21/01/2025 08:55
ក្រៅពីការបំផុសចលនាបណ្ដាគ្រួសារផលិតជ្រើសរើសពូជស្រូវមានគុណភាពដើម្បីធានាអំពីទិន្នផល ក្នុងរដូវស្រូវវស្សាឆ្នាំ ២០២៤ មូលដ្ឋានបានផ្សព្វផ្សាយអនុវត្តទម្រង់ “ផលិតប្រើប្រាស់ជីឆ្លាតវៃរលាយបណ្ដើរ” ដើម្បីបន្ថយបណ្ដាកិច្ចការថែទាំ ក៏ដូចជាបន្ថយប្រាក់ចំណាយក្នុងរយៈពេលផលិត។
ប្រមូលផលស្រូវនៅតំបន់ផលិតស្រូវប្រើប្រាស់ជីឆ្លាតរលាយបណ្ដើរ។
ទម្រង់បានផ្សព្វផ្សាយនៅភូមិបេនថេ មានគ្រួសារ ១២ គ្រួចូលរួម ដោយមានទ្រង់ទ្រាយ ៨,២ ហិកតា អនុវត្តរបៀបព្រោះជាជួរ រង្វើលដោយបរិមាណពូជ ១០០ គីឡូក្រាមក្នុងមួយហិកតា។ បណ្ដាគ្រួសារចូលរួមទម្រង់ បានមជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញឧបត្ថម្ភពូជស្រូវ និងសម្ភារកសិកម្ម ៥០%។
អ្នកស្រី សឺនធីមិញថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងស៊ើង បានឱ្យដឹងថា៖ តាមរយៈការអនុវត្តន៍ទម្រង់ បណ្ដាគ្រួសារកត់សម្គាល់ឃើញថា ស្រូវប្រើប្រាស់ជីឆ្លាតរលាយបណ្ដើរមិនសូវរលំ មិនសូវមានជំងឺ បន្ថយថ្នាំការពាររុក្ខជាតិ បន្ថយថ្ងៃពលកម្ម បន្ថយប្រាក់ចំណាយសម្រាប់ការផលិត និងទិន្នផលសម្រេច ៧ តោនក្នុងមួយហិកតា កើន ០,៧ តោនក្នុងមួយហិកតាប្រៀបជាមួយការផលិតក្រៅទម្រង់។ ប្រាក់កម្រៃពីទម្រង់ផលិតស្រូវ ប្រើប្រាស់ជីឆ្លាតរលាយបណ្ដើរផ្ដល់ប្រាក់ចំណូលជាង ៥៥ លានដុងមួយហិកតាក្នុងមួយរដូវ។ ក្រោយពេលទូទាត់រាល់ការចំណាយនៅចំណេញប្រមាណ ៣២ លានដុងក្នុងមួយហិកតា ខ្ពស់ជាង ៦ លានដុងប្រៀបជាមួយការផលិតតាមរបៀបធម្មតា។
ផ្ដើមពីការអនុវត្តន៍ទម្រង់សម្រេចបានជោគជ័យ បង្កបានភាពពេញចិត្តចំពោះប្រជាកសិករ ម៉្លោះហើយមូលដ្ឋានក៏ដាក់ចេញផែនការពង្រីកទូលាយទម្រង់ក្នុងរដូវបន្តបន្ទាប់ទៀតនៅតាមបណ្ដាភូមិដែលមានប្រៀបអំពីការផលិតស្រូវ។
ទាក់ទងដល់ដំណោះស្រាយលើកកម្ពស់គុណភាពផលិតស្រូវជូនប្រជាកសិករ បានការឧបត្ថម្ភរបស់នាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិត្រាវិញ ការិយាល័យកសិកម្ម និងអភិវឌ្ឍជនបទស្រុកថ្កូវ មួយអន្លើដោយក្រុមហ៊ុនភាគហ៊ុន Rynan Technologies វៀតណាម មូលដ្ឋានបានដាក់ផ្គុំដំណាក់តាមដានមមាចឆ្លាតវៃដើម្បីបម្រើដល់ការងារគិតគូរ ព្យាករណ៍មមាចបង្កផលប៉ះ ពាល់នៅលើស្រូវ ជួយឱ្យមាមីងប្រជាកសិករឆាប់រកឃើញបរិមាណមមាច រួចមានរបៀបកម្ចាត់បានទាន់ពេល។
ប្រព័ន្ធតាមដានមមាចឆ្លាតវៃបម្រើឱ្យការការពាររុក្ខជាតិ គឺអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងវិស័យកសិកម្ម ជួយឱ្យការងារគន់គូរព្យាករណ៍អាសន្នជំងឺលើឈើដំណាំបានពេញលេញជាងអំពីកម្រិតច្បាស់លាស់នៃទិន្នន័យប្រមូលផ្ដុំមានប្រព័ន្ធ។ ដំណាក់ប្រើប្រាស់ដោយប្រាជ្ញាសិប្បនិមិត្ត ទាក់ទាញបញ្ឆោតមមាចដោយពន្លឺរួមផ្សំ(អាចបញ្ជាការបានសន្ទុះរលកពន្លឺ) ទាក់ទាញទិន្នន័យ រូបភាពមមាចដោយកាម៉េរា និងនាំយករូបភាពដែលបានកត់ត្រាបញ្ជូនទៅមជ្ឈមណ្ឌលវិភាគទិន្នន័យ។ល។
កសាងប្រព័ន្ធតាមដានមមាចឆ្លាតវៃប្រើប្រាស់ប្រាជ្ញាសិប្បនិមិត្តសម្គាល់បានច្បាស់លាស់អំពីចំនួន ប្រភេទមមាចក្នុងចង្កៀង លើមូលដ្ឋានបច្ចេកទេសជឿនលឿន ភ្ជាប់ជាមួយការអនុវត្តន៍ក្នុងលក្ខណៈជាក់ស្ដែង ដើម្បីត្រួតពិនិត្យ ព្យាករណ៍មមាចគ្រោះថ្នាក់ ដាក់ចេញដំណោះស្រាយគ្រប់គ្រង ទប់ស្កាត់ បង្ការកម្ចាត់លើបរិវេណទូទាំងឃុំ ម្ចាស់ការបង្ការ កម្ចាត់មមាចបង្កផលប៉ះពាល់លើស្រូវយ៉ាងមានប្រសិទ្ធភាព ជាពិសេសគឺមមាចត្នោត ដង្កូវមូរស្លឹក ដង្កូវចោះដើម ជំងឺលឿងតឿ និងតឿមូរស្លឹក។ល។លើស្រូវ និងដំណាំដទៃទៀត។
ក្រៅពីនោះជាមួយការពង្រីករបរដាំដំណាំ ក្នុងឆ្នាំ ២០២៤ តាមរយៈបណ្ដាផ្នែកអង្គការមហាជន មូលដ្ឋានក៏បានចង្អុលការបង្កើតក្រុមសហការដាំដំណាំបាន ២ ក្រុមដោយមានសមាជិកជាង ៣០ រូបចូលរួម បង្កើនចំនួនគិតមកទល់ពេលនេះ មូលដ្ឋានមានក្រុមសហការលើបណ្ដាវិស័យចំនួន ៣២ ក្រុម។ ចំពោះក្រុមសហការដាំដំណាំ ដោយមានការឧបត្ថម្ភពីបណ្ដាផ្នែកពាក់ព័ន្ធ និងស្វែងរកបានច្រកចេញ បានជួយឱ្យផលិតផលរបស់បណ្ដាសមាជិកក្នុងក្រុមលំនឹងបានតម្លៃ។
បងស្រី ថាច់ធីរ៉ាគ្វី នៅភូមិដូងជ្រំ សមាជិកាក្រុមដាំដំណាំបានឱ្យដឹងថា៖ តាំងពីយូរណាស់មកហើយ ការដាំដំណាំត្រឹមតែផុលផុសដោយគំនិតខ្លួនឯងទៅតាមរដូវកាលនីមួយៗ ម៉្លោះហើយតម្លៃជួនកាលប្រែប្រួលខុសប្រក្រតី។ ពេលមូលដ្ឋានបំផុសចលនាបង្កើតក្រុមសហការដាំដំណាំ និងបំផុសចលនារូបខ្ញុំចូលរួមនោះ រូបខ្ញុំចុះឈ្មោះដើម្បីរកទីផ្សារឱ្យមុខទំនិញកសិផលបានល្អប្រសើរជាង៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។