15/07/2022 09:03
លោកត្រឹងក្វឹកដ្វង ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយបានឱ្យដឹងថា៖ ផលិតស្រូវ ក្នុងដំណាក់កាលដែលអាកាសធាតុប្រែប្រួល ស្រូវរបស់ប្រជាកសិករភាគច្រើនមានកើតជំងឺ ដូចជាជំងឺឆេះស្លឹក ស្អុយកកួរ។ល។ ចំពោះសត្វល្អិតបង្កផលប៉ះពាល់គឺមមាចត្នោត ដង្កូវចោះដើម ដង្កូវចោះត្របក ពីងពាង។ល។ក៏កើតមានច្រើនដែរបើសិនមិនកម្ចាត់បានទាន់ពេលទេនោះ នឹងធ្វើឱ្យឥទ្ធិពលដល់ការលូតលាស់នៃដើមស្រូវ ឥទ្ធិពលដល់ទិន្នផល ផងដែរ។ កំណត់បានពីមូលហេតុឥទ្ធិពលខាងលើ ផ្នែកកសិកម្មស្រុកតែងសហចរជាមួយកសិករអនុវត្តល្អការគ្រប់គ្រងវាលស្រែ គ្រប់គ្រងល្អបណ្ដាអាសន្នរោគដើម្បីធានាការផលិតជូនកសិករ។
កសិករស្រុកយ្វៀងហាយ ប្រើប្រាស់ថ្នាំព្យាបាលជំងឺឆេះស្លឹកឱ្យស្រូវរដូវដើមឆ្នាំ។
ស្រុកយ្វៀងហាយ មានផ្ទៃដីកសិកម្មជំនាញខាងផលិតស្រូវ ដាំដំណាំជាង ៣.៥០០ ហិកតាប្រមូលផ្ដុំច្រើនបំផុតនៅបណ្ដាឃុំ៖ ដូងចូវ ដូងស្វឹង និងង៉ូវឡាក។ ក្នុងរដូវស្រូវដើមឆ្នាំ ២០២២ កសិករលើភូមិសាស្រ្តចុះពូជបានជាង ៣.៤៨០ ហិកតា សម្រេច ៩៩,៤%នៃផ្ទៃដី។ ក្នុងអំឡុងពេលពីថ្ងៃទី ២០-៣០ ខែមិថុនាឆ្នាំ ២០២២ ស្រូវរបស់ប្រជាកសិករជាង ២០០ ហិកតាកើតជំងឺឆេះស្លឹក ធ្វើឱ្យស្រូវត្រូវអន់ថយការលូតលាស់។ ឆ្លងតាមរយៈការគ្រប់គ្រងវាលស្រែ ផ្នែកកសិកម្មបានពិនិត្យឃើញទាន់ពេល រួចណែនាំប្រជាកសិករបាញ់ថ្នាំកម្ចាត់ ជួយឱ្យស្រូវឆាប់បានប្រែមកសភាពធម្មតាវិញ។
បងថាច់ឡុក កសិករនៅភូមិបាយ៉ាម (បេ) ឃុំដូងស្វឹង បានឱ្យដឹងថា៖ ផ្នែកកសិកម្មតែងទៅផ្ទាល់ជាមួយកសិករ។ ក្រៅពីណែនាំកសិកររួមគ្រប់គ្រងវាលស្រែផ្នែកកសិកម្មនៅទាំងប្រកាសព្យាករណ៍ពីការឥទ្ធិពលនៃអាកាសធាតុ បង្កផលប៉ះពាល់ដល់ដំណាក់កាលផលិត ដំណាក់កាលដែលកើតមានមមាចជាច្រើនបំផ្លិចបំផ្លាញ។ល។ ផ្នែកកសិកម្មមានដំណឹងផ្សាយលើអនុស្ថានីយផ្សាយសំឡេងរបស់ឃុំ។ អាស្រ័យហេតុនោះ កសិករក៏មានរបៀបបង្ការបានជំងឺមួយចំនួន មិនបណ្ដោយទុកឱ្យមានអាសន្នរោគលើស្រូវរីករាលដាលទូលំទូលាយ។
កសិករស្រុកយ្វៀងហាយ បាញ់ថ្នាំព្យាបាលជំងឺឆេះស្លឹកឱ្យស្រូវរដូវដើមឆ្នាំ។
បងថាច់គន្ធា នៅភូមិជ្រៃប្រាសាទ ឃុំដូងចូវបានឱ្យដឹងថា៖ កាលពីមុនប្រើប្រាស់ជី ថ្នាំការពាររុក្ខជាតិមិនសូវយកចិត្តទុកដាក់ដល់ពេលវេលាគម្លាត បើសិនពិនិត្យឃើញស្រូវ កើតជំងឺឆេះស្លឹកគឺបាញ់ថ្នាំព្យាបាលជាបន្ទាន់ គម្លាតពេលវេលា ៣-៤ ថ្ងៃបាញ់បន្តមួយលើកទៀត មិនសូវតាមដានស្ថានភាពស្រូវទៅជាយ៉ាងណា។ ជាក់ស្ដែងគឺស្រូវដែលបាញ់ថ្នាំរួចហើយ ក្នុងដំណាក់កាលស្ដារឡើងវិញបែរជាបាញ់ថ្នាំបន្ថែមទៀតជាការខ្ជះខ្ជាយ។ ចំពោះពណ៌សម្បុរស្រូវ មានពណ៌លឿងគឺបាចជីបន្តលុះត្រាឃើញស្រូវប្រែទៅជាពណ៌បៃតងស្រងាត់ទើបសុខចិត្ត ឬនៅមានទង្វើជាច្រើនទៀតជាការបង្កការបង់ខាតក្នុងដំណាក់កាលផលិត។ ក្រោយពេលមានការណែនាំរបស់ផ្នែកកសិកម្ម ខ្ញុំទើបចាប់អារម្មណ៍ដល់ប្រការនោះ និងបន្ថយបានការចំណាយមួយចំណែក រីឯការផលិតក៏មានសុវត្ថិភាពជាង។
បច្ចុប្បន្ន ស្រូវរដូវដើមឆ្នាំជាច្រើនហិកតាបានឈានដល់ដំណាក់កាលយកបង្ហើម។ ដើម្បីបង្ការជំងឺស្អុយកកួរ ពីងពាងបំផ្លាញ ផ្នែកកសិកម្មរួមជាមួយប្រជាកសិករបង្កើនការគ្រប់គ្រងវាលស្រែ ពីព្រោះដំណាក់កាលនេះជាដំណាក់កាលសំខាន់ បើសិនទុកឱ្យកើតមានស្ថានភាពជំងឺស្អុយកកួរ ពីងពាងបំផ្លាញនោះ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទិន្នផល៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។