04/02/2025 08:46
ទម្រង់បង្វែរដីស្រែមកដាំដំណាំរបស់កសិករខ្មែរនៅភូមិដៃទទឹង។
សមមិត្ត ត្រឹងវ៉ាំងឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបង៉ាយឱ្យដឹង៖ ក្នុងឆ្នាំ ២០២៤ ដើម្បីលុបបំបាត់ភាពក្រីក្រដោយចីរភាព ឃុំបានអនុវត្តដំណោះស្រាយជាច្រើនដូចជា បណ្ដុះបណ្តាលមុខវិជ្ជាជីវៈ ពង្រីកផលិតកសិកម្ម និង បង្កើនការផ្សព្វផ្សាយដើម្បីបំផុសចលនាប្រជាជន ចូលរួមក្នុងកម្មវិធីកាត់បន្ថយភាពក្រីក្រចីរភាព។ ទន្ទឹមនឹងសក្ដានុពលអំពីការពង្រីកផ្ទៃដីផលិតស្រូវ ឃុំក៏បានរៀបចំឡើងវិញផលិតកសិកម្ម ដោយបង្វែរពីដីស្រែគ្មានប្រសិទ្ធភាពមកដាំដំណាំផ្សេង (ឪឡឹក ល្ពៅ ក្រូចឆ្មារ) លើផ្ទៃដី ១០ ហិកតា។ ដើម្បីជួយគ្រួសារដែលជួបការលំបាកមានដើមទុនពង្រីកការផលិត ឃុំក៏បានសហការជាមួយធនាគារគោលនយោបាយសង្គមស្រុក ដោះស្រាយឲ្យប្រជាជនជាច្រើនលើកនាក់បានបុលទុននិងបានសហការជាមួយមជ្ឈមណ្ឌលអប់រំជាប្រចាំ ស្រុក បើក វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ០១ ថ្នាក់នៅភូមិដៃទទឹងដោយមានសិក្ខាកាមចំនួន ២៥ នាក់ចូលរួម និង ចូលរួមណែនាំ អាជីពនិងឧទ្ទេសនាមការងារធ្វើដល់ពលករនៅតាមក្រុមហ៊ុននានា បានដោះស្រាយឱ្យមនុស្សចំនួន ៣០៥ នាក់ មានការងារថ្មី សម្រេចបាន ១២២% នៃផែនការ។ ចំណែកពលករដែលធ្វើការនៅបរទេសតាមកិច្ចសន្យាមានចំនួន ២២ នាក់ សម្រេចបានច្រើនជាង ១៤៦% នៃផែនការ។
លោក ថាច់រង់ (ខាងស្តាំ) ពិនិត្យបញ្ជីគ្រួសារក្រីក្រតម្រូវការឧបត្ថម្ភ។
ជាភូមិមួយដែលមានជនរួមជាតិខ្មែររស់នៅជាង ៩៥% អាស្រ័យអនុវត្តល្អការលុបបំបាត់ភាពក្រីក្រនិងការឧបត្ថម្ភពង្រីកសេដ្ឋកិច្ចរហូតមកដល់បច្ចុប្បន្ន ភូមិដៃទទឹង ឃុំតឹបង៉ាយនៅមានគ្រួសារក្រីក្រតែ ០១ គ្រួ។ លោក ថាច់រង់ លេខាសាខាបក្សភូមិដៃទទឹងបានឱ្យដឹង៖ ភូមិមានផ្ទៃដីកសិកម្មជាង ៤០៥ ហិកតា ក្នុងមួយឆ្នាំផលិតស្រូវបាន ០៣ រដូវ ផ្ទៃដីដែលនៅសល់ពីនោះគឺដាំដើមឈើហូបផ្លែនិងបន្លែបង្ការជាង ៤៥ ហិកតា រួមជាមួយនឹងការចិញ្ចឹមគោ។ ក្នុងរយៈកាលកន្លង ភូមិតែងតែរួមដំណើរជាមួយ ជនរួមជាតិខ្មែរ ដើម្បីពង្រីកការផលិត ដោះស្រាយឲ្យបុលប្រាក់ទុន រហូតមកដល់បច្ចុប្បន្ន ការរស់នៅរបស់ប្រជាជនមានជីវភាពធូរធា ដោយមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ៦៥ លានដុង ក្នុងមួយឆ្នាំ។
ចំពោះគ្រួសារដែលជួបការលំបាកអំពីលំនៅឋានក្នុងឆ្នាំ ២០២៤ ឃុំតឹបង៉ាយបានបំផុសចលនាដល់សប្បុរសជនឧបត្ថម្ភសាងសង់ផ្ទះបានចំនួន ៧០ ខ្នងនិងផ្ទះមហាសាមគ្គីសម្រាប់គ្រួសារក្រីក្រនិងគ្រួសារជួបការលំបាកនៅក្នុងឃុំ សរុបថវិកា ជាង ៣,៨៥៦ លានដុង។ បច្ចុប្បន្ន បានសាងសង់រួចស្រេច និងដាក់ឲ្យប្រើប្រាស់ ទាន់ពេលកំណត់។
ក្នុងឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនឃុំបាន ផ្តុំកម្លាំងចង្អុលការផ្សព្វផ្សាយម៉ឺងម៉ាត់និងព្រមៗ គ្នានូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សនិងក្រុមប្រឹក្សាប្រជាជនឃុំស្តីពីការកាត់បន្ថភាពក្រីក្រនិងពង្រីកសេដ្ឋកិច្ច។ ផ្តើមពីនោះ ជីវភាព សម្ភារនិងស្មារតីរបស់ប្រជាជន ក្នុងនោះមានជនរួមជាតិខ្មែរកាន់តែបានលើកស្ទួយ។ ឃុំក៏សម្រេចបានលទ្ធផលយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រចីរភាព៕
អត្ថបទ-រូបថតៈសុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។