16/05/2023 08:36
នៅដើមឆ្នាំ ២០២៣ គ្រួសារបងគឹមសុបិន នៅភូមិដុងស៊ើងជាគ្រួសារជិតក្រមួយរបស់ភូមិបានឧបត្ថម្ភផ្ទះមួយខ្នង និងបង្កលក្ខណៈឱ្យបុលទុនបាន ៣០ លានដុងដើម្បីគ្រួសារមានលក្ខណៈបានពង្រីករបរចិញ្ចឹមសត្វ។
តំណាងរដ្ឋអំណាចមូលដ្ឋានសួរសុខទុក្ខគ្រួសារបងគឹមសុបិន(ស្ដាំ)កំពុងសាងសង់ផ្ទះអាស្រ័យរដ្ឋឧបត្ថម្ភ។
បងសុបិនបានឱ្យដឹងថា៖ អាស្រ័យជីវភាពលំបាក ប្ដីប្រពន្ធខ្ញុំរស់នៅក្នុងលំនៅឋានបណ្ដោះអាសន្ន មិនបានស្ងប់អារម្មណ៍ពេលដែលមានភ្លៀងខ្យល់បក់បោកខ្លាំង។ ពេលនេះ ដោយបានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភលំនៅឋានខ្ញុំក៏ខ្ចីប្រាក់កាសពីបងប្អូនបន្ថែមទៀតដើម្បីកសាងលំនៅឋានបានមាំមួនជាង ប្រើប្រាស់បានយូរអង្វែងជាង។ មានលំនៅឋាន និងបុលបានទុនក្លាយជាថាមពលយ៉ាងសំខាន់ដើម្បីគ្រួសារខ្ញុំឈានឡើងក្នុងជីវភាព។ អាស្រ័យខ្វះដីផលិត គ្រួសារបងសុបិនត្រូវដើរស៊ីឈ្នួលគេ។ បងសុបិនជាអ្នកយួរកំបោរ រីឯប្រពន្ធនរណាជួលអ្វីក៏ធ្វើទាំងអស់។ បងសុបិនឱ្យដឹងបន្ថែមទៀតថា៖ បានរដ្ឋឧបត្ថម្ភផ្ទះ ខ្ញុំតែងក្រើនរំលឹកគ្នារវាងប្ដីប្រពន្ធទៅវិញទៅមកខិតខំជាងទៀត ធ្វើយ៉ាងណាដើម្បីជីវភាពបានកែលម្អ ឆាប់បានសងប្រាក់ទុនដែលបុលទៅធនាគារវិញ បើសិនចាំបាច់ស្នើសុំមូលដ្ឋានពិនិត្យឱ្យបុលជាថ្មីទៀតដើម្បីពង្រីកការចិញ្ចឹមសត្វ(គោ)ឱ្យមានចំនួនច្រើនជាង ពីព្រោះបច្ចុប្បន្ន គ្រួសារមានគោមេតែ ២ ក្បាលប៉ុណ្ណោះ។
ចំពោះគ្រួសារ បងគឹមតឿង (នៅភូមិដុងស៊ើងដដែល) កាលពីមុនក៏បានរដ្ឋឧបត្ថម្ភលំនៅឋាន និងទុនដើម្បីមានលក្ខណៈពង្រីកការចិញ្ចឹមសត្វផងដែរ។ ប្រភពទុនមិនត្រឹមតែជួយឱ្យគ្រួសារបងមានលក្ខណៈបានពង្រីករបរចិញ្ចឹមសត្វឡើយ ទាំងប្រពន្ធរបស់បងក៏បានបើកទូលាយការលក់ដូរមុខទំនិញមួយចំនួននៅផ្សារតឹបស៊ើង ជួយឱ្យគ្រួសារមានជីវភាពលំនឹងជាងទៀតផង។ បងគឹមតឿងបានឱ្យដឹង៖ បានរដ្ឋឧបត្ថម្ភលំនៅឋាន ទុនពង្រីកការផលិត ចិញ្ចឹមសត្វគ្រួសារខ្ញុំមានក្ដីរីករាយយ៉ាងខ្លាំង។ គ្រួសារខ្ញុំតែងប្រតិបត្តិប្រើប្រាស់ឱ្យត្រូវតាមគោលដៅ សង្ឃឹមថាជីវភាពនៅពេលខាងមុខនឹងបានកែលម្អជាង។
បច្ចុប្បន្ន ឃុំតឹបស៊ើង នៅមានគ្រួសារក្រីក្រចំនួន ៦១ ក្នុងនោះមានគ្រួសារស្ថិតក្នុងមុខសញ្ញាគាំពារសង្គមចំនួន ២៧ គ្រួ។ មានគ្រួសារជិតក្រចំនួន ៣៥ គ្រួ ក្នុងនោះ មាន ០៧ គ្រួអស់អាយុពលកម្ម។ អាស្រ័យហេតុនោះ មូលដ្ឋានក៏ឆ្លៀតយកបណ្ដាប្រភពទុនដើម្បីឧបត្ថម្ភដល់បណ្ដាមុខសញ្ញាខាងលើ។ បើសិនបានដោះស្រាយឧបត្ថម្ភបណ្ដាប្រភពទុន តាមការគ្រោងទុកដល់ចុងឆ្នាំ ២០២៣ នឹងមានគ្រួសារក្រីក្រជិត ២០ គ្រួចាកផុតភាពក្រីក្រ គ្រួសារជិតក្រជាង ១០ បានចាកផុតជិតក្រ។
លោកត្រឹងវ៉ាំងយ៉ឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើងឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២២ មូលដ្ឋានអនុវត្តផ្ទៀងផ្ទាត់គ្រួសារក្រីក្រ គ្រួសារជួបលំបាកអំពីលំនៅឋាន។ តាមរយៈការផ្ទៀងផ្ទាត់គ្រួសារក្រីក្រ ៣៦ គ្រួ គ្រួសារជិតក្រ ៣៣ គ្រួ មានគ្រួសារក្រីក្រ ជិតក្រ ១១ គ្រួមានភាពលំបាកអំពីលំនៅឋានពិតប្រាកដ។ មូលដ្ឋានបង្កើតលិខិតជម្រាបជូនស្នើទៅថ្នាក់លើឧបត្ថម្ភថវិកាដល់ ១០ គ្រួពី “មូលនិធិសុខុមាលភាពសង្គម”របស់ខេត្តជាមួយថវិកា ៤៣០ លានដុង មាន ១ គ្រួសារបំបាត់ចេញពីបញ្ជីឧបត្ថម្ភអាស្រ័យការិយាល័យតំណាងរដ្ឋសភាឧបត្ថម្ភ ៦០ លានដុង។
ការងារបណ្ដុះបណ្ដាលមុខរបរ ឧទ្ទេសនាម និងដោះស្រាយការងារធ្វើជូនពលករជនបទតែងបានមូលដ្ឋានយកចិត្តទុកដាក់។ មូលដ្ឋានសហការចាត់តាំងសិក្ខសាលា និងឧទ្ទេសនាមបញ្ជូនពលករទៅធ្វើការនៅបរទេសតាមកិច្ចសន្យា(មណ្ឌលនៅឃុំតឹបស៊ើង) មានតំណាង ២៥ រូបចូលរួម(ក្រុមហ៊ុន SHB និងក្រុមហ៊ុន ESUHAI); ពិនិត្យតម្រូវការបណ្ដុះបណ្ដាលមុខរបរសម្រាប់ពលករក្នុងអាជីវកម្មល្មម និងតូច តម្រូវការបណ្ដុះបណ្ដាលមុខរបរភ្ជាប់ជាមួយដោះស្រាយការងារធ្វើជូនពលករត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩។ សរុបពលករមានការងារធ្វើថ្មីក្នុងឆ្នាំ ២០២២ លើភូមិសាស្រ្តគឺ ៧៣៦ នាក់។ ក្នុងបណ្ដាខែដើមឆ្នាំ ២០២៣ ឧទ្ទេសនាមជូនពលករស្ថិតក្នុងមុខសញ្ញាគ្រួសារក្រីក្រ ជិតក្រ និងមុខសញ្ញាដទៃទៀតបានជាង ១០០ នាក់ឱ្យមានការងារធ្វើលំនឹង សម្រេច ១២៦,១៣% នៃផែនការ។ អត្រាពលករបានបណ្ដុះបណ្ដាលមានបណ្ណបញ្ជាក់ចំនួន ៣១,៨២% សម្រេច ១៣០,៤៦% មានពលករ០២ នាក់ទៅធ្វើការនៅបរទេសតាមកិច្ចសន្យាសម្រេច ២៨,៥៧%នៃផែនការ៕ អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។