23/02/2022 10:26
ជំងឺកើតឡើង អាស្រ័យសត្វពាហនៈស៊ីចំណីច្រើនពេក ទល់ខ្យល់ញ៉ាំងខ្សោយលទ្ធភាពចម្រាញ់ជាតិពុលរបស់ថ្លើម។ ទន្ទឹមនឹងនោះ ធ្វើឲ្យទល់ទ្រូង រាំងស្ទះសកម្មភាពរបស់បេះដូង និងសួត។ អាស្រ័យបណ្ដាលមកពីជំងឺមួយចំនួន ដូចជា៖ ផ្តាសាយ កកឈាម។ល។ ឬជំងឺរលាកក្រពះ រលាកទងសួត។ល។
រោគសញ្ញា៖ ជំងឺកើតរហ័ស (ក្រោយពេលស៊ីចំណីពី ៣០-៦០ នាទី) ពេលជំងឺទើបកើត សត្វច្រើនមានអាការៈ ហើមពោះ ឈឺពោះ ឈរឬដេកមិននឹង វិលជុំបង្គោល វាត់កន្ទុយខ្លាំងៗទៅលើពោះខាងឆ្វេង។ ពេលជំងឺកាន់តែធ្ងន់ បណ្តារោគសញ្ញាទាំងនោះក៏កាន់តែធ្ងន់ពោះរបស់សត្វកាន់តែរីកធំ ពោះខាងឆ្វេងប៉ោងឡើង។ សត្វពាហនៈពិបាកដកដង្ហើម ដកដង្ហើមញាប់ ជើង ០២ ខាងមុខលាតចេញដើម្បីដកដង្ហើម ឬលាតអណ្តាតចេញដើម្បីដកដង្ហើម។ ប្រព័ន្ធ ដកដង្ហើមជ្រួលច្របល់ ឈាមនៅត្រង់កនិងក្បាល មិនអាចចលនាចុះមកបេះដូងបាន ម៉្លោះ ហើយ បេះដូងចលនាញាប់ (១៤០ ដងក្នុងមួយនាទី) ជីពចរលោតខ្សោយ សម្ពាធឈាមទាប។ សត្វនឹងងាប់យ៉ាងរហ័ស អាស្រ័យថប់ដង្ហើម។ រន្ធច្រមុះ គូថមានពេលចេញឈាមស្រស់។
ព្យាបាលជំងឺ៖ ដាក់ឲ្យសត្វពាហនៈឈរងើបក្បាលឡើងខ្ពស់ជាងគូទ។ បង្កើនការដកខ្យល់ចេញពីក្រពះដោយវិធីយកដៃទាញអណ្តាតតាមចង្វាក់ដកដង្ហើមរបស់សត្វមានជំងឺ។ លូកដៃយកអាចម៍ឲ្យអស់ពីក្រពះចេញ។
យកស្មៅស្ងួតនិងចំបើងរូតពោះសត្វមានជំងឺទៅវិញទៅមកនៅតំបន់ក្រពះក្នុងមួយថ្ងៃពី ០២-០៣ លើក ក្នុងមួយលើកពី១០-១៥ នាទី។
ប្រើប្រាស់ថ្នាំព្យាបាល៖ លាបថ្នាំ MgSO4 ឬ Na2SO4 លើបរបូមាត់។ ដើម្បីយកជាតិកំណល់ចេញពីពោះស្មៅអាចប្រើបណ្ដាប្រភេទថ្នាំមួយមុខ Magie sulfat ឬ natri sufat។ ចំនួនប្រើ៖ ចំពោះគោក្របីពី ៣០០-៥០០ ក្រាម ចំពោះពពែ ចៀមពី ១០០-២០០ ក្រាម។ ឲ្យផឹកតែម្ដងគត់ក្នុងថ្ងៃព្យាបាលដំបូង។ ឬប្រើ Magie sulfat ២០% ចាក់ចំនួន ០១ មីលីលីត្រ ក្នុង១០ គីឡូក្រាម(ទម្ងន់ខ្លួនសត្វ)។
ដើម្បីបង្ការជំងឺទល់ពោះ គប្បីឲ្យសត្វផឹកស្រាមើមខ្ទឹម៖ មើមខ្ទឹមពី ០៣-០៤ មើម ចិញ្ច្រាំឲ្យល្អិត+ត្រាំជាមួយស្រា ១០០ មីលីលីត្រ+ទឹកស្អាត ០១ លីត្រ។ និងឲ្យផឹកទឹកជ្រក់ជូរពី ០១-១,៥ លីត្រ ៕
ប្រែសម្រួល៖ ថាច់ហៀង
ទម្រង់ចិញ្ចឹមកោ។
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។