22/05/2023 15:23
លោកថាច់ស៊ិន ប្រជាជននៅភូមិដុំធំបានឱ្យដឹងថា៖ បក្ស និងរដ្ឋតែងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរ។ គិតដោយឡែកតែ ផ្លូវគមនាគមន៍នាពេលបច្ចុប្បន្ននេះ បានកសាងរឹងមាំដល់បណ្ដាកន្លែងអាសយជន ប្រជាជនមានភាពងាយស្រួលក្នុងការដឹកជញ្ជូនមុខទំនិញ លើកកម្ពស់តម្លៃច្រកចេញបណ្ដាផលិតផលកសិផលរបស់ជនរួមជាតិខ្មែរ ជួយឱ្យជីវភាពជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍គួរឱ្យពណ៌នា។ សំណង់ទាំងនោះ បង្កបានថាមពលយ៉ាងសំខាន់ជួយជំរុញសេដ្ឋកិច្ច-សង្គមមូលដ្ឋានរីកចម្រើន និងកសាងឃុំសម្រេចលក្ខឋានជនបទថ្មីនាពេលកន្លង។
កសាងផ្លូវគមនាគមន៍នៅឃុំចូវដៀង។
មានកំណាត់ផ្លូវជាច្រើនកាលពីមុនបានកសាងដោយបេតុង ឆ្អឹងដែក បច្ចុប្បន្នក៏បាន ជួសជុលលើកកម្ពស់ដោយក្រួសកៅស៊ូយ៉ាងមួនមាំ ផ្ទៃមុខផ្លូវក៏បានពង្រីកទូលាយជាង។ លោកថាច់ឫទ្ធិ នៅភូមិអូរមិចបានឱ្យដឹងថា៖ កាលពីឆ្នាំ ២០០៥ កំណាត់ផ្លូវគមនាគមន៍តភ្ជាប់ពីផ្លូវជាតិលេខ ៥៤ ទៅកាន់ភូមិអូរមិចបានរដ្ឋអំណាចមូលដ្ឋានកសាងដោយបេតុងឆ្អឹងដែក (ទទឹង ១,៥ ម៉ែត្រ) ពិបាកក្នុងការដឹកជញ្ជូនមុខទំនិញ។ ដើម្បីធានាឱ្យការធ្វើដំណើរទៅមក និងការ ដឹកជញ្ជូនបណ្ដាមុខទំនិញកសិផលរបស់ប្រជាជនបានងាយស្រួលកាលពីឆ្នាំ ២០២០ កំណាត់ផ្លូវនោះក៏បានបង្កើនកម្រិតជាផ្លូវក្រួសកៅស៊ូរឹងមាំ មុខផ្លូវក៏បានបើកទូលាយជាង ៣ ម៉ែត្រ ជួយឱ្យមធ្យោបាយគ្រប់ប្រភេទបើកបរទៅ ដល់តំបន់អាសយជន ប្រជាជនលក់បណ្ដាប្រភេទកសិផលបានតម្លៃខ្ពស់ជាង។
លោកឡេក្វឹកធ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀងបានឱ្យដឹងថា៖ ផ្លូវគមនាគមន៍ មានតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកតំបន់ជនបទ កែលម្អជីវភាពរបស់ប្រជាជន និងការពារសន្តិសុខនយោបាយនៅមូលដ្ឋាន។ អាស្រ័យហេតុនោះ ក្រៅពីការផ្សព្វផ្សាយគោលនយោបាយស្ដីពីពង្រីកការផលិត ចិញ្ចឹមសត្វ មូលដ្ឋានក៏តែងបូកសរុបបណ្ដាកំណាត់ផ្លូវដែលជាតម្រូវការចាំបាច់របស់ប្រជាជនឡើងទៅកាន់គណៈកម្មាធិការប្រជាជនស្រុកដើម្បីបានបត់បែងថវិកាកសាង។ អាស្រ័យហេតុនោះ បណ្ដាតំបន់អាសយជននិយាយរួម តំបន់ជនរួមជាតិខ្មែរនិយាយដោយឡែកតែងមានកំណាត់ផ្លូវរឹងមាំ បម្រើដល់តម្រូវការរបស់ប្រជាជន។ ក្រៅពីថវិការបស់មជ្ឈិម របស់ខេត្តបត់បែងឲ្យកសាងឃុំជនបទថ្មីលើកកម្ពស់ មូលដ្ឋាននៅទាំង អនុវត្តសង្គមូបនីយកម្មក្នុងការកសាង ផ្លូវចូលច្រកល្ហកទៀតផង។ ផ្ដើមពីនោះ បានជួយឱ្យមូលដ្ឋានសម្រេចការកសាងឃុំជនបទថ្មីលើកកម្ពស់។ នៅពេលខាងមុខ មូលដ្ឋានបន្តបំផុសចលនាប្រជាជនឲ្យពង្រីក ស្មារតីសហគមន៍ដើម្បីរួមកសាងឃុំចូវដៀងឲ្យកាន់តែស្រស់ស្អាតជាង។
ទោះបីបណ្ដាកំណាត់ផ្លូវនៅកន្លែងផ្សេងៗលើភូមិសាស្រ្តបានរឹងមាំក៏ដោយ ប៉ុន្តែតាមរយៈការពិនិត្យ លើភូមិសាស្រ្តនៅមានផ្លូវច្រកល្ហកមួយចំនួននៅជាផ្លូវដីនៅឡើយ បណ្ដាកំណាត់ផ្លូវបេតុងកសាងមកជាយូរ បច្ចុប្បន្នក៏ចុះទ្រុឌទ្រោម និងបណ្ដាស្ពានតូចចង្អៀត បង្កការលំបាកក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញរបស់ប្រជាជន។ ផ្ដើមពីនោះ មូលដ្ឋានបំផុសចលនាប្រជាជនអនុវត្តសង្គមូបនីយកម្មក្នុងការកសាងផ្លូវច្រកល្ហកតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” បានប្រជាជនជាច្រើនគាំទ្រ។ គិតមកទល់ពេលនេះ ឃុំ អនុវត្តសង្គមូនីយកម្មក្នុងការកសាងផ្លូវគមនាគមន៍ច្រកល្ហក សម្រេចនិងដាក់ឱ្យប្រើប្រាស់ បាន ២៤ ខ្សែ និងស្ពានជនបទជាង ២០ កន្លែង នៅលើភូមិសាស្រ្ត សរុបថវិកាកសាងជាង ០២ ពាន់លានដុង។ ផ្លូវគមនាគមន៍ និងស្ពានទាំងអស់ដែលបានដាក់ឱ្យប្រើប្រាស់តែងពង្រីកបានប្រសិទ្ធភាព និងប្រជាជនទទួលបានក្ដីរីករាយយ៉ាងខ្លាំង។ ជាតួយ៉ាងដូចជាដងផ្លូវបេតុងចូលកាន់ច្រក និងស្ពានជនបទនៅភូមិដុំធំ ជួយឱ្យជនរួមជាតិខ្មែរ ឈប់រងការលំបាកអាស្រ័យភក់ជ្រាំ ទឹកជន់លិចក្នុងរដូវវស្សា៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។