27/01/2023 08:36
សមិត្តត្រឹងមិញទៀង លេខាគណៈកម្មាធិការបក្សឃុំលឿងហ្វា (អា ឲ្យដឹង៖ ឆ្នាំ ២០២២ ក្រោមការផ្តុំកម្លាំងចង្អុលការរបស់គណៈកម្មាធិការបក្ស ការខិតខំរបស់ទូទាំងប្រព័ន្ធនយោបាយ មាន ១៩/២២ កម្រិតផែនការ បានអនុវត្តសម្រេច និងសម្រេចលើសពីសេចក្ដីសម្រេចចិត្តដាក់ចេញ។ គណៈកម្មាធិការបក្សឃុំបានផ្សព្វផ្សាយ ជ្រួតជ្រាប បណ្តាកម្រិតផែនការ ភារកិច្ចសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុក និងបណ្តាវិធីសាស្រ្តអនុវត្ត ទូលំទូលាយក្នុងទូទាំងកម្មាភិបាល បក្ខជន។ ទន្ទឹមជាមួយនោះ ចង្អុលការបណ្ដាផ្នែក អង្គការចាត់តាំងមហាជនដាក់ចេញវិធានការជាក់ស្ដែងដើម្បីអនុវត្ត។ ក្នុងនោះ ផ្ដុំកម្លាំងដឹកនាំកសាងជនបទថ្មីលើកកម្ពស់។ ក្នុងដំណាក់កាលអនុវត្ត កម្មាភិបាល បក្ខជនធ្វើជាគំរូឈានមុខ និងពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋានតាមគោលលំនាំ “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ និងប្រជាជនទទួលផល”។ ឆ្លងតាមនោះទទួលបានការស្រុះស្រួលពីសំណាក់ប្រជាជន។ លទ្ធផល កសាងសម្រេច ២០/២០ លក្ខឋានក្នុងការកសាងជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២២។ គណៈចង្អុលការកសាងជនបទថ្មីឃុំ កំពុងស្នើ ថ្នាក់លើឲ្យត្រួតពិនិត្យទទួលស្គាល់ក្នុងខែ មករាឆ្នាំ ២០២៣ នេះ។
ផលិតផល ត្រសក់ផ្អែមរបស់ឃុំលឿងហ្វា(អា)សម្រេចលំដាប់ផ្កាយ ៣។
ក្នុងឆ្នាំ ២០២២ សរុបតម្លៃផលិតរបស់ឃុំសម្រេចតាមការប៉ាន់ស្មានជាង ៥៣៧ ពាន់លានដុង (សម្រេចជាង ១០២% ប្រៀបជាមួយកម្រិតផែនការសេចក្តីសម្រេចចិត្ត)។ ឃុំប្រមូលទុនវិនិយោគអភិវឌ្ឍន៍សង្គមបាន ១៣៨,៨ ពាន់លានដុង (សម្រេចជាង ១០៦% ប្រៀបជាមួយកម្រិតផែនការសេចក្តីសម្រេចចិត្ត)។ ប្រមូលថវិការដ្ឋបានជាង ៣,៧៦៩ ពាន់លានដុង (សម្រេចជាង ១០១% ប្រៀបជាមួយកម្រិតផែនការសេចក្តីសម្រេចចិត្ត)។ ប្រភពចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗសម្រេច ៦៤,០៩ លានដុងក្នុងមួយឆ្នាំ (សម្រេចជាង ១០០,១៤% ប្រៀបជាមួយកម្រិតផែនការសេចក្តីសម្រេចចិត្ត) កើន ១០,០៩ លានដុងបើប្រៀបជាមួយឆ្នាំ ២០២១។
ជាមូលដ្ឋានដែលមានជនជាតិខ្មែររស់នៅច្រើនកុះករជាង ៧០% នៃចំនួនប្រជាជនរួមហើយមានសក្តានុពលខាងពង្រីកកសិកម្ម ជាពិសេសគឺដាំដំណាំ ហេតុនោះក្នុងឆ្នាំកន្លងកម្រិតផែនការមួយក្នុងចំណោម ០៧ កម្រិតផែនការដែលឃុំលឿងហ្វា (អា) ផ្តុំកម្លាំងអនុវត្តគឺបង្វែរផ្ទៃដីផលិតបាន ៨៩,២ ហិកតា (សម្រេចជាង ១០១,៩% ប្រៀបជាមួយកម្រិតផែនការសេចក្តីសម្រេចចិត្ត)។ ឃុំចុះឈ្មោះ អនុវត្តទម្រង់ផលិតកសិកម្ម ០២ ទម្រង់ និងរក្សាបើកទូលាយ ០៩ ទម្រង់ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ផ្ដល់ប្រភពចំណូលពី ៥០‑៦០ លានដុង ដូចជា៖ ទម្រង់ដាំត្រសក់ផ្អែម ០,៩ ហិកតា (ក្នុងមួយរដូវទទួលបានប្រាក់ចំណេញពី ៣០‑៤០ លានដុងក្នុងមួយកុង) ទម្រង់ដាំក្រូចត្លុងលើផ្ទៃដី ២០,៥៥ ហិកតា (ក្នុងមួយរដូវទទួលបានប្រាក់ចំណេញពី ២០‑៦០ លានដុងក្នុងមួយកុង) ទម្រង់ដាំបន្លែសុវត្ថិភាពលើផ្ទៃដី ២០,២ ហិកតា (ក្នុងមួយរដូវទទួលបានប្រាក់ចំណេញពី ១០‑២០ លានដុងក្នុងមួយកុង)។ ក្នុងឆ្នាំ ២០២២ ឃុំចង្អុលការ កសាងបានផលិតផលល OCOP ត្រសក់ផ្អែមបានវាយតម្លៃសម្រេចលំដាប់ផ្កាយ ៣។
សមមិត្តត្រឹងមិញទៀងឲ្យដឹងបន្ថែម៖ ក្នុងឆ្នាំ ២០២២ ការងារសុខុមាលភាពសង្គមបានផ្សព្សផ្សាយទាន់ពេល មានប្រសិទ្ធភាព ការងារការពារប្រទេស សន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពសង្គមបានរក្សាលំនឹង។ ការងារកសាងបក្សបានយកចិត្តទុកដាក់និងពង្រីកបក្ខជនថ្មីបាន ០៧ នាក់ មាន សាខាបក្ស ៩២,៣% អនុវត្តសម្រេចល្អភារកិច្ច( សម្រេចលើសកម្រិតផែនការសេចក្តីសម្រេចចិត្ត)។ ទន្ទឹមជាមួយនោះឃុំនៅទាំងយកចិត្តទុកដាក់ដោះស្រាយការងារធ្វើជូនពលកររាប់ពាន់នាក់ រួមចំណែកបង្កើនប្រភពចំណូលជូនប្រជាជន។ ក្នុងឆ្នាំ ឃុំកាត់បន្ថយគ្រួសារក្រីក្របាន ០៦ គ្រួ (សម្រេច ២០០% កម្រិតផែនការនៃសេចក្តីសម្រេចចិត្ត)។ បច្ចុប្បន្ន ឃុំនៅមានគ្រួសារក្រីក្រ ១៧ គ្រួ បានឃុំយកចិត្តទុកដាក់បង្កលក្ខណៈដើម្បីឈានឡើងរួចផុតពីភាពក្រីក្រក្នុងឆ្នាំ ២០២៣។
ជាមួយលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ ឆ្នាំ ២០២៣ នេះ ឃុំលឿងហ្វា(អា) បន្តដាក់ចេញសេចក្តីសម្រេចចិត្តផ្ទាល់នឹងភាពជាក់ស្ដែង ដើម្បីរក្សាខ្ជាប់កិត្តិនាមឃុំជនបទថ្មីលើកកម្ពស់ដល់ឆ្នាំ ២០២៥៕
អត្ថបទ-រូបថត៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។