27/12/2021 15:57
ល្ហុងគឺជាឈើហូបផ្លែម្យ៉ាងបានមាមីងកសិករនិយមដាំ ហើយនាំមកតម្លៃសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែក្នុងដំណាក់កាលលូតលាស់រហូតដំណាក់ កាលប្រមូលផលច្រើនមានកើតជំងឺក្រញង់។ នេះគឺជាជំងឺមួយក្នុងបណ្តាប្រភេទជំងឺតែងកើតមានច្រើន អាស្រ័យដោយមេរោគបង្កឡើងធ្វើឲ្យល្ហុងបាត់ទិន្នផលច្រើន។ ខាងក្រោមនេះ គឺជាការណែនាំមួយចំនួនអំពីរៀបបង្ការ ព្យាបាលជំងឺក្រញង់លើដើមល្ហុង។
រោគសញ្ញា៖ ដំបូងធាងនិងស្លឹកមានស្នាមខៀវច្រើន ពណ៌លឿងដុំៗ បើជំងឺច្រើនស្លឹក ប្រែជាពណ៌លឿង ក្រញង់ ផ្លែតូចៗ ចេញជ័រ ក្រិន អន់គុណភាព ។ ជំងឺក្រញង់មិនឆ្លងតាមគ្រាប់ពូជទេ ប៉ុន្តែឆ្លងតាមបណ្តាស្លាកស្នាមជំងឺនិងបណ្តាស្នាមរលាត់ផ្សេងៗ។
ដើមដែលទើបដាំរួចក៏អាចជ្រាបជំងឺដែរ ប៉ុន្តែភាគច្រើនជំងឺកើតរួចបំផ្លាញចំពោះដើមល្ហុងដែលមានអាយុកាលពី ០១-០២ ឆ្នាំឡើងទៅ។
របៀបបង្ការព្យាបាលជំងឺ៖ សព្វថ្ងៃមិនទាន់មានវិធានការមានប្រសិទ្ធភាព ដើម្បីព្យាបាលជំងឺក្រញង់នេះឡើយ ព្រោះហេតុនោះ គួរតែអនុវត្តគួបផ្សំនឹងវិធានការមួយចំនួនខាងក្រោមនេះ ដើម្បីកាត់បន្ថយការបំផ្លាញរបស់ជំងឺ៖
-ជ្រើសកូនពូជដែលពូកែ៖ តាមដាន រកឃើញរួចកាច់បណ្តាដើមដែលកើតជំងឺយកទៅចោល។
-ប្រើជីល្មមតាមតម្រូវការរបស់ដើមល្ហុង៖ កាត់បន្ថយការប្រើជីដាមច្រើនប្រើជី kali និងកំបោរបន្ថែម។
-ដាំឆ្លាស់ជាមួយដំណាំផ្សេងៗ មិនត្រូវដាំឆ្លាស់ជាមួយបណ្តាប្រភេទបន្លែបង្ការ ដូចជា៖ ឃ្លោក ត្រឡាច ននោងជ្រុងក្នុងចម្ការល្ហុង។ ជម្រះស្មៅជាប្រចាំ ថែទាំដើម្បីឲ្យដើមល្ហុងលូតលាស់ល្អ។ ក្នុងរយៈពេលថែទាំកាត់បន្ថយការធ្វើឲ្យដើមល្ហុងមានស្លាកស្នាមអាចបង្កជារបួស បង្កលក្ខណៈឲ្យមេរោគមកបំផ្លាញ។
-អាចបង្ការកម្ចាត់ជំងឺដោយបណ្តាប្រភេទថ្នាំដូចខាងក្រោម ដើម្បីកុំឲ្យជំងឺរាលដាលដូចជា៖ Admire ០៥០ EC, Vibamec ១,៨EC, Confidor ១០០SL។ល។ ប្រេងរ៉ែ SK Ens pray ៩៩។ល។ (តាមការណែនាំរបស់អ្នកផលិតថ្នាំ)។
-ដើមល្ហុងងាយឆេះសន្លឹក ដោយបណ្តាប្រភេទថ្នាំដែលផ្ទុកជាតិប្រេង ហេតុនោះ មិនគប្បីលាយថ្នាំច្រើនហួសចំនួន គប្បីបាញ់ថ្នាំនៅពេលរសៀលត្រជាក់៕
ប្រែសម្រួល៖ ថាច់ហៀង
ដើមល្ហុង។ រូបថត៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។