26/04/2023 10:03
ក្នុងឆ្នាំ ២០២២ គណៈចង្អុលការខេត្ត បានដឹកនាំអនុវត្តសម្រេចបណ្ដាភាគកម្រិត ផែនការដែលបានដាក់ចេញលើ ០៤ វិស័យ។ គិតមកទល់ពេលនេះ ទូទាំងខេត្ត មានផលិតផល ១៨៤ ប្រភេទបានទទួលស្គាល់ជាផលិតផល OCOP។ ក្នុងនោះ ផលិតផលលំដាប់ផ្កាយ ៥ ចំនួន ៩ ប្រភេទ ផ្កាយ ៤ ចំនួន ៣៨ ប្រភេទ ផ្កាយ ៣ ចំនួន ១៣៧ ប្រភេទ របស់ម្ចាស់ផលិតផល ១១៨ កន្លែង( គ្រួសារអាជីវកម្ម ៧២ គ្រួ ក្រុមហ៊ុន ២០ កន្លែង អាជីវកម្ម ៥ កន្លែង សហករណ៍ ១៩ កន្លែង និងក្រុមសហការ ២ ក្រុម)។
ឧទ្ទេសនាមផលិតផល OCOP ។
ទន្ទឹមនឹងនោះ ព័ត៌មានឧបត្ថម្ភឧទ្ទេសនាម ផ្សព្វផ្សាយ តភ្ជាប់ ប្រើប្រាស់ផលិតផល OCOP និងកសិផលសម្រាប់អាជីវកម្ម ១៣០ លើកកន្លែងលើភូមិសាស្រ្តខេត្ត។ ណែនាំ ២៦ អង្គភាពចូលរួមកសាង បញ្ចូលព័ត៌មានមុខទំនិញផ្ទាល់លើបណ្ដាញឡើងកាន់បណ្ដាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Tiki.vn, Voso.vn, Sendo.vn ។ល។ មានអាជីវកម្ម សហករណ៍ ១៤៦ លើកកន្លែងចូលរួមផលិតផល ៤៦៤ ប្រភេទ។ ទន្ទឹមនឹងនោះ អនុវត្តការចងសម្ព័ន្ធវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ខេត្ត ជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ ១៤ ខេត្ត ទីក្រុងនៃទូទាំងប្រទេស។
អំពីសកម្មភាពកសាងពាណិជ្ជសញ្ញា ពង្រីកផលិតផល គណៈចង្អុលកាខេត្តចង្អុលការផ្សព្វផ្សាយបណ្ដាភារកិច្ចពង្រីកបញ្ញាធនជាមួយភារកិច្ច ៥ យ៉ាង ដល់ចុងឆ្នាំ តែងសម្រេចតាមល្បឿន។ ចំពោះភារកិច្ច ៦ យ៉ាងបានគណៈកម្មាធិការប្រជាជនផ្ដល់សច្ចាប័នបញ្ជីរាយនាមតាមសេចក្ដីសម្រេចចិត្តលេខ ២៣១៣/QĐ-UBND ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កំពុងផ្សព្វផ្សាយអនុវត្ត។
សកម្មភាពស្វែងរកប្រភពផលិតផល គណៈចង្អុលការបានឧបត្ថម្ភអាជីវកម្មជាច្រើនផ្សព្វផ្សាយប្រឹក្សាយោបល់កសាងខឿនទិន្នន័យអេឡិចត្រូនិចប្រព័ន្ធស្វែងរកប្រភពសម្រាប់បណ្ដាផលិតផលចម្បងរបស់ខេត្ត។ តភ្ជាប់ច្រកស្វែងរកជាតិសម្រាប់អាជីវកម្មជាច្រើន។ សហការចាត់តាំង ៤ ថ្នាក់ហ្វឹកហាត់ទាញយកផល ប្រើប្រាស់តែមស្វែងរកប្រភពផលិតផលអង្កររបស់សហករណ៍កសិកម្មយ៉ឹងតៀង។ ក្រូចត្លុងសម្បកខៀវរបស់សហករណ៍ក្រូចត្លុងសម្បកខៀវហ៊ុងហ្វា ត្រសក់ផ្អែមរបស់សហករណ៍កសិកម្មភូកឹង អង្ករសរីរាង្គរបស់សហករណ៍កសិកម្មព្រែកលប។ ជាពិសេស ឧបត្ថម្ភតែមលេខកូដ RQ ស្វែងរកប្រភពត្រសក់ផ្អែមសម្រាប់សហករណ៍កសិកម្មជលផលទ្រឿងឡុងហ្វា។
អំពីជំរុញពាណិជ្ជកម្មអេឡិចត្រូនិច ខេត្តចាត់តាំងចូលរួមដាក់តាំង និងឧទ្ទេសនាមផលិតផលOCOP នៅតាមខេត្ត ក្រុងជាច្រើន។ តភ្ជាប់ឱ្យអាជីវកម្ម ០៥ កន្លែងចុះកិច្ចសន្យាកំណត់ចងចាំប្រមូលទិញកសិផលលើភូមិសាស្រ្តខេត្ត។ ចាត់តាំងដាក់តាំងផលិតផល OCOP សន្ទនា ចែករំលែកបទពិសោធន៍ ប្រឹក្សាតភ្ជាប់ជាមួយអាជីវកម្ម ឧទ្ទេសនាមផលិតផលលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Vicosap.vn បញ្ចូលព័ត៌មានលើវេទិកាទំនាក់ទំនងពាណិជ្ជកម្មអេឡិចត្រូនិចខេត្ត www.travinhtrade.vn បណ្ដាព្រឹត្តិការណ៍ អត្ថបទ ព័ត៌មានឧទ្ទេសនាមបណ្ដាអាជីវកម្ម សហករណ៍ ឧបត្ថម្ភបញ្ចូលព័ត៌មានឧទ្ទេសនាមដំណឹងរបស់អាជីវកម្ម សហករណ៍ ៤៩ កន្លែងដែលមានផលិតផលបានទទួលស្គាល់ OCOP ផលិតផលឧស្សាហកម្មជនបទឆ្នើមឡើងកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច។ គិតមកទល់ពេលនេះ ចុះផ្សាយលើវេទិកាអាជីវកម្ម ១៣២ កន្លែង ដោយមានផលិតផល ៦៦២ ប្រភេទ។ ក្នុងនោះ មានផលិតផល OCOP ១០០ ប្រភេទ ផលិតផលឧស្សាហកម្មជនបទឆ្នើម ៦៧ ប្រភេទ និងផលិតផលសម្រេចទទួលស្គាល់ដទៃទៀតជាង ៣០០ ប្រភេទ។
ចងសម្ព័ន្ធ វេទិកាទំនាក់ទំនងពាណិជ្ជកម្មអេឡិចត្រូនិចនៅក្រៅខេត្តចំនួន ១៤ លើក សហការជាមួយអង្គភាពវេទិកាទំនាក់ទំនងពាណិជ្ជកម្មអេឡិចត្រូនិច៖ Voso, Shopee, Postmart ដើម្បីឧបត្ថម្ភអាជីវកម្មចូលរួមឧទ្ទេសនាមផលិតផលឡើងកាន់វេទិកា។ គិតមកទល់ពេលនេះ មានគ្រួសារផលិតកសិកម្ម ៦៨.៦២៧ គ្រួ មានគណនីលក់ទំនិញលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Postmart.vn(៦៨.៦២៧គ្រួ) និង Voso.vn(៥៩.០០០ គ្រួ)ដោយមានផលិតផល ១.១៤២ ប្រភេទ។
នៅក្នុងពិធីសន្និបាត មានយោបល់របស់តំណាងជាច្រើនធ្វើឱ្យជាក់ច្បាស់ពីភាពអន់ខ្សោយ គុណសម្បត្តិរបស់ឆ្នាំ ២០២២ ស្ដីពីការអនុវត្តន៍ពង្រីកផលិតផលOCOP។ ជាមួយលទ្ធផលដែលសម្រេចបាន គណៈចង្អុលការខេត្តដាក់ចេញភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២៣ លើបណ្ដាវិស័យ។ ក្នុងនោះ រក្សាខ្ជាប់ និងលើកកម្ពស់គុណភាពបណ្ដាផលិតផល OCOP ដែលកំពុងមាននាពេលបច្ចុប្បន្នលើមូលដ្ឋានដែលភូមិភាគបានចុះឈ្មោះ ផ្ដុំពង្រីកផលិតផល OCOP ថ្មី ១១៤ ប្រភេទ។
សមមិត្តង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការខេត្តវាយតម្លៃខ្ពស់បណ្ដាលទ្ធផលដែលសម្រេចបាន បំផុតគឺការងារសហការ ទន្ទឹមនឹងនោះស្ងើចសរសើរការខិតខំរួមរបស់បណ្ដាផ្នែក មូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ឆ្នាំ ២០២៣ ដើម្បីសម្រេចបានភាគកម្រិតដែលបានដាក់ចេញ សមមិត្តង្វៀងក្វិញធៀងចង្អុលការបញ្ហាជាច្រើនគប្បីផ្ដុំអនុវត្ត។ សមាជិកគណៈចង្អុលការម្នាក់ៗមានបន្ទុកចង្អុលការស្ថាប័ន អង្គភាព មូលដ្ឋានខ្លួនទទួលបន្ទុក។ យោងទៅតាមលទ្ធភាព ភារកិច្ចបានប្រគល់ជូនផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ខិតខំសម្រេចបណ្ដាភាគកម្រិត ភារកិច្ចដែលគណៈចង្អុលការខេត្តបានដាក់ចេញលើស្មារតីខ្ជាប់ខ្ជួន រឹងមាំ។ ក្នុងនោះ យកចិត្តទុកដាក់ឧបត្ថម្ភបណ្ដាឃុំ សង្កាត់ដែលមិនទាន់មានផលិតផលOCOP៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។