28/09/2021 09:19
ក្នុងសេចក្ដីប្រកាសព្រមានស្តីពីការប្រើប្រាស់ផលិតផលសាច់សត្វពាហនៈ ពិសេសគឺសាច់ គោក្របី បច្ចុប្បន្ននេះចំពោះស្ថានភាពជំងឺរលាកដុំពកស្បែកកើតឡើងលើគោក្របី។ សំណេះ សំណាលជាមួយយើងខ្ញុំ លោកង៉ូឌឹកថាញ់ ប្រធានសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុ ពេទ្យខេត្ត ស្ថិតក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ ជំងឺរលាកដុំពកស្បែកមិនឆ្លងទៅលើមនុស្សឡើយ ថ្វីត្បិតដូច្នោះ យើងត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគសាច់គោក្របី។ ពេលបរិភោគយើងធានាសាច់ជ្រះស្អាត មិនគប្បីបរិភោគសាច់សត្វពាហនៈដែលសង្ស័យជ្រាបជំងឺរលាកដុំពកស្បែកដើម្បីជៀសវាងកុំឲ្យពន្លកជំងឺរាលដាលចេញទៅបរិស្ថាន។ ក្នុងដំណាក់កាលច្នៃផលិត ផលិតផលពីសាច់គោក្របី គប្បីចម្អិនឲ្យឆ្អិនមែនទែន។ល។
បសុពេទ្យចាក់ច្នាំបង្ការជំងឺរលាកដុំពកស្បែកលើគោក្របី។ រូបថត៖ ហ៊ឺវហ្វេ
ចំពោះបណ្តាមូលដ្ឋានសម្លាប់សត្វ និងកន្លែងដាក់លក់សាច់សត្វពហនៈត្រូវធានាអនាម័យ រម្ងាប់មេរោគតាមកាលកំណត់សំដៅកម្ចាត់ពន្លកជំងឺ (ប្រសិនបើមាន) និងមិនទិញលក់ដូរ ដឹកជញ្ជូនសត្វពហនៈមានបណ្តារោគសញ្ញាសង្ស័យជំងឺរលាកដុំពកស្បែក។ ត្រូវរបាយការណ៍ទាន់ពេលដល់ផ្នែកជំនាញ (បសុពេទ្យ) និងរដ្ឋអំណាចមូលដ្ឋាន។ ដើម្បីធានាល្អក្នុង ការគ្រប់គ្រង និងបង្ការ ទប់ស្កាត់ជំងឺរលាកដុំពកស្បែក ជាពិសេសគឺលើភូមិសាស្រ្តស្រុក កូវកែជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានសម្លាប់សត្វ និងកន្លែងលក់មុខទំនិញសាច់គោក្របីច្រើនបំផុតនៅបណ្តាឃុំដូចជា ទីប្រជុំជនកូវកែ ផុងថាញ់ ថុងហ្វា ថាញ់ភូ។ល។
តាមលោកស្រី សឺថាញ់ទ្រុក ប្រធានដំណាក់ចិញ្ចឹមសត្វ និងបសុពេទ្យស្រុកកូវកែ៖ ចំពោះស្ថានភាពជំងឺរលាកដុំពកស្បែកកើតមានលើគោក្របី បច្ចុប្បន្ននេះ ស្រុកមានហ្វូងគោក្របី ជិត ១៩.០០០ ក្បាល។ ជាមូលដ្ឋាននៅភ្ជាប់ជាមួយខេត្តវិញឡុង ការដឹកជញ្ជូនគោក្របីចេញ ចូលស្រុកច្រើនបង្គួរ រួមជាមួយនោះគឺបណ្តាមូលដ្ឋានសម្លាប់សត្វ កន្លែងលក់រាយ លក់ដុំ សាច់គោក្របី ផ្គត់ផ្គង់ឲ្យអតិថិជននៅក្នុងនិងក្រៅខេត្តចំនួនច្រើន។ ដើម្បីធានាបានល្អការ ងារបង្ការ ទប់ស្កាត់រោគជំងឺរលាកដុំពកស្បែកលើគោក្របី ស្រុកបានចង្អុលការឲ្យផ្នែកបសុពេទ្យ និងរដ្ឋអំណាចមូលដ្ឋានចាត់តាំងផ្សព្វផ្សាយ ចលនាទាន់ពេលដល់បណ្តាមូលដ្ឋាន គ្រួសារសម្លាប់សត្វពាហនៈធ្វើកិច្ចសន្យាអនុវត្តត្រឹមត្រូវតាមការណែនាំក្នុងការសម្លាប់សត្វ ដឹកជញ្ជូន និងលក់សត្វពាហនៈ។
តាមប្រសាសន៍របស់លោកស្រី សឺថាញ់ទ្រុក ចំពោះបណ្តាកន្លែង ហាងលក់សាច់សត្វពាហនៈ ស្រស់(គោក្របី។ល។) អាស្រ័យមូលដ្ឋានគ្រប់គ្រង និងក្តាប់ស្ថានភាពដើម្បីត្រួតពិនិត្យ អង្កេតការសម្លាប់សត្វ លក់ដូរផលិតផលសាច់ត្រូវបានត្រួតពិនិត្យរោគជំងឺរបស់កម្មាភិបាលបសុពេទ្យ។ ចំណែកសត្វពាហនៈ (គោក្របី ។ល។) ពេលដឹកជញ្ជូន និងលក់ដូរចេញពីស្រុក ត្រូវមានលិខិតធ្វើកោសល្យវិច័យអវិជ្ជមានជំងឺរលាកដុំពកស្បែករបស់ផ្នែកបសុពេទ្យ។ ចំពោះរោគជំងឺរលាកដុំពកស្បែកកើតឡើងនៅ នឹងគ្រួសារចិញ្ចឹមនៅភូមិកីហ្គង ឃុំផុងថាញ់បច្ចុប្បន្ននេះបានប្រជាជននិងកម្មាភិបាលបសុពេទ្យព្យាបាលរួចស្រេចចំពោះរោគសញ្ញាជំងឺរលាកដុំពកស្បែក ចំនួនគោដែលត្រូវជ្រាបជំងឺ។
តាមលោកង៉ូឌឹកថាញ់ អាស្រ័យវីរូសបង្កជំងឺរលាកដុំពកស្បែកមានលទ្ធភាពរស់នៅបានយូរក្នុងបរិស្ថាន។ ជាពិសេស ចំពោះរោងក្រោលដែលកខ្វក់ វីរូសអាចស្ថិតនៅទីនោះបានច្រើនខែ ជាមូលហេតុបណ្តាលឲ្យរោគជំងឺកើតឡើងរាលដាល និងពិបាកត្រួតពិនិត្យ។ ដូច្នោះ ផ្នែកបសុពេទ្យប្រកាសព្រមានឲ្យអ្នកចិញ្ចឹម បណ្តាមូលដ្ឋាន និងអ្នកសម្លាប់សត្វពាហនៈត្រូវអនុវត្តល្អការរម្ងាប់មេរោគនៅកន្លែងប្រមូលផ្តុំសត្វពាហនៈមុន ក្នុង និងក្រោយពេលសម្លាប់។ អនាម័យឲ្យបានជ្រះបណ្តាមុខលើ និងឧបករណ៍ក្នុងការវះកាត់ និងឧបករណ៍ដឹកជញ្ជូន។ល។ ដើម្បីត្រួតពិនិត្យ និងកាត់បន្ថយដល់កម្រិតទាបបំផុតពន្លកជំងឺ (ប្រសិនមាន) នឹងមិនទុកឲ្យរាលដាលដល់ហ្វូងសត្វពាហនៈដទៃ៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។