15/07/2022 08:46
គ្រួសារបង ថាច់ឡឹម នៅភូមិគងបុណ្យ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ទទួលបានជោគជ័យក្នុងការចិញ្ចឹមអន្ទង់ដោយឥតប្រើល្បាប់។ ចុងឆ្នាំ ២០២១ គ្រួសារបងបានសមាគមកសិករស្រុក ឧបត្ថម្ភពូជអន្ទង់ចំនួន ១.២០០ ក្បាល គ្រួសារអនុវត្តការចិញ្ចឹមតាមរូបភាពឥតប្រើល្បាប់។ ដោយមានការស្វែងច្បាស់លាស់ពីរបៀបចិញ្ចឹម ថែទាំ ម៉្លោះហើយអត្រាកូនពូជត្រូវខូចខាតក្នុងរយៈពេលចិញ្វឹមយ៉ាងទាប។ ដល់ដំណាក់កាលប្រមូលផល សម្រេចទម្ងន់មួយគីឡូក្រាមពី ១០-១២ ក្បាល រួចបានឈ្មួញមកទិញដល់កន្លែងក្នុងមួយគីឡូក្រាម ថ្លៃ ២៥០.០០០ ដុង ក្រោយពេលទូទាត់រាល់ការចំណាយ រួច គ្រួសារទទួលបានប្រាក់ចំណេញជាង ៨ លានដុងជាមួយផ្ទៃទ្រុងចិញ្ចឹមត្រឹមតែជិត ១០ ម៉ែត្រក្រឡា។ បងថាច់ឡឹម បានឱ្យដឹងថា៖ ចិញ្ចឹមអន្ទង់អាចគួបផ្សំជាមួយការចិញ្ចឹមបណ្ដាប្រភេទសត្វដទៃទៀតបាន ពីព្រោះមិនប្រមូលផ្ដុំពេលវេលាច្រើន។ អន្ទង់បម្រុងពេលថែទាំតែនៅពេលយប់ ពេលថ្ងៃអាចរកចំណីឱ្យគោឬធ្វើកិច្ចការអ្វីផ្សេងទៀតក៏បាន។ អាស្រ័យហេតុនោះការចិញ្ចឹមអន្ទង់ជាលក្ខណៈងាយស្រួលសម្រាប់បណ្ដាគ្រួសារនៅជនបទ ជាពិសេសគឺបណ្ដាគ្រួសារដែលបច្ចុប្បន្នទុកទ្រុងជ្រូកឱ្យនៅទំនេរ គ្មានបម្រុងឱ្យការចិញ្ចឹមជ្រូកតទៅទៀត។ ក្រោយពេលទទួលបានជោគជ័យក្នុងការចិញ្ចឹមនាពេលកន្លង គ្រួសារបងបន្តរក្សាការចិញ្ចឹម ជាមួយចំនួន និងផ្ទៃទ្រុងបានបើកទូលាយជាងមុន។
ទម្រង់ចិញ្ចឹមអន្ទង់ឥតល្បាប់របស់គ្រួសារបងថាច់ឡឹម។
ការចិញ្ចឹមអន្ទង់ នៅទាំងបានបណ្ដាផ្នែកជំនាញណែនាំ អំពីបច្ចេកទេស កម្រិតជម្រៅទឹកសម្រាប់អាងចិញ្ចឹមនីមួយៗពី ០,២‑០,៤ ម៉ែត្រ។ អាងចិញ្ចឹមត្រូវធ្វើឱ្យរលីងដោយស៊ីម៉ងត៍ កា្រលដោយឥដ្ឋកម្រាល។ អាងចិញ្ចឹមគប្បីធ្វើឱ្យមានបំពង់បង្ហូតទឹកចេញដើម្បីងាយស្រួលដល់ការថែទាំ ផ្លាស់ទឹកក្នុងរយៈពេលចិញ្ចឹម ខាងលើអាងចិញ្ចឹមត្រូវប្រក់ដោយវត្ថុដែលមិនសូវជះឥទ្ធិពលពីកម្ដៅព្រះអាទិត្យចែងចូលផ្ទាល់។
ក៏តាមប្រសាសន៍របស់បងឡឹម គួរជ្រើសយកពូជ និងចាប់ផ្ដើមចិញ្ចឹមល្អបំផុតចាប់ពីខែ ៣-៤ តាមខែសុរិយាគតិ កម្រិតចិញ្ចឹមពី ៨០-១៦០ ក្បាលក្នុងមួយម៉ែត្រក្រឡា ប្រភេទពូជពី ៤០-៥០ ក្បាលមានទម្ងន់មួយគីឡូក្រាម។ ត្រូវជ្រើសបណ្ដាប្រភេទពូជអន្ទង់ដែលពូកែ មានទំហំប៉ុនគ្នា ពណ៌សម្បុរស្រស់ ហែលបានរហ័សរហួន មិនរលាត់ស្បែក គ្មានស្លាកស្នាម បាត់ជាតិរំអិល។ របៀបលែងពូជអន្ទង់ចុះចិញ្ចឹមគឺនៅពេលព្រឹកព្រលឹម ឬនៅពេលរសៀលត្រជាក់។ ចំណីសម្រាប់អន្ទង់សំខាន់គឺចំណីចម្រុះ ជន្លេន ខ្យង លៀស។ល។ ចំហុយឱ្យឆ្អិន ព្រមទាំងបំពេញបន្ថែមដំបែរំលាយអាហារ វីតាមីនសេ ជាមួយកម្រិតពី ៤‑៥ ក្រាមក្នុងចំណីមួយគីឡូក្រាមដើម្បីបង្កើនកម្លាំងជម្នះ និងបង្ការជំងឺផ្លូវពោះវៀន។ រយៈពេលពី ៧‑១០ ថ្ងៃដំបូងឱ្យអន្ទង់ស៊ីចំណីតែនៅពេលយប់។ រយៈពេលក្រោយមកទម្លាប់ឱ្យស៊ីរូតជាង ពេលអន្ទង់ស៊ីចំណីពូកែគឺឲ្យស៊ី ២ ដងក្នុងមួយថ្ងៃ រៀងរាល់ថ្ងៃ ៥‑៧%នៃទម្ងន់អន្ទង់។ ឧបករណ៍សម្រាប់ដាក់ចំណីឱ្យអន្ទង់ស៊ី គឺកញ្ច្រែងឫស្សីត្បាញដោយខ្នាត ០,៨ x ១ ម៉ែត្រ ព្យួរ ឬចងបន្តឹងកម្ពស់ពីមុខទឹកប្រមាណ ៥‑ ១០ សង់ទីម៉ែត្រ។ ដល់ពេលអន្ទង់ចិញ្ចឹមបានពី ៣‑៤ ខែអាចប្រមូលផលបាន។ មុនពេលប្រមូលផល ទុកឱ្យអន្ទង់អត់ចំណីមួយថ្ងៃ អាចប្រមូលផលរំលស់ ឬក៏ប្រមូលផលអស់តែម្ដងយោងទៅតាមតម្រូវការរបស់ទីផ្សារ។ ក្រៅពីនោះ ក្នុងរយៈពេលចិញ្ចឹម អ្នកចិញ្ចឹមគប្បីយកចិត្តទុកដាក់ដល់ជំងឺមួយចំនួនដូចជា៖ ជំងឺក្ដៅលើអន្ទង់ ជំងឺរលួយដងខ្លួន ជំងឺក្រពេញដំបៅ។ល។ដើម្បីបង្ការដោយប្រើបណ្ដាប្រភេទទឹកល្បាយ ថ្នាំព្យាបាលដូចជា៖ ស៊ុនផាត ថ្នាំស្វាយ ឡូឌីនតាមការណែនាំ។
លោកង្វៀងវ៉ាំងយើយ ប្រធានសមាគមកសិករស្រុកយ្វៀងហាយវាយតម្លៃ៖ ទម្រង់ចិញ្ចឹមអន្ទង់ដោយឥតប្រើល្បាប់ជាឱកាសធ្វើឱ្យផ្លាស់ប្ដូរជីវភាពរបស់សមាជិកសមាគមកសិករ អ្នកចិញ្ចឹមអាចគួបផ្សំវត្ថុដែលមានស្រាប់ក្នុងបរិស្ថានធម្មជាតិជាមួយចំណីឧស្សាហកម្មសម្រាប់ធ្វើជាចំណី។ អាស្រ័យហេតុនោះ ម្ចាស់ការបានការចិញ្ចឹមសមស្របជាមួយលក្ខណៈសេដ្ឋកិច្ចគ្រួសារ។ ក្រោយពេលកំណត់ឃើញទទួលបានជោគជ័យក្នុងការចិញ្ចឹមរបស់បណ្ដាគ្រួសារសមាជិកនា ពេលកន្លង សមាគមស្នើដល់បណ្ដាផ្នែកពាក់ព័ន្ធឧបត្ថម្ភបណ្ដាគ្រួសារដែលមានតម្រូវការដើម្បីទម្រង់នេះកាន់តែបានពង្រីកទូលាយជាងទៀត។
ជោគជ័យពីទម្រង់ចិញ្ចឹមពិសោធអន្ទង់ដោយឥតប្រើល្បាប់របស់សមាជិកមួយចំនួននារយៈពេលកន្លង ក្លាយជាក្ដីប្រាថ្នារបស់សមាជិកសមាគម កសិករដទៃទៀត។ ទម្រង់នេះគប្បីបានពង្រីកទូលាយពីព្រោះ បច្ចុប្បន្ន តម្រូវការអន្ទង់តាមទីផ្សារខ្ពស់បង្គួរ តម្លៃលក់ក៏មានលំនឹង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។