07/12/2021 13:18
គ្រួសារបងគឹមផែន នៅភូមិបេនថេ ផលិតស្រូវពូជគុណភាពខ្ពស់មានប្រសិទ្ធភាពបានឱ្យដឹងថា៖ គ្រួសារខ្ញុំរក្សាទម្រង់ផលិតស្រូវគុណភាពខ្ពស់ជាច្រើនឆ្នាំមកហើយ។ ក្នុងមួយឆ្នាំគ្រួសារផលិតស្រូវ ០៣ រដូវដោយប្រើប្រាស់ពូជ OM១៨ និង OM៤៩០០ ផ្លាស់ប្ដូរគ្នា ជាមួយផ្ទៃដី ២,២ ហិកតា។ ដើម្បីផលិតស្រូវពូជសម្រេចប្រសិទ្ធភាព ខ្ញុំបន្ថយការផលិតក្នុងរដូវស្រូវដើមឆ្នាំ និងរដូវវស្សា ពីព្រោះក្នុងរយៈពេលនេះ ភាគច្រើនត្រូវរងជះឥទ្ធិពលយ៉ាងច្រើនពីកត្តាអាកាសធាតុ។ អាស្រ័យហេតុនោះ ក្នុងបណ្តារដូវស្រូវខាងលើ ខ្ញុំតែងអាទិភាពសម្រាប់ពូជស្រូវពាណិជ្ជផល បម្រុងផ្ទៃដីត្រឹមតែប្រមាណ ០១ ហិកតាសម្រាប់ផលិតស្រូវពូជគុណភាពខ្ពស់ដើម្បីងាយស្រួលក្នុងការថែទាំ។
វាលស្រែស្រូវគុណភាពខ្ពស់ឃុំតឹងស៊ើង។
ជាមួយបំណងសម្រេចសម្បទាស្រូវពូជគុណភាពខ្ពស់ គ្រួសារបងគឹមផែន តែងប្រតិបត្តិតាមការព្រមានរបស់ផ្នែកជំនាញ ក្រៅពីការប្រើជីមានតុល្យភាព ប្រើថ្នាំការពាររុក្ខជាតិដោយមានរយៈពេលឃ្លាតពីគ្នាសុវត្ថិភាព គ្រួសារនៅទាំងអនុវត្តល្អការកម្ចាត់ស្រូវលាយនៅលើផ្ទៃដីផលិតរបស់ខ្លួនទៀតផង។ ក្នុងរដូវស្រូវវស្សាឆ្នាំនេះគ្រួសារបងបានមូលដ្ឋានស្រូវពូជមួយកន្លែងមកកក់ប្រាក់ទិញដោយតម្លៃក្នុងមួយគីឡូក្រាម ៧,៥០០ ដុង។ បងគឹមផែនឱ្យដឹងបន្ថែមទៀតថា៖ បើសិនរក្សាបានតម្លៃដូច្នេះ ក្នុងមួយរដូវ គ្រួសារមានចំណេញពី ២២‑២៥ លានដុងក្នុងមួយហិកតា។ ប៉ុន្តែក្នុងរដូវស្រូវវស្សាឆ្នាំនេះតម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់ ប្រាក់ចំណេញមិនខ្ពស់ប៉ុន្មានឡើយ។ ផលិតស្រូវពូជគុណភាពខ្ពស់ត្រូវតាមនីតិវិធីបច្ចេកទេសសម្រេចទិន្នផលគិតជាមធ្យមក្នុងមួយហិតាប្រមាណ ៦,៤ តោន ខ្ពស់ជាងស្រូវពាណិជ្ជផលក្នុងមួយហិតាប្រមាណ ០,៤ តោន តម្លៃលក់ស្រូវពូជគុណភាពខ្ពស់តែងខ្ពស់ជាងតម្លៃស្រូវពាណិជ្ជផល។
លោកឡឹមថាញ់វូវ និយោជិតកសិកម្មឃុំតឹងស៊ើងបានឱ្យដឹងថា៖ ផ្នែកកសិកម្មឃុំតែងអនុវត្តល្អការងារធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនក្នុងការកសាងផែនការផលិតនៅមូលដ្ឋាន។ សហការជាមួយផ្នែកកសិកម្មស្រុក កសាងប្រតិទិនចុះពូជសម្រាប់មាមីងកសិករតាមរដូវនីមួយៗ។ រដូវស្រូវសម្រកឆ្នាំ ២០២១‑២០២២ យឺតបំផុតដល់ថ្ងៃទី ១៥ ខែធ្នូគឺចុះពូជស្រូវឱ្យបានសម្រេចរួចរាល់ជាមួយផ្ទៃដីប្រមាណ ១.០០០ ហិកតា ក្នុងនោះស្រូវពូជគុណភាពខ្ពស់ជាង ៤០០ ហិកតាប្រមូលផ្ដុំនៅបណ្តាភូមិ៖ បេនថេ ត្នោតលៃ ដូងជ្រំ បឹង។ ចំនួនផ្ទៃដីក្រៅពីនោះផលិតស្រូវពាណិជ្ជផល។ មូលដ្ឋានបានចងសម្ព័ន្ធជាមួយបណ្តាអង្គភាពបណ្តាមូលដ្ឋានពូជដើម្បីប្រមូលទិញពូជស្រូវគុណភាពខ្ពស់របស់មាមីងដោយចំនួនច្រើនមិនឱ្យប្រជនបារម្ភអំពីច្រកចេញពេលប្រមូលផល។
ក្នុងរដូវស្រូវវស្សាឆ្នាំ ២០២១ ឃុំតឹងស៊ើងចុះពូជបាន ៧០៦,៥ ហិកតាសម្រេច ៥៤,៣% ប្រៀបជាមួយផ្ទៃដីកសិកម្មរបស់ឃុំ។ បានជាផ្ទៃដីផលិតស្រូវរដូវវស្សាមិនច្រើនពីព្រោះមានគ្រួសារប្រជាជនប្រមាណ ៦០០ គ្រួលើភូមិសាស្រ្តមិនផលិតស្រូវរដូវវស្សាបែរមកត្រៀមចុះពូជស្រូវរដូវសម្រកដោយមានផ្ទៃដីប្រមាណ ១០០ ហិកតា។
លោកតាំងយ្វីថាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងស៊ើងបានឱ្យដឹងថា៖ បានការឧបត្ថម្ភរបស់ផ្នែកពាក់ព័ន្ធនិងបានប្រជាជនរក្សាការផលិតស្រូវពូជគុណភាពខ្ពស់ មានន័យថាជួយលើកកម្ពស់តម្លៃផលិតរបស់ប្រជាកសិករ។ ទន្ទឹមនឹងនោះ ចំពោះមូលដ្ឋានតែងរក្សាការចងសម្ព័ន្ធជាមួយបណ្តាមូលដ្ឋានប្រមូលទិញ រក្សាគោលនយោបាយឧបត្ថម្ភមួយចំនួនជូនកសិករដើម្បីធានាសិទ្ធិប្រយោជន៍សម្រាប់ប្រជាកសិករក្នុងការរក្សាស្រូវពូជគុណភាពខ្ពស់នៅមូលដ្ឋានបានយូរអង្វែងជាង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។