03/01/2023 08:30
លោកង្វៀងម៉ាញ់ថាយ ប្រធានដំណាក់ដាំដុះ និងការពាររុក្ខជាតិស្រុក ចូវថាញ់បានឲ្យដឹងថា៖ ដើម្បីបង្កលក្ខណៈឲ្យមាមីងកសិករត្រៀមដំណាំគ្រប់ប្រភេទ សម្រាប់លក់នៅទីផ្សារបុណ្យតេត ផ្នែកកសិកម្មរបស់ស្រុកបានប្រកាសព្រមានឲ្យមាមីងកសិករម្ចាស់ការក្នុងការបង្ការ និងទប់ស្កាត់ជំងឺលើដំណាំ និងសត្វចិញ្ចឹម។ ក្នុងនោះមានបន្លែបង្ការគ្រប់ប្រភេទ។ ផ្ទៃដីដាំដំណាំសម្រាប់លក់នៅទីផ្សារបុណ្យតេតឆ្នាំ ២០២៣ កើនឡើង ៣% បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃបុណ្យតេតឆ្នាំកន្លង។ បច្ចុប្បន្ន មាមីងកសិកក្នុងស្រុក ដាំដាំណាំគ្រប់ប្រភេទបានជិត ២០ ហិកតា ភាគច្រើនគឺដាំប្រភេទដំណាំដូចជា៖ ត្រឡាច ម្រះ បន្លែហូបស្លឹកជាច្រើនប្រភេទ។ល។
នៅឃុំហ្វាធ្វឹងមានផ្ទៃដីដាំដំណាំគ្រប់ប្រភេទជាង ០៤ ហិកតាដោយមានកសិករជាង ១២០ គ្រួសារ ដាំ។ ក្នុងនោះ មានកសិករខ្មែរជាង ៦០%។
កសិករថាច់សុវណ្ណ នៅភូមិគគីរ ឃុំហ្វាធ្វឹងបានឲ្យដឹងថា៖ គ្រួសារខ្ញុំដាំដំណាំជាច្រើនប្រភេទ និងម្រះបាន ០២ កុង។ ដំណាំដែលប្រមូលផលជាបន្តបន្ទាប់ដូចជា៖ ខ្ទឹមស្លឹក គូឆាយ សាលាដ និងជីរគ្រប់ប្រភេទ ។ល។ ក្នុងនោះមានផ្ទៃដីដំណាំជិត ០១ កុងសម្រាប់លក់នៅទីផ្សារបុណ្យតេត។ បច្ចុប្បន្ន ដំណាំរបស់ខ្ញុំកំពុងលូតលាស់។ កាលពីបុណ្យតេត ឆ្នាំ ២០២២ គ្រួសាររបស់ខ្ញុំបានដាំត្រសក់ត្រឹមតែ 0,៥ កុងប៉ុណ្ណោះ។ ពីព្រោះគ្មានឈ្មួញមកទិញ ដូច្នោះហើយទើបខ្ញុំដាំសម្រាប់លក់ឲ្យមាមីងក្នុងភូមិជាមួយតម្លៃពី ០៨-១០ ពាន់ក្នុងមួយគីឡូក្រាម។ ចំណេញបានជិត ០១ លានដុង ។ ឆ្នាំនេះ ដំណាំរបស់គ្រួសារខ្ញុំដាំរួមមាន ម្រះក៏ដូចជាបន្លែគ្រប់ប្រភេទក៏មានឈ្មួញមកម៉ៅទិញរួចហើយ តម្លៃលក់ពី ១៥ - ២០ ពាន់ដុង ក្នុងមួយគីឡូក្រាម។ ប្រសិនបើជិតដល់បុណ្យតេត តម្លៃកើនឡើងឈ្មួញក៏បង្កើនតម្លៃខ្ពស់ដែរ។ បើគិតតាមតម្លៃពី ១៥-២០ ពាន់ដុង ក្រោយពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំនៅចំណេញបានពី ១,៥-០២ លានដុង ក្នុងមួយកុង។
នៅឃុំ លឿងហ្វា (អា) ស្រុកចូវថាញ់មានគ្រួសារកសិករជាង ១០០ គ្រួដាំដំណាំបម្រុងលក់នៅទីផ្សារបុណ្យតេត ឆ្នាំ ២០២៣ លើផ្ទៃដីជិត ០៣ ហិកតា។ ក្នុងនោះមានកសិករខ្មែរជិត ៧០%។
លោកស៊ើងសុភណ្ឌ (ខាងស្តាំ) កំពុងជ្រួយដីដាំដំណាំ។
លោកស៊ើងសុភណ្ឌ កសិករនៅភូមិ សម្តេច (អា) បានឲ្យដឹងថា៖ បច្ចុប្បន្ន អាកាសធាតុប្រែប្រួលមិនទៀងទាត់ មានពេលខ្លះភ្លៀង មានពេលខ្លះក្តៅ នេះជាឱកាសស្មុគស្មាញបណ្តាលឲ្យកើតមានសត្វល្អិត ដង្កូវក្រាបំផ្លាញដំណាំ។ ដូច្នោះហើយ ខ្ញុំតែងធ្វើតាមការណែនាំរបស់ផ្នែកកសិកម្ម គឺតែងមើលថែដំណាំជារឿយៗ ប្រសិនបើមានសត្វល្អិត ឬជំងឺ ចម្លែកកើតមាន ខ្ញុំរាយការណ៍ជាបន្ទាន់ដល់ផ្នែកមានសមត្ថកិច្ចដោះស្រាយបានទាន់ពេល។ បច្ចុប្បន្នដំណាំជិត ០១ កុងរបស់គ្រួសារខ្ញុំ (ម្រះ ត្រសក់) កំពុងលូតលាស់ល្អ។ ខ្ញុំត្រៀមដាំសាលាដ និងបន្លែហូបស្លឹកមួយចំនួន ដែលជាដំណាំដាំក្នុងរយៈពេលខ្លី ដើម្បីលក់មុន និងក្រោយបុណ្យតេត។ បច្ចុប្បន្ន គ្រួសារខ្ញុំ ប្រមូលផលដំណាំជាច្រើនប្រភេទដូចជា៖ ស្ពៃឆួល សាលាដ ជីរជាដើម បានឈ្មួញមកម៉ៅទិញដល់ផ្ទះជាមួយតម្លៃពី ១៥-២០ ពាន់ដុង ក្នុងមួយគីឡូក្រាម មធ្យមភាគគ្រួសារខ្ញុំអាចរកប្រាក់ចំណូលបាន ៤០០ ពាន់ដុង ក្នុងមួយថ្ងៃ។
លោក ង្វៀង ម៉ាញ់ថាយបានឲ្យដឹងបន្ថែម៖ ដើម្បីម្ចាស់ការក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រប់ប្រភេទចំពោះសត្វចិញ្ចឹម ក៏ដូចជាចំពោះដំណាំគ្រប់ប្រភេទសម្រាប់លក់នៅទីផ្សារបុណ្យតេត ស្រុកបានចង្អុលការឲ្យប្រជាកសិករយកចិត្តទុកដាក់ក្នុងការអនាម័យបរិស្ថាន ម្ចាស់ការចាក់វ៉ាក់សាំងបង្ការឲ្យសត្វចិញ្ចឹមបង្កើនការថែទាំ បំប៉នសត្វឲ្យបានល្អ ដើម្បីធានាសុវត្ថិភាព។ ចំពោះដំណាំគ្រប់ប្រភេទ ក៏បានណែនាំឲ្យមាមីងកសិករអំពីបច្ចេសទេសជ្រួយដី ដាំ និងរបៀបជ្រើសពូជ ឲ្យបានល្អជាមុន គួបផ្សំនឹងការប្រើប្រាស់ជីឲ្យមានតុល្យភាព ។ ទន្ទឹមនឹងនោះ ណែនាំមាមីងកសិករឲ្យកាត់បន្ថយការប្រើថ្នាំការពាររុក្ខជាតិ ប្រសិនបើមានប្រើ គប្បីប្រើតាមលក្ខការណ៍ត្រូវ ៤ យ៉ាងគឺ៖ ត្រូវថ្នាំ ត្រូវតាមកម្រិត ត្រូវពេលវេលា និងត្រូវតាមរបៀប៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។