពចំណីស្រស់ដែលមានស្រាប់នៅមូលដ្ឋាន ដូចជា៖ ខ្យងហោងលឿង។ល។ ដើម្បីកាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណូល។
ឬក៏អាចអនុវត្តការចិញ្ចឹមត្រីអណ្តែងទន់ក្នុងស្រែតាមទម្រង់ធម្មជាតិ៖ ត្រីដែលចិញ្ចឹមក្នុងស្រះ និងក្នុងសំណាញ់នៅក្នុងស្រះឬក្នុងស្រះព័ទ្ធជុំវិញស្រែពី ០២-០៣ ខែ (ប្រើប្រាស់ចំណីឧស្សាហកម្ម+ខ្យងហោងលឿង) ក្រោយមកប្តូរឲ្យត្រីឡើងស្រែ ដើម្បីឲ្យត្រីរកស៊ីចំណីដែលមានស្រាប់ក្នុងស្រែ (កាត់បន្ថយបរិមាណចំណីឧស្សាហកម្ម) ឬឲ្យត្រីហែលរាលក្នុងបរិស្ថានធម្មជាតិនឹងជំនួយឲ្យត្រីមានដងខ្លួនមួនមាំ សាច់ហាប់ មានគុណភាពដូចជាត្រីស្រែ។ ទម្រង់ចិញ្ចឹមនេះអាចបន្ថែមចំណីឲ្យត្រីដោយរបៀបលែងត្រីភីឡាព្យាក្នុងស្រែពី ០២-០៣ ខែ មុនពេលប្តូរឲ្យត្រីអណ្តែងទន់ឡើងចិញ្ចឹមក្នុងស្រែ ដើម្បីបង្កប្រភពចំណីដល់ត្រី។
ក្រោយពេលចិញ្ចឹមបាន ០៤ ខែ ត្រីអណ្តែងមួយក្បាលអាចមានទម្ងន់ពី ២០០-២៥០ ក្រាម និងត្រីកន្ធរអាចមានទម្ងន់ ១០០ ក្រាមចាប់ផ្តើមប្រមូលផល៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។