29/03/2022 08:36
ឃុំឡុងស៊ើង ស្រុកកូវង៉ាង ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន (ប្រមាណ ៦៣%)។ បងស្រី ថាច់ធីស្រាន នៅភូមិថ្មី កំពុងប្រមូលផលសណ្ដែកដីលើផ្ទៃដីជាង ០,៦ ហិកតា ប៉ាន់ស្មានទិន្នផលសម្រេចបានជាង ០៩ តោន ក្នុងមួយហិកតា។ ទោះបីក្នុងដំណាក់កាលដាំសណ្ដែកដីជាពេលដែលតម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់ប្រៀបជាមួយបណ្ដាឆ្នាំមុនៗបណ្តាលឱ្យកសិផលទទួលបានប្រាក់ចំណេញមិនជាខ្ពស់ប៉ុន្មាន។ បងស្រីស្រានបានឱ្យដឹង៖ អាស្រ័យដោយឥទ្ធិពលពីអាសន្នរោគបណ្តាលឱ្យតម្លៃកសិផលមួយចំនួនរបស់មាមីងថយចុះផងដែរ។ គិតដោយឡែកតែពីតម្លៃសណ្តែកដី ក្នុងរដូវដំណាំឆ្នាំ ២០២១ ក្នុងមួយគីឡូក្រាមមានតម្លៃ ១៤.០០០ ដុង ឆ្នាំនេះបន្ថយចុះនៅតែ ៩.៥០០ ដុងក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ននេះ តម្លៃជួលអ្នកដកប្រឡេះសណ្ដែកដីក្នុងមួយគីឡូក្រាម ២.០០០ ដុង រួមជាមួយការចំណាយដទៃៗទៀតនោះ គិតទៅការដាំសណ្ដែកដីឆ្នាំនេះទទួលបានប្រាក់ចំណេញមិនបានប៉ុន្មានឡើយ។
លោកថាច់សៅរ៍ ស្វែងយល់ផែនការផលិតរបស់កសិករក្នុងភូមិ។
ភូមិថ្មី ជាភូមិដែលមានលក្ខណៈដីធ្លីសមស្របសម្រាប់ការដាំបណ្ដាប្រភេទដំណាំ។ អាស្រ័យហេតុនោះ ក្រោយផលិតស្រូវរដូវទី ០២ រួច មាមីងខ្មែរនៅទាំងរក្សាផ្ទៃដីដាំដំណាំបណ្ដាប្រភេទបានរាប់សិបហិកតា។ លោកថាច់សៅរ៍ ប្រធានគណៈការងាររណសិរ្សភូមិថ្មីបានឱ្យដឹង៖ ភូមិមានគ្រួសារប្រជាជន ២៨៩ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ១.២២៨ នាក់ ក្នុងនោះជនរួមជាតិខ្មែរជាង ៧៥%។ ក្នុងរដូវដំណាំឆ្នាំ ២០២២ កសិករក្នុងភូមិដាំដំណាំគ្រប់ប្រភេទបាន ៤០ ហិកតា ក្នុងនោះពោតពូជបាន ២៥ ហិកតា។ ឆ្នាំនេះអាចនិយាយបានថាជាឆ្នាំដែលលំបាកបំផុតពេលតម្លៃបណ្ដាសម្ភារកសិកម្មកើនខ្ពស់ ឥទ្ធិពលយ៉ាងច្រើនដល់ប្រាក់ចំណូលរបស់មាមីងកសិករ។ ច្រកចេញរបស់កសិផលក៏តិច តម្លៃក៏ប្រែប្រួលឥតទៀងទាត់ផង។ លោកថាច់សៅរ៍ឱ្យដឹងបន្ថែមទៀតថា៖ អាស្រ័យមាមីងប៉ាន់ស្មានការឥទ្ធិពលពីជី ថ្នាំការពាររុក្ខជាតិ។ល។ ម៉្លោះហើយ មាមីងខ្មែរ ភាគច្រើនក៏ស្វែងរកការធ្វើដទៃផ្សំ ដើម្បីបំពេញបន្ថែមមកវិញពីការឥទ្ធិពលនោះ ធានាដល់ប្រភពចំណូលសម្រាប់គ្រួសារ។ បច្ចុប្បន្ន ភូមិមានពលការិនីជិត ១០០ នាក់ធ្វើការនៅតាមក្រុមហ៊ុនមួយចំនួន ពលករជាង ១០០ នាក់ប្រកបរបរក្នុងវិស័យសាងសង់។ ជីវភាពជនរួមជាតិខ្មែរកំពុងមានភាពវិវឌ្ឍន៍ជាលំដាប់។ ក្នុងបណ្ដាថ្ងៃខែចុងឆ្នាំចាស់ ជនរួមជាតិតែងបង្កើនការផលិត បង្កើនប្រភពចំណូលដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីបានភាពកក់ក្ដៅ បំណងប្រាថ្នាឈានចូលឆ្នាំថ្មីរាល់វិស័យជីវភាពមានភាពវិវឌ្ឍន៍ល្អប្រសើរជាង។
បងស្រីថាច់ធីស្រាន ប្រមូលផលសណ្ដែកដីរបស់គ្រួសារ។
លោកថាយថាញ់កុងបាំង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងស៊ើងបានឱ្យដឹងថា៖ យល់ដឹងបានពីតំបន់ដីមានព្រៀបក្នុងការដាំបណ្ដាប្រភេទដំណាំ មាមីងខ្មែរភាគច្រើនក៏ឆ្លៀតយកឱកាសនោះសម្រាប់លើកស្ទួយជីវភាព។ មានគ្រួសារខ្លះមានតម្រូវការទុនដើម្បីពង្រីកការផលិត មូលដ្ឋានក៏បង្កលក្ខណៈដើម្បីបានប្រសព្វជាមួយប្រភពទុនដើម្បីបើកទូលាយទ្រង់ទ្រាយផលិត ចិញ្ចឹមសត្វ។ ផ្តើមពីនោះ ការផលិតចិញ្ចឹមសត្វរបស់មាមីងជនរួមជាតិខ្មែរកាន់តែរីកចម្រើនឡើង។ ទោះជាដូច្នោះក្ដី មានការឥទ្ធិពលពីតម្លៃដូចសព្វថ្ងៃ បណ្ដាលឱ្យកសិករធ្លាក់ក្នុងស្ថានភាពលំបាក។យើងខ្ញុំស្នើដល់បណ្ដាផ្នែកពាក់ព័ន្ធ ឆាប់មានវិធានការលំនឹងតម្លៃបណ្ដាមុខទំនិញជី ថ្នាំការពាររុក្ខជាតិ។ល។ ដើម្បីលើកកម្ពស់តម្លៃមុខទំនិញកសិផលមួយចំនួន កាត់បន្ថយគម្លាតអំពីតម្លៃមុខទំនិញទាំងពីរដែល មានការខុសគ្នាឆ្ងាយដូចបច្ចុប្បន្ន៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។