16/08/2022 15:25
លោកង៉ូឌឹកថាញ់នាយកសាខានាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យស្ថិតក្រោមឱវាទមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញមានប្រសាសន៍៖ បច្ចុប្បន្នជំងឺអាសន្នរោគអាចនឹងកើតឡើងជាថ្មីចំពោះហ្វូងសត្វចិញ្ចឹម មូលហេតុអាស្រ័យដោយការចាក់វ៉ាក់សាំងបង្ការជំងឺឲ្យសត្វចិញ្ចឹមមានទាប សម្រេចបានតែពី ៦,៧%-២៨,១៣% នៃចំនួនហ្វូងសត្វចិញ្ចឹម យោងតាមប្រភេទពូជសត្វ) មិនទាន់សម្រេចលក្ខណៈការពារសត្វចិញ្ចឹម (តាមសេចក្តីកំណត់ អត្រាសត្វបានចាក់វ៉ាក់សាំងត្រូវសម្រេចពី ៨០% ឡើងទៅ។ ទោះបីកន្លងហើយថ្មីៗនេះ ស្ថានភាពអាសន្នរោគលើហ្វូងសត្វចិញ្ចឹមបានកើតឡើង បង្កឲ្យខូចខាត់សេដ្ឋកិច្ចរបស់អ្នកចិញ្ចឹម ដូចជាជំងឺដុំពកស្បែកលើសត្វគោ ក្របី (ឆ្នាំ ២០២១ ជំងឺនេះកើតឡើងនៅ ៤៦ ភូមិ អនុសង្កាត់របស់ ២៦ ឃុំ ទីប្រជុំជនក្នុងស្រុកចំនួន ៥។ ដោយឡែកឆ្នាំ ២០២២ កើតឡើងនៅ ២៤ ភូមិ អនុសង្កាត់របស់ ឃុំ ទីប្រជុំជន ក្នុងស្រុកចំនួន ៥។ ជំងឺ ជ្រូកអាហ្រ្វិកកើតឡើងលើភូមិសាស្រ្តភូមិអនុសង្កាត់ចំនួន ៧១ របស់ឃុំទីប្រជុំជនចំនួន ២៨ ក្នុងនោះមានភូមិ ១៩ និងឃុំ ១៤ កើតឡើងអូសអន្លាយចាប់ពីឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២២។
តាមសេចក្តីរបាយការណ៍ពីនាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យខេត្ត ក្នុងខែកក្កដាឆ្នាំ ២០២២ អត្រាចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជំងឺមួយចំនួនលើសត្វចិញ្ចឹមសម្រេចកម្រិតទាប ជំងឺគ្រុនផ្តាសាយបក្សីសម្រេចបានតែ ៣១,៤១% តាមផែនការកំណត់ឆ្នាំសរុបសត្វចិញ្ចឹម ២៥,១៣% ជំងឺរលាកមាត់រង្គោះក្រចកលើសត្វពាហនៈសម្រេច ៣៥,១៨% (សម្រេច ២៨,១៥% នៃហ្វូងសត្វចិញ្ចឹម) ជំងឺដុំពកស្បែកសម្រេច ៨,៤៨% នៃផែនការ(សម្រេច ៦,៧៨% នៃហ្វូងសត្វចិញ្ចឹម)។ ពិសេស ចំពោះការចាក់ថ្នាំបង្ការរោគឆ្លងតាមរូបភាពសង្គមូបនីយកម្មសម្រេចកម្រិតទាប (ចំពោះគ្រួសារ ចិញ្ចឹមបសុសត្វពី ៥០ ក្បាលចុះមកក្នុងមួយហ្វូង)។
ទម្រង់ចិញ្ចឹមគោ។ រូបថត៖ រតនា
ស្រុកកូវង៉ាង ចូវថាញ់និងទីផ្សាររួមខេត្តយ្វៀងហាយជាមួយនឹងគោលដៅដាក់ចេញឆ្នាំ ២០២២ ត្រូវបានដាក់ចេញចាក់ថ្នាំបង្ការជំងឺដុំពកស្បែកលើសត្វក្របី គោជាបន្តបន្ទាប់ចំនួន ៣១.៤២៨ ក្បាល។ ប៉ុន្តែអស់រយៈកាល ៧ ខែកន្លងមិនទាន់អនុវត្តបាន។សំណេះសំណាលជាមួយយើងខ្ញុំ លោកថាច់ចៀង អនុប្រធានគណ:កម្មាធិការប្រជាជនស្រុកចូវថាញ់ឲ្យដឹង៖ លើភូមិសាស្រ្តស្រុកចូវថាញ់ការផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺលើសត្វចិញ្ចឹមជួបការលំបាកយ៉ាងខ្លាំង គ្រួសារមួយចំនួនចិញ្ចឹមសត្វតិចតួចរាត់រាយការយល់ដឹងរបស់អ្នកចិញ្ចឹមនៅទាបទន្ទឹមនឹងការសង្គមូបនីយកម្មក្នុងការចាក់ថ្នាំបង្ការ(ចាក់ថ្នាំបង្ការប្រមូលប្រាក់)ម៉្លោះហើយជះឥទ្ធិពលដល់ការចាក់ថ្នាំបង្ការជំងឺ។ដើម្បីបង្កើនសកម្មភាពបង្ការជំងឺក្នុងការចិញ្ចឹមសត្វ ចុងឆ្នាំ២០២២ ស្រុកនឹងផ្ដុំកម្លាំងចង្អុលការការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ កម្មាភិបាលដំណាក់ចិញ្ចឹមសត្វនិងបសុពេទ្យស្រុកចាត់តាំងផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តត្រឹមត្រូវនិងសព្វគ្រប់នូវការកំណត់ក្នុងការចិញ្ចឹមសត្វដូចជារបាយការណ៍អំពីចំនួនសត្វចិញ្ចឹមថ្មីឬក៏ចិញ្ចឹមសាឡើងវិញនិងចុះឈ្មោះចាក់ថ្នាំបង្ការជាមួយកម្មាភិបាលបសុពេទ្យឬក៏គណ:កម្មការប្រជាជនភូមិ សង្កាត់ធានាឲ្យការចាក់វ៉ាក់សាំងសម្រេចបានអត្រាការពារសត្វចិញ្ចឹមតាមការកំណត់។
លោកត្រឹងវាំងដុង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចូវថាញ់ ឲ្យដឹង៖ កន្លងមកនេះ ជំងឺដុំពកស្បែក ជំងឺជ្រូកអាហ្រិ្វកកើតឡើងលើភូមិសាស្រ្តស្រុក បង្កឲ្យខាតបង់យ៉ាងច្រើនដល់អ្នកចិញ្ចឹមសត្វ។ រយ:កាលកន្លង ការងារចាក់វ៉ាក់សាំងបង្ការជួបការលំបាក់យ៉ាងខ្លាំង អាស្រ័យខ្វះធនធានមនុស្ស (សហការីបសុពេទ្យមូលដ្ឋាន)រួមជាមួយនោះអ្នកចិញ្ចឹមនៅព្រងើយកន្តើយក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺសត្វដោយសង្គមូបនីយកម្ម មុននេះការចាក់វ៉ាក់សាំងបង្ការ បានរដ្ឋឧបត្ថម្ភ ១០០% ប៉ុន្តែចាប់ពីឆ្នាំ ២០១៧ រដ្ឋឈប់ឧបត្ថម្ភតទៅទៀត)។ សេចក្តីសម្រេចលេខ ០៦/២០២២/NQ-HĐND ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការលៃលកបុគ្គលិកបសុពេទ្យឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្រ្តខេត្តនិងមានសុពលភាពចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ នឹងជួយឲ្យមូលដ្ឋានជម្នះស្ថានភាពគ្មានកម្មាភិបាលបសុពេទ្យមូលដ្ឋានពេលមានកងកម្លាំងទាំងនេះអាចជួយដល់មូលដ្ឋានយ៉ាងច្រើនក្នុងការសហការជាមួយនឹងផ្នែកកសិកម្ម ផ្សព្វផ្សាយសកម្មភាពការបង្ការទប់ស្កាត់អាសន្នរោគ ក្នុងការចិញ្ចឹមសត្វជូនដល់ប្រជាជន។ល។
យោងតាមប្រសាសន៍លោកង៉ូឌឹកថាញ់ សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺជាវិធានការម្ចាស់ការនិងមានប្រសិទ្ធភាពបំផុតក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគ។ បណ្ដាមូលដ្ឋានគប្បីកសាងផែនការចាក់វ៉ាក់សាំងបង្ការជំងឺ បង្កើនសកម្មភាពគ្រប់គ្រងធ្វើស្ថិតិហ្វូងសត្វចិញ្ចឹមឲ្យបានទាន់ពេលនិងសព្វគ្រប់។ចំពោះបណ្ដាហ្វូងបសុសត្វដែលចិញ្ចឹមរាត់រាយ(ក្រោមពី ៥០ ក្បាល)គប្បីចលនាប្រជាជន ឲ្យចិញ្ចឹមក្នុងទ្រុង គ្រប់គ្រងហ្វូងសត្វចិញ្ចឹមនិងសហការយ៉ាងសកម្មជាមួយកងកម្លាំងបុគក្គលិកបសុពេទ្យពេលដែលកងកម្លាំងចុះទៅចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។