21/09/2021 15:55
ខាងក្រោមនេះ បច្ចេកទេសមួយចំនួនស្ដីពីការដាំ ថែទាំផ្កាស្រលិត ៖
ផ្កាស្រលិត ជាអម្បូរវល្លិ៍ ងាយដាំមានសមត្ថភាពធន់នឹងជំងឺខ្ពស់ សមស្របជាមួយនឹងដីច្រើនប្រភេទ កន្លែងដែលមានខ្យល់និងពន្លឺអង្សាសមស្របពី ២០-៣៥ អង្សា។
រដូវកាលដាំ៖ អាចដាំបានខួបប្រាំង វស្សា ប៉ុន្តែសមស្របបំផុតគឺនៅរដូវភ្លៀង (ចាប់ពីខែមិថុនាដល់ខែសីហា)។
ជ្រើសពូជ៖ អាចជ្រើសទិញវល្លិ៍ឬគល់ដើម្បីធ្វើទ្រើងដាំ (វល្លិ៍ដាំមានការលូតលាស់ពូកែ រយៈពេលទុកគល់អូសអន្លាយបានពី ០៤-០៥ ឆ្នាំ ប៉ុន្តែកម្រនិងចេញផ្កា។ ទងពូកែឆាប់ចេញផ្កា ប៉ុន្តែរក្សាគល់ទុកបានតែពី ០២-០៣ ឆ្នាំ)។
*យកចិត្តទុកដាក់៖ គប្បីជ្រើសវល្លិ៍ដែលពូកែ មិនខ្ចីពេកមិនចាស់ពេក កាត់ប្រវែងពី ៥០-៦០ សង្ទីម៉ែត្រ (ធានាមានពី ០៤-០៥ ភ្នែក)។ រុំទុកតែ ០១-០២ ភ្នែកខាងលើ។ ដើម្បីឲ្យចេញឫសពូកែឬបាញ់ថ្នាំ Actomik។
បម្រុងរណ្តៅពី ៦០x៤០x៣០ សង្ទីម៉ែត្រ ច្របល់ជីក្រោល១០ គីឡូក្រាម ជីសរីរាង្គជីវសាស្ត្រ ០២-០៣ គីឡូក្រាមសម្រាប់ដាក់បាតរណ្ដៅ។ រណ្តៅចម្ងាយពីគ្នា ២ ម៉ែត្រ។ ក្នុងមួយរណ្តៅអាចកប់ពី ០២-០៣ ទង។
ធ្វើទ្រើងផ្កាស្រលិត៖ អាចធ្វើទ្រើងដោយដែក ឫស្សីឬបង្គោលបេតុង។ ទ្រើងមានកម្ពស់ ពី ២,៥-៣ ម៉ែត្រ ធ្វើទ្រើងបញ្ឈៀងមានកម្តៅថ្ងៃជះចូល ខាងលើរាយសំណាញ់ (ប្រភេទទ្រើងម្រះ) បន្តឹងឲ្យតឹង។
ថែទាំ៖ ក្រោយពេលដាំរក្សាស្រោចទឹកពី ០៧-១០ ថ្ងៃ វល្លិ៍ផ្កាស្រលិតចាប់ផ្តើមលូតលាស់។ យកចិត្តទុកដាក់កុំធ្វើឲ្យបាក់ត្រួយខ្ចីក្នុងរយៈពេលថែទាំ។ ពេលស្រលិតដុះបានប្រវែងពី ២០-៣០ សង្ទីម៉ែត្រ គប្បីជ្រើសត្រួយដែលពូកែធ្វើជាទងមេរួចកាត់រំលស់ទងតូចៗចោល។ ពេលទងផ្កាស្រលិតវារឡើងទ្រើង ក្តិចត្រួយដើម្បីបែកមែកទី ១ លើមែកទី ១ ទុកពី ០៨-១០ ស្លឹក រួចបន្តក្តិចត្រួយម្តងទៀត បង្កមែកទី ២ ទី ៣ ទន្ទឹមនឹងនោះ ពេលទងផ្កាស្រលិតវារជិតទ្រើង។ រយៈពេលថែទាំកុំទុកឲ្យទងផ្កាស្រលិតវេញចូលគ្នា។ តាំងពីឆ្នាំទី ២ ឡើងទៅ ចាប់ផ្តើមកាត់រំលស់ទងចាស់ៗ មែកតូចៗ ទុកតែមែកមេប៉ុណ្ណោះ។
របៀបប្រើជី៖ ឫសផ្កាស្រលិត មិនស៊ីចុះជ្រៅ ហេតុនោះហើយទ្រាំមិនបានពេលទឹកលិច។ ក្រោយពេលដាំបាន ០២ សប្តាហ៍ច្របល់ជីចម្រុះ NPK ស្រោចចម្ងាយពីគល់ពី ៣០-៥០ សង្ទីម៉ែត្រ។ ក្រោម ០១ ខែដាក់ជីឡឹងម្តង (ជី Ure លាយទឹកស្រោចនៅគល់ និងបាចទឹកដល់ផ្កា)។ ក្រោយពេលដាក់ជីលើកទី ០១ ក្នុងរង្វង់ពី ១៥-២០ ថ្ងៃដាក់ម្តងទៀត ប្រើជី NPK ជីក្រោលរោយជុំវិញគល់ដើម្បីព្រាចបន្ត (រាយជុំវិញគល់ ចម្ងយពីគល់ពី ៣០-៥០ សង្ទីម៉ែត្រ)។ ដំណាក់កាលចេញផ្កាត្រូវដាក់ជីតាមកំណត់ដល់ផ្កាជារៀងរាល់ខែ ជីក្រោលឬជី NPK ដាក់ ផ្ទាល់គល់។ ដំណាក់កាលជិតប្រមូលផលពី ១០-១៥ ថ្ងៃមុនពេលប្រមូលផលព្រាចជីឡឹងបង្កើន និង Kali ដើម្បីចេញផ្កាបន្ថែមនិងផ្កាល្អ។
ប្រមូលផល៖ ប្រសិនបើថែទាំបានល្អ ក្រោយពេលដាំបានពី ០៣-០៤ ខែ ផ្កាស្រលិតអំណោយផល។ ហេតុនោះ គប្បីប្រមូលផលនៅពេលព្រឹក ឬពេលរសៀលត្រជាក់៖ ផ្កាស្រលិតនិងផ្តល់ផលជាបន្តបន្ទាប់រាល់ខែ។ ក្រោយពេលប្រមូលផលមួយលើកៗគប្បីបញ្ចូលជើង គួបផ្សំនិងការបញ្ចូលជីចម្រុះ NPK ជីសរីរាង្គ។ល៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។