28/06/2022 09:30
សំណួរ៖ បច្ចុប្បន្នជំងឺរលួយថ្លើម (AHPND) គឺជាជំងឺមួយប្រភេទធ្វើឲ្យបង្គានាគ និងបង្គាជើងសងាប់ឆាប់ (EMS) គ្រោះថ្នាក់យ៉ាងខ្លាំង អាស្រ័យដោយមេរោគ (Vibro parahaemoily ticus) បង្កឡើង ជំងឺច្រើនកើតឡើងចំពោះបង្កងមិនថាតូចឬធំ ប៉ុន្តែកើតច្រើនបំផុតនៅដំណាក់កាលបង្កងមានអាយុពី ១០-៤៥ ថ្ងៃ ជំងឺកើតឡើងខួបឆ្នាំ។
ចម្លើយ៖ ជំងឺ AHPND កើតឡើងហើយរាលដាលរហ័ស អត្រាបង្កងដែលមានជំងឺងាប់ច្រើនប្រមាណ ៩០% បន្ទាប់ពីមានជំងឺពី ០៣-០៥ ថ្ងៃ ។ ជំងឺនេះទាក់ទងដល់ការពិនិត្យ និងគ្រប់គ្រងបរិស្ថានទឹកក្នុងស្រះចិញ្ចឹមបង្កងមិនល្អដូចជា៖ ស្រះចិញ្ចឹមត្រូវកខ្វក់ បាតស្រះមានជាតិជូរប្រៃ បរិមាណអ៊ុកស៊ីទាប ប្រើជាតិគីមីក្នុងស្រះចិញ្ចឹម ពណ៌ទឹកមិនលំនឹង។
អ្នកចិញ្ចឹមបង្កងត្រូវឆាប់កំណត់បានរោគសញ្ញារបស់ជំងឺ ដូចជា៖ បង្កងងីងើ ក្រធំ ពោះគ្មានចំណី ថ្លើមពោះវៀនស្វិត ស្លេកស្លាំងនិងឆ្នូតពណ៌ខ្មៅ។ បង្កងងាប់ដោយសារមូលហេតុ ០២ យ៉ាង៖ មូលហេតុដំបូង បង្កងងាប់ពេលមានអាយុក្រោមពី ៣៥ ថ្ងៃ អាស្រ័យកូនពូជមិនសូវមានគុណភាព តាំងពីដំបូងឬក៏បង្កង មានជ្រាបជំងឺស្រាប់កាលនៅក្នុងកសិដ្ឋានកូនពូជ។ មូលហេតុទី ២ បង្កងងាប់ពេលមានអាយុពី ៣៥-៦០ ថ្ងៃ អាស្រ័យបរិស្ថានមិនធានាកម្រិត pH ខ្វះបណ្តាជាតិ Ca, Mg និង Kali ក្នុងស្រះ ខ្វះអ៊ុកស៊ីនិងមិនអនាម័យបាតស្រះតាមការកំណត់ ។
ព្យាបាលជំងឺ៖ ពេលបង្កងកើតជំងឺពិបាកព្យាបាលណាស់។ ថ្វីត្បិតដូច្នោះ អ្នកចិញ្ចឹមបង្កងគប្បីបង្ការជំងឺនេះដោយរបៀបមួយចំនួនដូចខាងក្រោម៖ បង្កើនការសុាំជំងឺឲ្យថ្លើមបង្កងចិញ្ចឹមដោយរបៀបផ្តល់ និងបំពេញបន្ថែមចំណី ជាតិបំប៉នឲ្យបង្កង (ជ្រើសចំណីដែលមានគុណភាព)។ គ្រប់គ្រងនិងពិនិត្យប្រភពទឹក បាតស្រះចិញ្ចឹមបង្កង។ ធានាបរិស្ថានស្រះចិញ្ចឹមមិនឲ្យកខ្វក់បរិស្ថាន។ តាមដាននិងយកចិត្តទុកដាក់ដល់បណ្តាដំណាក់កាលរីកចម្រើនរបស់បង្កងចិញ្ចឹម ដើម្បីរកវិធីសាស្រ្តដោះស្រាយជំងឺឲ្យមានប្រសិទ្ធភាពបំផុត (ឧស្សាហ៍ពិនិត្យបង្កង)។
អនាម័យបាតស្រះចិញ្ចឹមតាមពេលកំណត់ កម្ចាត់សត្វដែលបង្កអន្តរាយ ដូចជា៖ ខ្យងដើម្បីជួយឲ្យបង្កងមានបរិស្ថានរស់នៅជ្រះស្អាត៕
ប្រែសម្រួល៖ ថាច់ហៀង
ប្រមូលផលបង្កង។ រូបថត៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។