19/04/2022 10:08
អាស្រ័យដោយបានការឧបត្ថម្ភពីបណ្តាកម្មវិធី គោលនយោបាយអាទិភាពរបស់រដ្ឋ រួមជាមួយការផ្សព្វផ្សាយបណ្តាគោលការណ៍ ដំណោះស្រាយ បានញ៉ាំងឱ្យអត្រាគ្រួសារក្រីក្ររបស់ឃុំបានកាត់បន្ថយជារៀងរាល់ឆ្នាំ។ ជាពិសេស សកម្មភាពបុលទុនអាទិភាពចំពោះបណ្តាគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយលើភូមិសាស្ត្រតាមបណ្តាផ្នែក អង្គការមហាជន ភ្ជាប់ជាមួយការណែនាំវិធីសាស្ត្រផលិត ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស។ ដើម្បីរួមចំណែកជាមួយប្រជាជនបង្កើនប្រភពចំណូល កាត់បន្ថយភាពក្រីក្រចីរភាព ឃុំផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាទម្រង់ផលិត បង្កើតបណ្តាក្រុមសហការដាំដុះ ចិញ្ចឹមសត្វ អនុវត្តទាន់ពេល គ្រប់គ្រាន់ បណ្តាគោលនយោបាយឧបត្ថម្ភប្រជាជន ដូចជាឧបត្ថម្ភ កូនពូជដំណាំ សត្វចិញ្ចឹម ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនប្រជាជនពង្រីកការផលិត។
តួយ៉ាងដូចជាគ្រួសារលោកមាគឹមសាលី នៅភូមិនាលកោះមុននោះជាគ្រួសារក្រីក្រ រស់នៅពឹងផ្អែកលើការងារជាងសំណង់ និងផលិតស្រូវ ២.០០០ ម៉ែត្រក្រឡា។ លោកមាសាលីឱ្យដឹង៖ កាលពី ០៥ ឆ្នាំមុន គ្រួសារបានឃុំបង្កលក្ខណៈបុលទុនបាន ១០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុក សម្រាប់ទិញគោមេចិញ្ចឹម។ ទន្ទឹមនឹងនោះ បងបង្វែរដីផលិតស្រូវ ០២ កុងមកដាំដំណាំ ៣ រដូវក្នុងមួយឆ្នាំ ភាគច្រើនដាំឃ្លោក ត្រឡាច ម្ទេសដៃនាង ប្រភពចំណូលមធ្យមពី ១៥‑២០ លានដុងក្នុងមួយរដូវ។ ក្រៅពីប្រាក់ចំណូលពីការដាំដំណាំ ចិញ្ចឹមសត្វ និងស៊ីឈ្នួល កូន ០២ នាក់របស់លោកមាទៅធ្វើកម្មករជារៀងរាល់ខែផ្ញើប្រាក់ ១០ លានដុងមកផ្ទះសម្រាប់ផ្គត់ផ្គង់គ្រួសារ។ បច្ចុប្បន្ន ជីវភាពគ្រួសារលោកមាបានលំនឹង និងឈានឡើងរួចផុតពីភាពក្រីក្រ។
ទម្រង់ចិញ្ចឹមគោរ។ រូបថត៖ រតនា
បច្ចុប្បន្ន គ្រួសារលោកមាស៊ើងសាម៉ែន នៅភូមិជាមួយគ្នានោះដែរ ដោយសារទទួលបានប្រាក់ទុនឧបត្ថម្ភពីបណ្តាគោលនយោបាយអាទិភាព អំពីពូជ ទុន និងផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ម៉្លោះហើយបច្ចុប្បន្នឈានឡើងរួចផុតពីភាពក្រីក្រ សេដ្ឋកិច្ចសំខាន់ពឹងផ្អែកលើរបរស៊ីឈ្នួល។ អាស្រ័យបានមូលដ្ឋានឧបត្ថម្ភ បង្កលក្ខណៈឲ្យបុលទុន និងព្យាយាមក្នុងការផលិត ម៉្លោះហើយពេលប្រិតសំចៃបានប្រាក់ទុន លោកមាវិនិយោគទុនដើម្បីចិញ្ចឹមសត្វ និងទិញដីផលិតស្រូវ។ ដោយសារលោកមាខិតខំរកទទួលទាន ទើបហ្វូងគោកើនឡើងដល់ ១៣ ក្បាល ក្នុងនោះមានគោមេ ០៩ ក្បាល គិតជាមធ្យមក្នុងមួយឆ្នាំលោកមាលក់គោពី ០៦‑០៧ ក្បាល មានព្រភពចំណូលពី ១២០‑១៥០ លានដុង។ ប៉ុន្មានឆ្នាំជិតៗនេះ លោក មាបង្វែរផ្ទៃដីផលិតស្រូវ ១,២ ហិកតាមកដាំដូង និងដាំស្មៅចិញ្ចឹមគោ ។ បច្ចុប្បន្ន ចម្ការដូង ០២ កុងកំពុងផ្ដល់ផ្លែ ប្រភពចំណូលមធ្យមពី ០២‑០៣ លានដុងក្នុងមួយខែ។
អ្នកស្រីង្វៀងធីធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសុងឡុកឱ្យដឹង៖ ក្រៅពីបណ្តាគោលនយោបាយអាទិភាពអំពីបុលទុន លំនៅឋាន ការងារធ្វើ ឃុំបានវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការផលិត ប្រជុំជីវភាព រួមចំណែកជំរុញមាំការផលិតកសិកម្មឲ្យរីកចម្រើន។ ទន្ទឹមនឹងនោះ ដើម្បីជួយឱ្យប្រជាជនបង្កើនប្រភពចំណូល កាត់បន្ថយភាពក្រីក្រចីរភាព ឃុំផ្ដុំកម្លាំងអនុវត្តបណ្តាវិធីសាស្ត្រពង្រីកសេដ្ឋកិច្ច ដូចជាជំរុញមាំការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត ចិញ្ចឹមសត្វ ជំរុញមាំការពង្រីកបណ្តាទម្រង់សេដ្ឋកិច្ច កសិដ្ឋាន បើកទូលាយផ្ទៃដីដាំបណ្តាដើមឈើមានតម្លៃ ជាពិសេសគឺដើមដូង។ ថ្វីត្បិតពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ច ប៉ុន្តែពិនិត្យរួមបណ្តាទម្រង់ផលិតរបស់បជាជន មិនទាន់សម្រេចបានលទ្ធផលដូចបំណង ទើប ប្រភពចំណូលមិនសូវបានខ្ពស់។
ទន្ទឹមនឹងនោះ សកម្មភាពខាងវិស័យវប្បធម៌‑សង្គមសម្រេចបានលទ្ធផលជាច្រើន ការបង្កើនប្រជាបញ្ញា គិតគូរជីវភាពវប្បធម៌ ពង្រឹង និងពង្រីកលក្ខណៈវប្បធម៌ជនជាតិ បានយកចិត្តទុកដាក់ ជាពិសេសគឺបង្កើនគុណភាពបង្រៀន និងរៀន។ ចំពោះការគិតគូរថែទាំសុខភាពប្រជាជន លទ្ធផលដំបូងក្នុងការងារទប់ស្កាត់កុមារកង្វះអាហារូបត្ថម្ភ ការងារចំនួនប្រជាជន ផែនការគ្រួសារ ជំរុញការងារកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតរស់នៅជូនជនរួមជាតិខ្មែរ។ កិច្ចការពារប្រទេស សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមលំនឹង ផែនមហាសាមគ្គីជនជាតិ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានពង្រឹងនិងពង្រីក។
ឆ្លងតាមបណ្តាកម្មវិធីគោលនយោបាយបានវិនិយោគទុនរួមជាមួយការអនុវត្តន៍ល្អការងារផ្សព្វផ្សាយ បំផុសចលនាប្រជាជនលើកកម្ពស់ចំណេះដឹង ស្មារតីខិតខំឈានឡើងដោយខ្លួនឯង រួមចំណែកយ៉ាងសកម្មក្នុងការងារកាត់បន្ថយភាពក្រីក្រចីរភាពរបស់ឃុំនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។ ខិតខំដល់ ឆ្នាំ ២០២២ ឃុំកាត់បន្ថយភាពក្រីក្របាន ៣២ គ្រួសារ ក្នុងនោះមានគ្រួសារខ្មែរ ១៧ គ្រួ។ នៅពេលខាងមុខ ឃុំនឹងបន្តយកចិត្តទុកដាក់បណ្តាវិធីសាស្ត្រគោលនយោបាយអាទិភាព ក្នុងតំបន់ជនរួមជាតិខ្មែរជាពិសេសគឺបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារ ជិតក្រជាជនជាតិខ្មែរ ឧបត្ថម្ភរៀនមុខរបរ ដោះស្រាយការងារធ្វើ ជំរុញទឹកចិត្តនិហរ័ណចំពោះពលករជនរួមជាតិខ្មែរ។ ចង្អុលការបណ្តាផ្នែក អង្គការមហាជន ត្រួតពិនិត្យ ឡើងបញ្ជីគ្រួសារក្រីក្រ គ្រួសារជិតក្រដែលមានតម្រូវការបុលទុនសម្រាប់ផលិត សាងសង់ផ្ទះ ។ល។ ក្នុងដំណាក់កាលអនុវត្ត យកចិត្តទុកដាក់ការងារពង្រីក និងបើកទូលាយបណ្តាទម្រង់គំរូ ទម្រង់កាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព ដើម្បីជំនួយដល់គ្រួសារក្រីក្រឈានឡើងក្នុងជីវភាព៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។