26/04/2022 08:25
ការចិញ្ចឹមព្រាបជាមុខរបរកំពុងមានគេចិញ្ចឹមច្រើននៅជនបទ រួមចំណែកកែលម្អសេដ្ឋកិច្ចគ្រួសារ។ ហេតុដូច្នោះ ដើម្បីពង្រីករបរចិញ្ចឹមព្រាបសម្រេចបានលទ្ធផលខ្ពស់ កាត់បន្ថយជំងឺអាសន្នរោគ អ្នកចិញ្ចឹមគប្បីអនុវត្តល្អបច្ចេកទេសចិញ្ចឹម និងរបៀប ជ្រើសកូនពូជ។
ពូជព្រាប មានច្រើនបំផុតនាពេលបច្ចុប្បន្ននេះមានប្រភពពីប្រទេសបារាំងងាយ ចិញ្ចឹម ឆាប់ធំ មិនសូវមានជំងឺ។ គប្បីធ្វើទ្រុងចិញ្ចឹមមានកម្រិតសមល្មមពី ៤៥-៥០ ក្បាលក្នុងមួយម៉ែត្រក្រឡា (កម្ពស់ពី ៤០ សង់ទីម៉ែត្រxទទឹង ៥០ សង់ទីម៉ែត្រ)។
ចំណីនិងរបៀបជ្រើសចំណី៖ បណ្តាប្រភេទអង្ករ ពោត និងបណ្តាប្រភេទសណ្តែក (អង្ករពី ៧០-៧៥% ក្រៅពីនោះគឺសណ្តែកគ្រាប់ពោត)។ ឲ្យស៊ី ០២ ដងក្នុងមួយថ្ងៃ ពីម៉ោង ០៦-០៧ និងពីម៉ោង ១៤-១៥។ ជាមធ្យមភាគបរិមាណចំណីសម្រាប់ព្រាបមួយក្បាលពី ០,១-០,១៥ ក្រាម។
របបជីវជាតិរបស់ព្រាបត្រូវបំប៉នគឺម្សៅដើម្បីបង្កើនទម្ងន់ រូបមន្តច្របល់ចំណីគឺពោត ០៤ ចំណែក-ស្រូវ ០១ ចំណែកនិងកន្ទក់ ០១ ចំណែក។ ក្រៅពីនោះ គឺបំប៉នបន្ថែម Vitamin និងជាតិរ៉ែ។
ស្នូកសម្រាប់ដាក់ចំណី៖ ព្រាបគឺជាប្រភេទសត្វរើស ម៉្លោះហើយ ការធ្វើស្នូកសម្រាប់ដាក់ចំណីឲ្យព្រាបក៏ជាការសំខាន់ណាស់ដែរ។ ធ្វើស្នូកឲ្យមានកម្ពស់ល្មម ប្រវែងពី ១៥-១៧ សង់ទីម៉ែត្រ ទទឹងពី ០៥-០៦ សង់ទីម៉ែត្រ ត្រូវអនាម័យស្នូកឲ្យជ្រះស្អាត។
ស្នូកសម្រាប់ដាក់ទឹក៖ អាចប្រើប្រាស់បណ្តាដបដែលចោល ត្រូវផ្លាស់ប្តូរទឹករៀងរាល់ថ្ងៃ ដើម្បីធានាទឹកឲ្យជ្រះស្អាត បន្ថែម Vitamin និងជាតិបំប៉នក្នុងទឹកដើម្បីបង្កើនថាមពលធន់នឹងជំងឺនិងបង្ការជំងឺឲ្យព្រាប។
*គប្បីធ្វើស្នូកបន្ថែមមួយទៀតសម្រាប់ដាក់ចំណីបំពេញបន្ថែមឲ្យព្រាបដូចជា៖ ក្រួស អំបិល មានទំហំប៉ុនគ្នា នឹងស្នូកខាងលើ។
ពេលព្រាបមានអាយុ ៣៥ ថ្ងៃ មានទម្ងន់ពី ៤០០-៤៥០ ក្រាមក្នុងមួយក្បាល ចាប់ផ្តើមបំបែកចេញពីមេ ដើម្បីចិញ្ចឹមយកសាច់ហើយលក់ពេលព្រាបមានអាយុ ៤៥ ថ្ងៃ។
យកចិត្តទុកដាក់៖ កុំគប្បីទុកកន្លែងឲ្យព្រាបសកម្មភាពយូរពេក ក្រៅម៉ោងស៊ីចំណី គឺពេលសម្រាករបស់វាជាសំខាន់។
ជំងឺមួយចំនួនច្រើនជួបប្រទះនៅលើសត្វព្រាប៖ ស៊ុតសម្បកទន់ ជំងឺគ្រុន ជំងឺដើមរដូវ ជំងឺ herpes virus ផ្លូវដកដង្ហើម។ល។ ត្រូវតាមដានឲ្យហ្មត់ចត់ ប្រសិនបើព្រាបមានកើតបណ្តាជំងឺខាងលើនេះ ត្រូវទៅកាន់មូលដ្ឋានឧបត្ថម្ភចិញ្ចឹមដើម្បីបានពិគ្រោះប្រភេទថ្នាំព្យាបាលសមស្រប។
បង្ការជៀសវាងរោគជំងឺដល់សត្វព្រាប ត្រូវចាក់វ៉ាក់សាំងចំនួន ០៣ ដងក្នុងមួយឆ្នាំ។ អនាម័យទ្រុងជាប្រចាំ ស្នូកចំណី ស្នូកទឹក (ចំនួន ០២ ខែម្តង)៖ សម្អាតទ្រុង ផ្លាស់សម្បុក បាញ់ថ្នាំរម្ងាប់មេរោគក្នុងទ្រុង ជួសជុលនិងផ្លាស់ថ្មីបណ្តាឧបករណ៍ដែលខូច។ កាត់បន្ថយកុំឲ្យសត្វចម្លែកចូលក្នុងទ្រុង។ បង្ការសត្វកណ្តុរ ឆ្មា ឆ្កែ។ល។ ដេញចាប់ព្រាប។ ជៀសវាងកុំឲ្យលាមកសត្វជាប់នៅកន្លែងផ្សេង៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។