31/12/2021 07:29
លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹង៖ ការចិញ្ចឹមសត្វលើភូមិសាស្រ្តខេត្តភាគច្រើនគឺចិញ្ចឹមដោយទ្រង់ទ្រាយតូចរាត់រាយ។ ក្នុងចំណោមមូលដ្ឋានចិញ្ចឹមបសុសត្វ ពាហនសត្វ ១៣៥.៥៦៤ កន្លែងរបស់ខេត្ត មានកសិដ្ឋានចិញ្ចឹមទ្រង់ទ្រាយ ធំ ០៦ កន្លែង កសិដ្ឋានចិញ្ចឹមទ្រង់ទ្រាយល្មម ៥៥ កន្លែង និងកសិដ្ឋានចិញ្ចឹមទ្រង់ទ្រាយតូច ១.២០៩ កន្លែង ក្រៅពីនោះគឺបណ្តាមូលដ្ឋានទ្រង់ទ្រាយគ្រួសារ ។ ដូច្នោះហើយ ការចាក់ថ្នាំបង្ការជំងឺរបស់ផ្នែកមានសមត្ថកិច្ចនៅខេត្តតែងជួបលំបាកច្រើន។
ទម្រង់ចិញ្ចឹមមាន់ព្រលែងក្នុងចម្ការ។ រូបថត៖ ថាញ់ហ្វា
ក្នុងទូទាំងខេត្តនៅមានហ្វូងក្របី គោជាង ២១៥.០០០ ក្បាល ហ្វូងជ្រូកជាង ១៩០.០០០ ក្បាល និងហ្វូងបសុសត្វជាង ៦,៣ ពាន់លានក្បាល។ ថ្វីត្បិតដូច្នោះក្ដី អត្រាចាក់ថ្នាំបង្ការបណ្តាប្រភេទជំងឺលើហ្វូងសត្វចិញ្ចឹមសម្រេចប្រមាណតែ ២៨% នៃហ្វូងសត្វដែលត្រូវចាក់ថ្នាំ។ កន្លងហើយ រោគជំងឺដូចជាគ្រុនបក្សី រលាកមាត់រង្គោះក្រចក រលាកដុំពកស្បែក។ល។ សំខាន់កើតមានលើបសុសត្វ ពាហនសត្វដែលមិនទាន់បានចាក់ថ្នាំបង្ការ។
ចំណែកជំងឺជ្រូកអាហ្រ្វិក គិតមកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងបង្ការឡើយ ម៉្លោះហើយផ្នែកកសិកម្មខេត្តចលនាគ្រួសារចិញ្ចឹមតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត។ អនុវត្តព្រមៗគ្នាបណ្តាវិធានការបច្ចេកទេសអំពីកូនពូជ របៀបវិនិច្ឆ័យក្រោលចិញ្ចឹម ចំណី អនាម័យបសុសត្វ ។ល។ តាមរូបភាពនេះនឹងអាចបង្ការ កាត់បន្ថយការឆ្លងរាលដាលពន្លកជំងឺពីបណ្តាមូលដ្ឋានចិញ្ចឹម។ ទន្ទឹមនឹងនោះកម្ចាត់ពន្លកជំងឺដែលបង្កប់នៅខាងក្នុងមូលដ្ឋានចិញ្ចឹមប្រសិនបើមាន ជៀសវាងការឆ្លងរាលដាលទូលំទូលាយ។
ដំណាក់កាល ២០១៦-២០២០ ផ្នែកចិញ្ចឹម របស់ខេត្តមានការថយចុះ (- ១,៣២% ក្នុងឆ្នាំ) អាស្រ័យឆ្នាំ ២០១៩ ខេត្តត្រូវជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងររបស់ជំងឺជ្រូកអាហ្វ្រិក។ ក្នុងទូទាំងខេត្តត្រូវកម្ទេចជ្រូកចោលជិត ៨៦.៥០០ ក្បាលរបស់គ្រួសារអ្នកចិញ្ចឹមក្នុងខេត្តជិត ៤.០០០ គ្រួ សរុបតម្លៃផលិតដែលត្រូវខាត ២៥០ ពាន់លានដុង។
ចុងខែកញ្ញា ឆ្នាំ ២០២១ ជំងឺជ្រូកអាហ្វ្រិកកើតឡើងវិញ គិតមកទល់ពេលនេះកើតឡើងនៅ ៧៨ គ្រួសារចិញ្ចឹមនៅ ២៣ ឃុំ របស់ ០៥ ស្រុកលើភូមិសាស្រ្តខេត្តជាង ២.១០០ ក្បាល។ ជ្រូកដែលត្រូវកម្ទេចចោលជាង ១២៤ តោន។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចិញ្ចឹម ដំណាក់កាល ២០២១-២០២៥ ផ្នែកកសិកម្មខេត្តចាត់តាំងការចិញ្ចឹមឡើងវិញតាមទិសដៅចងសម្ព័ន្ធតាមកន្សោមតម្លៃផ្នែកមុខទំនិញភ្ជាប់ជាមួយការកសាងស្លាកយីហោពាណិជ្ជសញ្ញាផលិតផល។ ទន្ទឹមនឹងនោះ សន្សឹមៗផ្លាស់ប្តូរពីរបៀបចិញ្ចឹមរាត់រាយ មិនសូវមានប្រសិទ្ធភាពមកចិញ្ចឹមតាមរូបភាពកសិដ្ឋាន ចិញ្ចឹមតាមរូបភាពឧស្សាហកម្ម ពាក់កណ្តាលឧស្សាហកម្ម។
ទន្ទឹមនឹងនោះ ចាត់តាំងគ្រួសារចិញ្ចឹមឡើងវិញ ដោយប្រើប្រាស់បណ្តាប្រភេទពូជសត្វចិញ្ចឹមមានទិន្នផល គុណភាពខ្ពស់ អនុវត្តបច្ចេកទេសទំនើប គួបផ្សំនឹងពង្រីកការចិញ្ចឹមសុវត្ថិភាពជីវសាស្រ្ត អនុវត្តបច្ចេកវិទ្យាថ្មីក្នុងការវិនិច្ឆ័យកាកសំណល់ក្នុងការចិញ្ចឹមដើម្បីអនាម័យបរិស្ថាន៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។