16/11/2021 08:59
ដាឡុកជាឃុំមួយក្នុងបណ្តាឃុំដែលមានការផ្ទុះឡើងជំងឺនារយៈពេលកន្លង។ បច្ចុប្បន្ន ឃុំដាឡុកមានគោ ៥.៦២១ ក្បាលរបស់គ្រួសារចិញ្ចឹម ១.៥៣៤ គ្រួ។ ឃុំបានចាក់ថ្នាំបង្ការជំងឺដោយឥតគិតថ្លៃឱ្យគោ ៣.៥៥០ ក្បាល បំផុសចលនាអនុវត្តសង្គមូបនីយកម្មចាក់ថ្នាំឲ្យគោ ១.៦០០ ក្បាល។ មូលដ្ឋានក៏កត់សម្គាល់មានគោកើតជំងឺ ៦២ ក្បាល ក្នុងនោះមានគោ ២១ ក្បាលរបស់គ្រួសារចិញ្ចឹម ២០ គ្រួត្រូវកម្ទេចចោល ជាមួយទម្ងន់ ៤.២០០ គីឡូក្រាម។
តំណាងរដ្ឋអំណាចមូលដ្ឋានជូនខិត្តប័ណ្ណផ្សព្វផ្សាយវិធានការបង្ការអាសន្នរោគលើសត្វគោដល់បងថាច់យ៉ឹង។
កាលពីមុន មិនទាន់ដឹងព័ត៌មាន ក៏ដូចជាចំណេះដឹងអំពីការចិញ្ចឹមសត្វ ម៉្លោះហើយបងថាច់យ៉ឹង នៅភូមិហឿងភូ(សេ) ច្រើនប្រហែសធ្វេសក្នុងការចិញ្ចឹមសត្វ បណ្តាលឱ្យគោមេ ១ ក្បាលរបស់គ្រួសារត្រូវកើតជំងឺរលាកដុំពកស្បែក និងត្រូវកម្ទេចចោល។ ពេលបានកម្មាភិបាលបសុពេទ្យ និងរដ្ឋអំណាចមូលដ្ឋានមកផ្សព្វផ្សាយ គ្រួសារតែងបម្រុងពេលវេលាថែទាំគោយ៉ាងហ្មត់ចត់ម៉្លោះហើយទប់ស្កាត់បានការឆ្លងរាលដាលជំងឺទៅគោដទៃទៀតក្នុងក្រោលចិញ្ចឹមតែមួយ។
បងថាច់យ៉ឹង បានឱ្យដឹងថា៖ ដោយអាស្រ័យទទួលបានខ្លឹមសារណែនាំជាច្រើនរបស់ផ្នែកជំនាញ ម្ល៉ោះហើយខ្ញុំតែងលើកកម្ពស់ការថែទាំគោរបស់ខ្លួន អនាម័យជុំវិញក្រោល ដាក់មុងទាំងយប់ថ្ងៃក្នុងរយៈពេលដែលមូស រុយ របោមទិចចម្លងមេរោគ។
ក្នុងការចិញ្ចឹមគោ បើសិនទុកបណ្តោយឱ្យគោកើតមានជំងឺរលាកដុំពកស្បែក និងអាសន្នរោគមួយចំនួនទៀតដូចជាជំងឺអុតក្តាមជាដើម នឹងជះឥទ្ធិពលដល់ការធំធាត់របស់មេគោ និងកូនគោទៀតផង។ បងថាច់យ៉ឹង បានឱ្យដឹងបន្ថែមទៀតថា៖ កាលពីមុនគ្រួសារខ្ញុំចិញ្ចឹមគោ តាមរបៀបប្រពៃណី គ្រាន់តែឃើញគោធំធាត់ ធម្មតា គិតថាគោមួនមាំ មិនកំណត់បានពេល វេលាណាជាពេលរីករាលដាលនៃអាសន្នរោគ មិនចាក់ថ្នាំបង្ការជំងឺមួយចំនួននៅលើគោ ពេលគោកើតជំងឺក៏អស់សមត្ថភាពសង្រ្គោះ បង់ខាតដល់ប្រភពចំណូលរបស់គ្រួសារ។ ឧទាហរណ៍ ដូចជាគោមេ ១ ក្បាលដែលគ្រួសារកម្ទេចចោលនាពេលកន្លង នោះគឺជាបទពិសោធន៍ដ៏មានតម្លៃមួយក្នុងការចិញ្ចឹមសត្វសម្រាប់ខ្លួន។
បងថាច់យ៉ឹង ថែទាំគោតាមការណែនាំរបស់ផ្នែកបសុពេទ្យ។
លោកស្រី ថាច់ធីហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដាឡុកបានឱ្យដឹង៖ ការងារចាក់ថ្នាំបង្ការ និងផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់អាសន្នរោគជាកត្តាសំខាន់ ២ យ៉ាងដើម្បីជួយដល់អ្នកចិញ្ចឹមសត្វនៅលើភូមិសាស្រ្តបានសុវត្ថិភាព។ កំណត់បានពីប្រការនោះ កន្លងហើយ មូលដ្ឋានបានផ្សព្វ ផ្សាយឯកសារ ខិត្តប័ណ្ណច្រើនច្បាប់ទាក់ទងដល់ការបង្ការ ទប់ស្កាត់អាសន្នរោគលើសត្វចិញ្ចឹមជូនប្រជាជនដើម្បីស្វែងយល់ហ្មត់ចត់ ធានាឱ្យការចិញ្ចឹមសម្រេចបានលទ្ធផលខ្ពស់។ របរចិញ្ចឹមសត្វមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចរបស់មូលដ្ឋាន ម៉្លោះហើយក្នុងពេលមានអាសន្នរោគរលាកដុំពកស្បែកនេះមូលដ្ឋាន គ្រប់គ្រងហ្មត់ចត់ កុំឱ្យជំងឺមានការឆ្លងរាលដាលពាសពេញ។
តាមប្រសាសន៍របស់លោក វ៉វ៉ាំងហ៊ុម ប្រធានដំណាក់ចិញ្ចឹមសត្វ និងបសុពេទ្យស្រុកចូវថាញ់៖ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ជំរុញមាំការងារចាក់ថ្នាំបង្ការជំងឺ គិតមកទល់ពេលនេះ នៅលើភូមិសាស្រ្តស្រុក មាន ៣ ឃុំ ទីប្រជុំជនគឺ៖ ទីប្រជុំជនចូវថាញ់ ឃុំង្វៀកហ្វា និងហ្វាធ្វឹង បានឆ្លងផុតរយៈពេល ២១ ថ្ងៃមិនកើតមានជំងឺ។ ឃុំក្រៅពីនោះ បានរយៈពេល ១៧‑១៨ មិនកើតមានជំងឺ បន្តទៀត។ ថ្វីត្បិតតែដូច្នោះ ជាមួយអាកាសធាតុប្រែប្រួលខុសប្រក្រតី ជាក់ស្តែងគឺមានពេលខ្លះមេឃអួអាប់ កម្រិតអង្សាចុះទាប ជាបាតុភាពកើតអាសន្នរោគច្រើន។ អាស្រ័យហេតុនោះ ផ្នែកបសុពេទ្យសូមព្រមានដល់មាមីងចិញ្ចឹមសត្វគប្បីយកចិត្តទុកដាក់ដល់ការចាក់ថ្នាំបង្ការជំងឺ។ ការចាក់ថ្នាំបង្ការជំងឺមានតម្លៃមិនខ្ពស់ឡើយ ប៉ុន្តែបង្កបានកម្លាំងជម្នះជំងឺឲ្យគោ អាសន្នរោគមិនអាចជ្រាបទៅក្នុងគោ អ្នកចិញ្ចឹមជៀសវាងបានការបង់ខាតក្នុង ដំណាក់កាលចិញ្ចឹម៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។