31/05/2024 14:13
បច្ចុប្បន្ន សំណង់អនុស្ថានីយបូមទឹក - ប្រឡាយបេតុងសម្រាប់បម្រើក្នុងការផលិតកសិ កម្មនៅឃុំង៉ុកបៀង ស្រុកថ្កូវបានកសាងសម្រេចជិត ៩០%។ តាមការគ្រោងទុកនឹងពិនិត្យទទួលស្គាល់រួចដាក់ឲ្យប្រើប្រាស់នៅក្នុងខែមិថុនាឆ្នាំ ២០២៤។ នេះជាសំណង់មានអត្ថន័យសំខាន់ចំពោះមាមីងកសិករខ្មែរនៅលើភូមិសាស្រ្តឃុំខណៈដែលពង្រីកការផលិតកសិកម្មក្នុងលក្ខណៈអាកាសធាតុប្រែប្រួលដូចនាពេលបច្ចុប្បន្ននេះ។
ប្រឡាយបេតុងត្រៀមបម្រុងដាក់ឲ្យប្រើប្រាស់ដំណាក់បូមទឹក។
សំណង់អនុស្ថានីយ៍បូមទឹក - ប្រឡាយបេតុងដោយអគ្គិសនីឃុំង៉ុកបៀងស្ថិតក្នុងគម្រោងការវិនិយោគកសាងអនុស្ថានីយ៍បូមទឹក - ប្រឡាយបេតុងសម្រាប់បម្រើក្នុងការផលិតកសិកម្មចំនួន ១៥ សំណង់ដែលគណៈគ្រប់គ្រងគម្រោងការវិនិយោគកសាងបណ្ដាសំណង់កសិកម្មនិងអភិវឌ្ឍខេត្តត្រា វិញធ្វើម្ចាស់វិនិយោគដើម្បីម្ចាស់ការក្នុងការរក្សា សម្រួលប្រភពទឹកបម្រើក្នុងការផលិតនិងប្រ ជុំជីវភាពក្នុងលក្ខណៈរាំងស្ងួត ជ្រាបជាតិប្រៃ សម្របសម្រួលតាមអាកាសធាតុប្រែប្រួល ទឹកសមុទ្រជន់ជោរ រួមចំណែកលំនឹងការផលិតនិងការរស់នៅរបស់ប្រជាជន ជំរុញការពង្រីកសេដ្ឋកិច្ចនិងសង្គមរបស់មូលដ្ឋាន។ សំណង់មានប្រវែង ៨.១០០ ម៉ែត្រឆ្លងកាត់ ០៥ ភូមិ៖ ព្រៃវល្លិ៍ (អា) ព្រៃវល្លិ៍ (បេ) ប្រាង្គ ព្រែកបត់និងកំពង់សាលាបម្រើឲ្យផ្ទៃដីកសិកម្ម ៤០០ ហិកតារបស់ប្រជាជន ១៧៥ គ្រួសារភាគច្រើនជាជនជាតិខ្មែរ។ ពេលឮដំណឹងថាបានរដ្ឋវិនិយោគទុនកសាងសំណង់ មាមីងសែនសោមនស្សរីករាយ ត្រៀមជាស្រេច បរិច្ចាគដីដើម្បីប្រគល់ទីធ្លាឲ្យសំណង់ឆាប់បានកសាងមកទល់ពេលនេះសម្រេច ៩០%។
លោកត្រឹងវ៉ាំងចាញ់ចង្អុលបង្ហាញផ្ទៃដីស្រែរបស់គាត់ ០៤ កុងភ្ជាប់នឹងសំណង់កំពុងកសាង។
លោកត្រឹងវ៉ាំងចាញ់ នៅភូមិព្រៃវល្លិ៍ (អា) មានស្រែ ០៤ កុងភ្ជាប់នឹងសំណង់ប្រឡាយបេតុងមានប្រសាសន៍៖ ក្នុងមួយឆ្នាំខ្ញុំផលិតស្រូវ ០២ រដូវ ដាំដំណាំ ០១ រដូវ ប៉ុន្តែទិន្នផលមិនសូវបានខ្ពស់ព្រោះខ្វះទឹកស្រោចស្រព។ ឥឡូវបានរដ្ឋវិនិយោគទុនកសាងអនុស្ថានីយ៍បូមទឹក - ប្រឡាយបេតុងសម្រាប់ស្រោចស្រព ខ្ញុំត្រេកអរក្រៃលែង។
មិនចំពោះតែលោកត្រឹងវ៉ាំងចាញ់ឡើយ ប្រជាជន ១៧៥ គ្រួសារនៅបណ្ដាភូមិដែលមានសំណង់ដើរឆ្លងក៏រីករាយយ៉ាងខ្លាំងព្រោះជិតមានដំណាក់បូមទឹកសម្រាប់បម្រើក្នុងការផលិតកសិកម្មលើតំបន់ដីផ្នោរខ្សាច់របស់គ្រួសារ។
លោកវ៉ហ្វាងឡាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងឲ្យដឹង៖ មាមីងកសិកររីករាយយ៉ាងក្រៃលែងពេលដែលលើភូមិសាស្ត្រឃុំបានវិនិយោគកសាងសំណង់សម្រាប់បម្រើស្រោចស្រពក្នុងការផលិតកសិកម្ម។ នេះក៏ជាតម្លាភាពសម្រាប់ឃុំពង្រីកវាលស្រែដំណាំ (សណ្ដែកដី ពោត ដំឡូងជ្វា ដំឡូងមី។ល។) ជាពិសេស ដោះស្រាយបានបញ្ហាខ្វះទឹកនៅរដូវប្រាំង បង្ហូតទឹកចេញនៅរដូវវស្សាក្នុងតំបន់ដីផ្នោរខ្សាច់លើភូមិសាស្រ្តឃុំ៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។