22/05/2022 07:33
លោកង្វៀងវ៉ាំងទឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផុងភូបានឱ្យដឹង៖ អនុវត្តគោលការណ៍របស់គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក ស្ដីពីការលៃលកតំបន់ផលិតសម្រាប់កសិករបណ្ដាឃុំផុងថាញ់ ចូវដៀង ផុងភូ និងមួយចំណែកនៃឃុំហ្វាអឹង ឃុំចាប់ផ្ដើមបំផុសចលនាប្រជាកសិករចុះឈ្មោះអនុវត្តដើម្បីទទួលបានការឧបត្ថម្ភច្រកចូលសម្រាប់ប្រជាកសិករ។ គិតមកទល់ពេលនេះ មូលដ្ឋានបំផុសចលនាគ្រួសារបានជិត ៣០០ គ្រួចុះឈ្មោះចូលរួមនីតិវិធីផលិតជាមួយសម័្ពន្ធឡុកត្រើយ ដោយមានផ្ទៃដីចំនួន ២៥៦ ហិកតា ស្មើ ១៤,២% នៃផ្ទៃដីកសិកម្មរបស់ទូទាំងឃុំ។ ចូលរួមផលិតតាមនីតិវិធីរបស់សម្ព័ន្ធឡុកត្រើយកសិករនឹងបានធានាអំពីសិទ្ធិប្រយោជន៍នោះគឺយោងទៅការនិយមរបស់ប្រជាកសិករ បើសិនកសិករចុះឈ្មោះព្រោះស្រូវ ដោយចំនួន ១៥ គីឡូក្រាមសម្រាប់ផ្ទៃដីមួយកុងនោះ ដល់ចុងរដូវ ឡុកត្រើយឧបត្ថម្ភពូជ ១០ គីឡូក្រាម។ ឡុកត្រើយនៅថែមទាំងឧបត្ថម្ភជី ថ្នាំការពាររុក្ខជាតិមួយចំនួន និងម៉ាស៊ីនហោះបាញ់ថ្នាំ ១ គ្រឿងដើម្បីធានានីតិវិធីផលិតតាមកិច្ចសន្យារវាងកសិករ និងសម្ព័ន្ធ។
លោកង្វៀវ៉ាំងទឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផុងភូពិនិត្យខ្លឹមសារកិច្ចសហការ។
ក្នុងបណ្ដាឆ្នាំកន្លង សម្ព័ន្ធឡុកត្រើយ តែងមានកម្មវិធីជាច្រើនឧបត្ថម្ភកសិករ ក្នុងនោះមានកម្មវិធី “រួមជាមួយកសិករចេញទៅវាលស្រែ” ជួយឱ្យកសិករជាច្រើនមានការស្ងប់ចិត្ត ក្នុងដំណាក់កាលផលិត កាត់បន្ថយការឥទ្ធិពលដោយអាសន្នជំងឺ ប្រែប្រួលអាកាសធាតុ បង្កបានប្រជាប្រិយភាពខ្ពស់ជាមួយប្រជាកសិករនៅតាមមូលដ្ឋានជាច្រើននៃវាលរាបទន្លេគឺវឡុង។
បងថាច់រ៉ាន កសិករមួយរូបនៅភូមិដុងខ្វែងបានឱ្យដឹង៖ តាមរយៈការព្រមព្រៀង កិច្ចសន្យារវាងកសិករជាមួយសម្ព័ន្ធ ជួយឱ្យកសិករបន្ថយបានការព្រួយបារម្ភមួយចំណែកធំពីការឥទ្ធិពលដោយបណ្ដាកត្តាអសកម្មក្នុងដំណាក់កាលផលិត។ ជាក់ស្ដែងគឺក្នុងរយៈពេលតម្លៃជី ថ្នាំ ការពាររុក្ខជាតិ រួមជាមួយសេវាកម្មមួយចំនួនកាន់តែកើនខ្ពស់។ ចូលរួមផលិតតាមនីតិវិធីឧបត្ថម្ភច្រកចូលជូនកសិករ បើសិនពិនិត្យឃើញស្រូវមានសញ្ញាខុសធម្មតា ឬក៏សង្ស័យមានការឥទ្ធិពលដោយអាសន្នជំងឺនោះ ឡុកត្រើយបញ្ជូនកងកម្លាំងវិស្វករមកណែនាំអំពីវិធានការបង្ការកម្ចាត់ ក៏ដូចជាប្រើប្រាស់ថ្នាំសមស្របដើម្បីជៀសវាងការខ្ជះខ្ជាយក្នុងដំណាក់កាលផលិតសម្រាប់ប្រជាកសិករ។
ផលិតតាមនីតិវិធីរបស់សម្ព័ន្ធឡុកត្រើយ កសិករគប្បីកសាងផែនការយ៉ាងច្បាស់លាស់ ចាប់ពីពេលចុះពូជដល់ដំណាក់កាលណាត្រូវប្រើប្រាស់ថ្នាំអ្វី បង្កើនកម្លាំងលូតលាស់សម្រាប់ស្រូវនៅដំណាក់កាលណាគឺជាការសមស្របបំផុតតាមការណែនាំរបស់ឡុកត្រើយ។ល។ អាស្រ័យហេតុនោះ ខាងសម្ព័ន្ធឡុកត្រើយ ក៏បំផុសចលនាប្រជាកសិករចុះឈ្មោះម្ដងនៅដើមរដូវ រួចខាងសម្ព័ន្ធឧបត្ថម្ភគ្រប់សព្វតែម្ដងតាមលិខិតចុះឈ្មោះរបស់ប្រជាកសិករ។ បណ្ដាផលិតផលក្រោយពេលប្រមូលផលនឹងបានសម្ព័ន្ធឡុកត្រើយប្រមូលទិញដោយតម្លៃ ៦.៨០០ ដុងក្នុងមួយគីឡូក្រាម។ បើសិនក្នុងពេលដែលប្រមូលផល ហើយតម្លៃនៅទីផ្សារខ្ពស់ជាង កសិករអាចលក់ឱ្យឈ្មួញដទៃទៀត ទៅតាមតម្លៃរបស់ទីផ្សារក៏តែបាន។
លោកង្វៀងវ៉ាំងទឿ ឱ្យដឹងបន្ថែមទៀតថា ក្នុងបណ្ដារដូវស្រូវមុនៗរបស់ប្រជាកសិករ សម្ព័ន្ធឡុកត្រើយបានត្រឹមតែទាក់ទងផ្ទាល់ជាមួយកសិករដើម្បីឧបត្ថម្ភអំពីបច្ចេកទេស បន្ទាប់មកបំផុសចលនាឱ្យទិញផលិតផលរបស់ពួកគាត់។ ក្នុងរដូវស្រូវដើមឆ្នាំ ២០២២ ខាងសម្ព័ន្ធឡុកត្រើយក៏មានកិច្ចសហការជាមួយរដ្ឋអំណាចមូលដ្ឋាន មានការចូលរួមអំពីគតិយុត្តិរបស់រដ្ឋអំណាចមូលដ្ឋាន។ នោះជាការកែប្រែមួយក្នុងការចងសម្ព័ន្ធដើម្បីបន្ថយកម្លាំងសម្ពាធរបស់ទីផ្សារក្នុងពេលដែលការផលិតត្រូវរងផលប៉ះពាល់ដោយកត្តាជាច្រើន បង្កជាទំនុកចិត្តក្នុងប្រជាកសិករដើម្បីបង្កើនការផលិត។
ផុងភូជាមូលដ្ឋានសមស្របសម្រាប់វិស័យកសិកម្ម គ្រួសារភាគច្រើនលើភូមិសាស្រ្តប្រកបរបរធ្វើស្រែចម្ការ។ ដោយអាស្រ័យធានាបានការរក្សាទឹកសាបបម្រើឱ្យការផលិតរបស់ប្រជាកសិករ ម៉្លោះហើយក្នុងបណ្ដាឆ្នាំកន្លង កសិករលើភូមិសាស្រ្តផលិតស្រូវបានទៀងទាត់ក្នុងមួយឆ្នាំ ៣ រដូវដោយទិន្នផលសម្រេចបានគិតជាមធ្យមប្រមាណ ៦,២ តោនក្នុងមួយហិកតា។ ការផលិតរបស់កសិកម្មរបស់ប្រជាកសិករ ជួនកាលជួបលំបាកអាស្រ័យការប្រែប្រួលអំពីតម្លៃ។ ហេតុនោះ ការចងសម្ព័ន្ធឧបត្ថម្ភច្រកចូល ច្រកចេញជាដំណោះស្រាយមួយក្នុងបណ្ដាដំណោះស្រាយកាត់បន្ថយការលំបាកចំពោះប្រជាកសិករ៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។