12/10/2021 08:24
ផែនការគឺសំដៅដើម្បីកេណ្ឌប្រមូលប្រភពកម្លាំង ការចូលរួមរបស់បណ្តាផ្នែក បណ្តាថ្នាក់ បណ្តាអង្គការ បុគ្គល និងប្រជាជន អនុវត្តមានប្រសិទ្ធភាពគម្រោងការ “ដាំរុក្ខជាតិ ០១ ពាន់ លានដើមដំណាក់កាល ២០២១‑២០២៥” បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្ដល់សច្ចាប័នក្នុងសេចក្តីសម្រេចចិត្តលេខ ៥២៤/QĐ-TTg លើកកម្ពស់គុណភាពជាសន្សឹមៗ និងកម្រិត គ្របដណ្តប់របស់ព្រៃឈើ បង្កើនការចូលរួមគបវាល់របស់សហគមន៍ ក្នុងកិច្ចការពារបរិស្ថានធម្មជាតិ កែប្រែបរិស្ថាន និងបង្ការទប់ស្កាត់អាកាសធាតុប្រែប្រួល ពង្រីកសេដ្ឋកិច្ច‑សង្គម របស់ខេត្ត បង្កើនគុណភាពជីវភាពប្រជាជន។
ដាំដើមឈើសង្ខាងផ្លូវ។ រូបថត៖ រតនា
ដំណាក់កាល ២០២១‑២០២៥ ដាំដើមឈើថ្មី ១.៤៧២ ហិកតា ប្រមាណ ២,១ លាន ដើម រួមមានដើមឈើដាំពង្រាយ ១.១០០ ហិកតានៅតំបន់ទីក្រុង ជនបទ ស្មើ ១,១ លាន ដើមឈើពង្រាយ ៣៧២ ហិកតា ព្រៃប្រមូលផ្តុំ ស្មើ ០១ លានដើម។ គិតជាមធ្យមក្នុងមួយ ឆ្នាំដាំថ្មី ៤២០.០០០ ដើម ស្មើ ២៩៤,៤ ហិក តា ។ ក្នុងនោះដាំដើមឈើពង្រាយនៅតំបន់ទីក្រុង ជនបទ ២២០.០០០ ដើម (២២០ ហិកតា) ដាំព្រៃឈើប្រមូលផ្តុំ ២០០.០០០ ដើម (៧៤,៤ ហិកតា)។
ចំពោះដើមឈើដាំពង្រាយ ជ្រើសដើមឈើដែលសមស្របជាមួយទិសដៅ ទិដ្ឋភាព និង លក្ខណៈធម្មជាតិ ទម្លាប់ផលិតរបស់មូលដ្ឋាននីមួយៗ នៅតំបន់ជាក់ស្តែង អាទិភាពដាំដើម ឈើដែលមានដើមធំ គោលដៅសម្បូរបែប ដើមឈើប្រណីត។ នៅតំបន់ទីក្រុងដាំលើ ចិញ្ចើមថ្នល់ សួនច្បារ នៅទីធ្លាមណ្ឌលសាលារៀន មន្ទីរពេទ្យ។ល។ នៅតំបន់ជនបទ ដាំនៅ ក្នុងភូមិ ជិតមាត់ទន្លេ តាមភ្លឺប្រឡាយ នៅបរិវេណបណ្តាទីស្នាក់ការធ្វើការ។ល។
ចំពោះព្រៃឈើបង្ការ ដាំបណ្តាប្រភេទឈើ បង្ការអាចទប់ស្កាត់បានរលកទឹក ទប់ស្កាត់ ខ្យល់ព្យុះ ខ្សាច់ហើរ ដើមឈើដែលមានឫសស៊ីជម្រៅ អាទិភាពដាំដើមឈើនៅមូលដ្ឋាន និងមានលទ្ធភាពបង្ការទប់ស្កាត់ លូតលាស់ល្អ។ ចំពោះព្រៃឈើផលិត ប្រមូលផ្តុំដាំបណ្តាប្រភេទឈើដែលមានតម្លៃ មានគុណភាព លើកទឹកចិត្តដាំបណ្តាប្រភេទឈើដោយពូនដី កំណាត់ដើម គួបផ្សំដាំដើមឈើដែលលូតលាស់រហ័ស និងឈើដែលមានដើមធំ។ អាទិ ភាពដាំបណ្តាប្រភេទឈើទឹកប្រៃ មានតម្លៃសេដ្ឋកិច្ច យកចិត្តទុកដាក់ដាំដើមឈើមាន អម្បូរកោងកាង‑RhiZophoraceae។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ឲ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទធ្វើ អធិបតី សហការជាមួយបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធ និងបណ្តាមូលដ្ឋានអនុវត្ត៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។