25/02/2022 07:48
ស្វាយជាប្រភេទឈើហូបផ្លែ ក្នុងបណ្តា ០៥ ប្រភេទឈើហូបផ្លែពិសេសរបស់ខេត្តត្រាវិញ ប៉ុន្តែដើម្បីឲ្យផលិតផលនេះសម្រេចបានគុណភាពក៏ដូចជា ទិន្នផលខ្ពស់ ឆ្លើយតបតម្រូវការរបស់ទីផ្សារ ទាមទារអ្នកដាំត្រូវអនុវត្តល្អបណ្តាបច្ចេកទេសក្នុងការជ្រើសពូជ ថែទាំ និងវិនិច្ឆ័យស្វាយក្នុងដំណាក់កាលលូតលាស់របស់វា។ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព្រមានមួយចំនួនរបស់បណ្ឌិត ឡេក្វឹកដៀង នាយកមជ្ឈ មណ្ឌលផ្ទេរជូនបច្ចេកទេសជឿនលឿន (វិជ្ជាស្ថានឈើហូបផ្លែមៀងណាម)។
ជ្រើសគល់ពូជបង្កាត់៖ ការជ្រើសគល់ស្វាយយកមកបង្កាត់ពូជសមស្របអាចជួយបង្កើនលទ្ធភាពសម្របសម្រួលជាមួយបរិស្ថានឲ្យស្វាយបង្កាត់ពូជ។ គល់ស្វាយត្រូវកញ្ចុំឫសពូកែ ធន់បាននឹងភាពរាំងស្ងួត ជ្រាបជាតិប្រៃនិងទឹកជំនន់។ល។
បច្ចុប្បន្ន មានពូជស្វាយបង្កាត់ពូជ 0៣ ក្រុមអាចទ្រាំបានល្អជាមួយនឹងជាតិប្រៃនៅកម្រិត ១៣%o។
របៀបជ្រើសពូជ៖ ជ្រើសពូជល្អទើបដើមស្វាយលូតលាស់ពូកែ និងមានលទ្ធភាពបង្កើន ថាមពលជម្នះជំងឺ ដង្កូវ។ កូនពូជត្រូវបានទទួលស្គាល់ជាពូជស្វាយល្អ ។
របៀបដាំ៖ -ពត់ និងកាត់រំលស់មែកត្រូវអនុវត្តតាំងពីឆ្នាំដំបូង រហូតដល់ឆ្នាំទី ៣ ដើម្បីបង្ករូបរាង ឲ្យដើមស្វាយមានលទ្ធភាពស្រូបយកពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ទន្ទឹមនឹងនោះ កុំឲ្យស្វាយឡើងខ្ពស់ពេក។
របៀបប្រើជី៖ ដាក់ជីសមស្របឲ្យស្វាយចេញត្រួយល្អ ក្រោយពេលប្រមូលផល ជាវិធានការមួយក្នុងបណ្តាវិធានការសំខាន់ដើម្បីស្វាយចេញផ្កា។ ក្នុងរយៈពេលនេះ ត្រូវកាត់បន្ថយ ការប្រើជីដាម (URe) ប្រើជីឡឹងនិងជី Kali ច្រើន។
* បច្ចុប្បន្ននេះ ក្នុងការផលិត មាមីងកសិករច្រើនប្រើជីគីមីអូសអន្លាយ ធ្វើឲ្យដីរឹលសោះកក្រោះ ដង្កូវនិងជំងឺមួយចំនួនងាយកើតឡើងបំផ្លាញដើមស្វាយ ។ ការប្រើជីមានតុល្យភាពរវាង N, P, K, និងសំចៃបានជាតិ N03-,N02 និង Nitrozoamin ដែលមាននៅក្នុងដើមរុក្ខជាតិ។ល។ ហេតុនោះ បរិមាណ nitrat ក្នុងផលិតផលឧស្សាហកម្មគឺជាកម្រិតមួយដ៏សំខាន់ក្នុងការវាយតម្លៃកម្រិត “ជ្រះស្អាត” នៃកសិផល។
បង្កើនការប្រើជីសរីរាង្គ ដើម្បីកែប្រែដី បង្កើនជាតិផុសឲ្យដី បង្កើនជាតិរ៉ែ កាត់បន្ថយជាតិជូរក្នុងដី ជួយឲ្យស្វាយលូតលាស់ល្អ៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។