15/05/2022 06:23
បច្ចុប្បន្ននេះ ទម្រង់ចិញ្ចឹមបង្កងតាមប្រពលវប្បកម្ម ០២ ដំណាក់កាល បានប្រជាជននៅបណ្តាស្រុក ទីផ្សាររួមខេត្តតំបន់មាត់សមុទ្រអនុវត្ត។ ទម្រង់ក៏បញ្ជាក់នឹងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ជាងការចិញ្ចឹម ០១ ដំណាក់កាល។
ខាងក្រោមនេះ គឺជាបច្ចេកទេសមួយចំនួនក្នុងការកសាងទម្រង់ចិញ្ចឹមបង្កងតាមប្រពលវប្បកម្ម ០២ ដំណាក់កាល។
ឡើងប្លង់តំបន់ចិញ្ចឹមបង្កងរួមមាន៖ ស្រះរងធម្មតា ០១ ស្រះរងទឹកស្អាត ០១ ស្រះភ្ញាស់ពូជ ០១ និងស្រះចិញ្ចឹម ០២ ស្រះផ្តល់ទឹកមួយនិងស្រះបង្ហូតទឹកមួយ តំបន់ស្តុកទឹកសំណល់និងបណ្តាសំណង់បន្ទាប់បន្សំ។
ដំណាក់កាលទី ១ (ដំណាក់កាលភ្ញាស់)៖ បម្រុងប្រព័ន្ធស្រះភ្ជាប់គ្នា ដើម្បីងាយស្រួលក្នុងការផ្តល់ទឹកនិងបង្ហូតទឹក។ រួមមាន៖ ស្រះរងធម្មតាបានធ្វើនៅក្បែរស្រះផ្តល់ទឹក មានជម្រៅពី ០២-០៣ ម៉ែត្រ និងមានផ្ទៃដីចំនួន ២០% នៃផ្ទៃដីនៅតំបន់ចិញ្ចឹម។ ដំបូងយកទឹកពីស្រះផ្តល់ទឹក ដោយមានបំពង់ចម្រាញ់ទឹកមានដាក់ថង់ចម្រាញ់ ០២ ជាន់ ប្រើថ្នាំរម្ងាប់មេរោគ។
ស្រះរងជ្រះស្អាត៖ ស្រះក្រាលដោយផ្ទាំងកៅស៊ូ ចាប់ផ្តើមបញ្ចូលទឹកពីស្រះរងដែលបានរម្ងាប់មេរោគរួចពេលបូមទឹកចូលស្រះស្អាតនឹងបានវិនិច្ឆ័យដោយថ្នាំ Chlonine ៣០ppm (៣០ គីឡូក្រាមក្នុង ១.០០០ ម៉េត្រត្រីគុណ) មួយលើកទៀតដើម្បីរម្ងាប់សត្វល្អិតដល់បង្កង ក្តាម ដែលនៅសល់មក ដើម្បីធានាកាត់បន្ថយដល់កម្រិតទាបបំផុតបណ្តាជំងឺពីប្រភពទឹកចូលមក។
ស្រះភ្ញាស់៖ មានទម្រង់បួនជ្រុងទ្រវែងបួនជ្រុងស្មើឬមូល តាមលក្ខណៈរបស់កន្លែងចិញ្ចឹមនីមួយៗ និងបានកសាងដោយទ្រង់ទ្រាយស្រះអណ្តែត មានជម្រៅពី ១,២-១,៥ ម៉ែត្រ មានបណ្តាប្រព័ន្ធលូផ្លាស់ប្តូរបង្កង oxy បាតស្រះ កង្ហារទឹក សំណាញ់រាំង និងក្រាលកម្រាលនៅបាតស្រះនិងភ្លឺ សរុបផ្ទៃដីចំនួន ០៥% ។
ជ្រើសពូជ៖ មានប្រភពច្បាស់លាស់ កូនពូជបានពិនិត្យ បង្កងគ្មានជ្រាបបណ្តាជំងឺ ដូចជា៖ រលួយថ្លើម ជំងឺងាប់រហ័ស (EMS) ជំងឺដុំស (WSSV) ក្បាលលឿង (YHV) virus ធ្វើឲ្យបង្កងក្រិនមិនធំ (MBV, HPV) ជំងឺរលួយបង្កពណ៌ និងងីងើ EHP (ជំងឺពោះវៀន) ។ មុនពេលលែងពូជចិញ្ចឹមចំនួន ០៦ ម៉ោង ត្រូវបើកកង្ហារដើម្បីធានាបរិមាណ oxy រលាយសម្រេច ០៥ ក្រាម ក្នុងមួយលីត្រទឹកឡើងទៅ មុនពេលលែងបង្កងគួរតែត្រាំការុងបង្កងក្នុងស្រះ ៣០ នាទី ក្រោយមកបញ្ចូលទឹកទៅក្នុងការុង សន្សឹមលែងបង្កងនៅពេលព្រឹកឬពេលរសៀលត្រជាក់និងតាមបណ្តោយខ្យល់ដើម្បីឲ្យបង្កងពូកែ ជៀសវាងកុំឲ្យឈឺ។ ថែទាំបង្កង (នៅដំណាក់កាលនេះ គឺសំខាន់ខ្លាំងណាស់) បានចំនួន ១,៥ ខែនឹងប្តូរទៅដំណាក់កាលទី ២។
ដំណាក់កាលទី ២៖ ដំណាកកាលចិញ្ចឹមបង្កងផលិតផល (ចំណុចពិសេស ជ្រើសសម្រាំងបង្កងដែលពូកែ ជៀសវាងកុំឲ្យខាតបង់ កាត់បន្ថយបរិមាណចំណីស៊ីកុំឲ្យសល់)។
បម្រុងស្រះចិញ្ចឹម មានក្រាលកៅស៊ូសព្វបាតស្រះ ផ្ទៃដីនៃស្រះចិញ្ចឹមនីមួយៗពី ១.០០០ -១.៦០០ ម៉ែត្រក្រឡា ជម្រៅពី ១,២-១,៦ ម៉ែត្រ ភ្លឺស្រះមានកម្ពស់ពីមុខទឹក ០,៥ ម៉ែត្រ។ ស្រះចិញ្ចឹមមានលូបង្ហូតទឹកចេញចូលដោយឡែកពីគ្នា មានក្រាលកម្រាលកៅស៊ូនៅបាតស្រះ និងភ្លឺស្រះឲ្យបានរឹងមាំ។ ស្រះរងដើម្បីរក្សាទឹក និងវិនិច្ឆ័យទឹកមុនពេលផ្តល់ទឹកទៅបណ្តាស្រះផ្សេង។ ផ្ទៃដីពី ៥០-៧០ ផ្ទៃដីនៅតំបន់ស្រះចិញ្ចឹម។ កង្ហារទឹក ម៉ាស៊ីនផ្លុំផ្តល់ជាតិអុក្សីហ្សែននៅបាតស្រះដែលបានតុបតែងឲ្យបានសមស្រប បង្កផ្លូវទឹកហូរក្នុងស្រះ ធានាបរិមាណ Oxy រំលាយក្នុងទឹកតែងរក្សាឲ្យខ្ពស់ជាង ០៤ មីលីក្រាមក្នុងមួយលីត្រ។
ពេលស្រះចិញ្ចឹមបានធ្វើសម្រេច៖ ប្តូរបង្កងពីស្រះចិញ្ចឹមរងមកចិញ្ចឹមផលិតផល កម្រិតចិញ្ចឹមពី ១២០-១៥០ ក្បាលក្នុងមួយម៉ែត្រក្រឡា ក្នុងរយៈពេលនេះបង្កងបានឆ្លងផុតពីដំណាក់កាលគ្រោះថ្នាក់ ប៉ុន្តែត្រូវថែទាំជាប្រចាំតាមដានសុខភាពនិងឲ្យបង្កងស៊ីបានគ្រប់គ្រាន់ កាត់បន្ថយកុំឲ្យបង្កងឈឺអាស្រ័យមកពីបរិស្ថានអាកាសធាតុប្រែប្រួល។ ក្រោយរយៈ ពេលចិញ្ចឹមបន្ថែមពី ១,៥-០២ ខែចាប់ផ្តើមប្រមូលផល៕
ប្រែសម្រួល៖ ថាច់ហៀង
ទម្រង់ចិញ្ចឹមបង្កង។ រូបថត៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។