25/12/2021 09:26
បច្ចេកទេសដាំពុទ្រា
ដើម្បីឆ្លៀតយកផ្ទៃដីចម្ការចម្រុះ ដីផ្នោខ្សាច់។ល។ ដាំដំណាំមួយចំនួនឲ្យបានសមស្រប រួមចំណែកកែលម្អ លើកកម្ពស់លទ្ធផលសេដ្ឋកិច្ចសម្រាប់គ្រួសារនោះ បច្ចុប្បន្ន សាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិខេត្ត (មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ) កំពុងចលនាប្រជាជនឲ្យអនុវត្ត។
តាមរយៈមាតិកាកសិករសួរវិស្វករឆ្លើយ សូមឧទ្ទេសនាមនីតិវិធីបច្ចេកទេសមួយចំនួនស្ដីពីរបៀបដាំដុះដែលផ្នែកកសិកម្មបានប្រកាសព្រមាន ។
បម្រុងដីដាំនិងរដូវកាល៖
ពុទ្រាជាប្រភេទឈើហូបផ្លែបានដាំច្រើននៅតំបន់ផ្សេងពីគ្នា ធានាគ្រប់គ្រាន់ជីវជាតិកម្រិត pH ពី ៥,៥-០៧ ដីគ្មានជ្រាបជាតិជូរប្រៃ អាចបង្ហូតទឹកចេញបានល្អ។
ពុទ្រាអាចដាំបានទាំងរដូវប្រាំង និងវស្សា ប៉ុន្តែល្អបំផុតដាំនៅខែវិច្ឆិកា រហូតដល់ខែមេសា នៃឆ្នាំ ក្រោយ។ បច្ចុប្បន្ននេះ មានគ្រួសារជាច្រើនដាំពុទ្រា ដូចជា ពុទ្រាជូរ ពុទ្រាផ្អែម ពុទ្រាលឿង ពុទ្រាថៃ និងពុទ្រាជប៉ុន។
មុនពេលដាំ ត្រូវបម្រុងរណ្តៅមុនបាន ០១ ខែ(ទំហំរណ្តៅពី ៥០x៥០ សង់ទីម៉ែត្រ) ដាក់ជី ទ្រាប់បាត៖ ជីក្រោលពី ០៥-១០ គីឡូក្រាម + Supe ឡឹង ០,៣ គីឡូក្រាម + លាយជាមួយនឹងកំបោរ ០,៥ គីឡូក្រាមក្នុងមួយរណ្តៅ។
កម្រិតដាំនិងរបៀបដាំ៖
គម្លាតដើមមួយទៅដើមមួយពី ០៣-០៤ ម៉ែត្រ ក្រោយពេលដាំ រួចលុបដីឲ្យខ្ពស់ពីមាត់រណ្ដៅពី ០២-០៣ សង់ទីម៉ែត្រ រួចយកដៃបង្ហាប់នៅជុំវិញគល់និងយកចំបើងគ្របគល់។ រយៈពេលនេះត្រូវស្រោចទឹកលាយជីអ៊ុយរេស្រោច (កម្រិត ០១%) ០១ លើកក្នុងរយៈពេលពី 0១-០២ ខែ។
របៀបថែទាំ៖
ធានាកម្រិតត្រជាក់ឲ្យដើមពុទ្រា ក្នុងដំណាក់កាល ០១ ខែដំបូង ស្រោចជីម្ដងក្នុងមួយថ្ងៃ នៅពេលព្រឹកឬពេលរសៀលត្រជាក់ ក្រោយពេលដើមពុទ្រាចេញឫស ពី ០២-០៣ ថ្ងៃស្រោចទឹកម្តង។
ថែទាំកាត់មែកជាញឹកញាប់ ដើម្បីឲ្យដើមពុទ្រាចេញមែក និងចេញផ្កា ផ្លែច្រើនជាង មាន ០២ របៀបកាត់មែក៖ (១) ក្រោយពេលប្រមូលផលមួយរដូវ កាត់មែកដែលផែ្លចោល ទុកតែមួយកំណាត់ប្រវែងពី ២០-៣០ សង់ទីម៉ែត្រ ក្រោយមកមែកដែលបានកាត់នោះ និងចេញមែកថ្មី និងផ្លែបន្តទៀត។ (២) ពេលដើមពុទ្រាបាន ០១ ឆ្នាំនិងអូសអន្លាយរហូតដល់ដើមធំ កាត់មែកឲ្យអស់ ទុកតែដើមនិងគល់និង ០៣ មែកក្បែរគល់ (ប្រវែងពី ៣០-៤០ សង់ទីម៉ែត្រ) ទុកឲ្យវាចេញមែកមកវិញ ដើមពុទ្រានឹងចេញមែកថ្មីជាច្រើន ខ្ចីជាង ផ្ដល់ទិន្នផលនិងគុណភាពល្អជាង។ ក្រោយពេលកាត់មែកមួយលើក ត្រូវដាក់ជីដើម្បីឲ្យដើមឆាប់លូតលាស់។ល។
ដាក់ជី៖
ក្នុងមួយឆ្នាំ ពុទ្រាត្រូវការជីកាលីពី ៤០០-៥០០ គីឡូក្រាម +Supe ឡឹង៥០០ គីឡូក្រាម ក្នុងមួយហិកតា ក្រោយពេលដាំបានពី០១ ខែឬក៏ក្រោយពេលកាត់មែក ដាក់ជីក្រោល ១០-២០ គីឡូក្រាម + ជីគីមី ១/៣ លើកទី ២ មុនពេលចេញផ្កាដាក់ជីគីមី ១/៣ លើកទី ៣ ក្រោយពេលដើមពុទ្រាជាប់ផ្លែ ដាក់ឲ្យអស់បរិមាណជីដែលនៅសល់។ ពុទ្រាចាប់ពីពេលចេញផ្កាដល់ពេលប្រមូលផលប្រមាណ ០៤ ខែ៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។