15/07/2022 09:06
បណ្តាប្រភេទដំណាំសំខាន់ដែលកសិករក្នុងឃុំដាំច្រើនបំផុតគឺ៖ សណ្តែកដី ឪឡឹក ម្ទេសដៃនាង ពោតបារាំង ពោតពូជ។ល។ ក្នុងនោះ ឪឡឹកដាំបាន ០៣ រដូវក្នុងមួយឆ្នាំ ប្រមូលផ្តុំនៅភូមិពាក់រហាត់ ឃុំឡុងស៊ើង។ ដោយមានតម្លាភាពជាដីផ្នោរខ្សាច់ ម្ល៉ោះហើយបណ្តាឆ្នាំជិតៗនេះ ប្រជាជននៅភូមិពាក់រហាត់ដាំឪឡឹក ០៣ រដូវបន្តបន្ទាប់ និងដាំស្ពៃមើម ០១ រដូវ ក្នុងមួយរដូវៗ មាមីងកសិករចំណេញពី ៦០-១០០ លានដុងក្នុងមួយហិកតា យោងតាមតម្លៃទីផ្សារ។ ថ្វីត្បិតដូច្នោះក្តី ក្នុងរយៈពេល ០១ ឆ្នាំកន្លង អាស្រ័យជះឥទ្ធិពលពីអាសន្នរោគកូវីដ-១៩ តម្លៃសម្ភារកសិកម្មកើនឡើងជិតពីរដងបើប្រៀបនឹងឆ្នាំមុន។ ហើយថ្មីៗនេះតម្លៃប្រេងសាំងក៏កើនឡើងជាបន្តបន្ទាប់ តម្លៃផលិតផលកសិកម្មមិនលំនឹងម្ល៉ោះហើយ មាមីងកសិករផលិតមិនសូវមានចំណេញ។
ទម្រង់ដាំឪឡឹក។
កសិករ ត្រឹងមិញវិញ នៅភូមិពាក់រហាត់ ឃុំឡុងស៊ើងបានឲ្យដឹងថា៖ គ្រួសារមានដីវប្បកម្ម ៣.០០០ ម៉ែត្រក្រឡា ជារៀងរាល់ឆ្នាំគាត់ដាំឪឡឹក ០៣ រដូវ ជិតដល់បុណ្យតេតគាត់ដាំស្ពៃមើម។ ឪឡឹកជាប្រភេទដំណាំខ្លីថ្ងៃប្រមាណតែ ០២ ខែអាចប្រមូលផលបាន។ ដូច្នោះ ពេលមានភ្លៀងដើមឆ្នាំ គាត់ចាប់ផ្តើមទិញកម្រាលកៅស៊ូ ជ្រួយដី លើករង រួចបណ្ដុះឃ្លោកសម្រាប់បង្កាត់ពូជឪឡឹក។ ជារៀងរាល់ឆ្នាំពេលដល់រដូវផលិត ចំណាយប្រាក់ទុនខ្ពស់បង្គួរ ប៉ុន្តែផ្ទាំងកៅស៊ូទិញម្តងអាចប្រើបាន ០៣ រដូវ ០២ រដូវក្រោយពូគ្រាន់តែវិនិយោគទិញជី ថ្នាំការពាររុក្ខជាតិ គ្រាប់ពូជប៉ុណ្ណោះ ម្ល៉ោះហើយមានចំណេញច្រើនជាងរដូវដំបូង។ ក្រោយពេលបញ្ចប់ ០៣ រដូវឪឡឹក គាត់ដាំស្ពៃមើម ០១ រដូវ ពីព្រោះស្ពៃមើមមានរយៈពេលខ្លី ប្រមាណ ០១ ខែអាចប្រមូលផលបាន។ ដើម្បីជៀសវាងមុខទំនិញកសិផលកកកុញនៅទីផ្សារ គាត់ដាំចន្លោះគ្នាពី ០៣-០៥ ថ្ងៃ ដើម្បីមានកសិផលលក់រាល់ថ្ងៃក្នុងឱកាសតេត។ ក្នុងមួយរដូវៗក្រោយពេលទូទាត់ខ្ទង់ចំណាយរួចពូវិញនៅចំណេញពី ៦០-៨០ លានដុងក្នុងមួយហិកតា មានរដូវខ្លះបានផល ហើយលក់បានតម្លៃខ្ពស់ ចំណេញ ១០០ លានដុងក្នុងមួយហិកតា។
ពូវិញបានឲ្យដឹងបន្ថែម៖ ថ្មីៗនេះ តម្លៃវត្ថុធាតុដើមកើនឡើងខ្ពស់មិនត្រឹមតែជះឥទ្ធិពលដល់ការផលិតរបស់ប្រជាជន ជាពិសេសគឺចំពោះគ្រួសារដែលខ្វះទុនវិនិយោគត្រូវទិញបណ្តាក់ជាមួយបណ្តាឌីប៉ូពាណិជ្ជកម្មដោយតម្លៃខ្ពស់ និងសងក្រោយពេលប្រមូលផល ម្ល៉ោះហើយប្រាក់ចំណេញថយចុះយ៉ាងច្រើន ពេលខ្លះត្រូវខាតទាំងដើមទុនផង។ រដូវឪឡឹកដើមឆ្នាំ ២០២២ បណ្តាគ្រួសារដាំមុនប្រមូលផលមុន លក់ដោយតម្លៃ ៩.៥០០ ដុងក្នុងមួយគីឡូក្រាម ចំណែកគ្រួសារពូចុះពូជយឺតជាង ៥-៦ ថ្ងៃ លក់ដោយតម្លៃ ៦.០០០ ដុងក្នុងមួយគីឡូក្រាម ប្រាក់ចំណេញថយចុះជាង ០៣ លានដុងក្នុងមួយតោន។ តាមពូវិញ ដាំឪឡឹកសំខាន់គឺយកកម្លាំងធ្វើជាចំណេញ ជាមួយស្ថានភាពច្រកចូលកើនឡើងខ្ពស់ កម្លាំងពលកម្មក៏កើនម្ល៉ោះហើយប្រាក់ចំណេញមិនបានខ្ពស់ដូចពីមុន។ ជាមួយផ្ទៃដីដាំឪឡឹក ៣.០០០ ម៉ែត្រក្រឡាត្រៀមប្រមូលផល តាមការប៉ាន់ស្មានបរិមាណផលសម្រេច ៧,៥ តោន ចំណេញប្រហែល ១៥ លានដុង។
ចំណែកដីដាំឪឡឹក ៤.០០០ ម៉ែត្រក្រឡារបស់បងស្រី ថាច់ង៉ុកយ៉ាវ នៅភូមិពាក់រហាត់ជាមួយគ្នាក៏ចុះពូជក្រោយ ម៉្លោះហើយលក់បានតម្លៃ ៦.០០០ ដុងក្នុងមួយគីឡូក្រាម។ បងយ៉ាវបានឲ្យដឹងថា៖ ក្នុងរយៈពេលថែទាំ ឪឡឹកកើតមានជំងឺ ម៉្លោះហើយនៅសល់តែជាង ៣.០០០ ម៉ែត្រក្រឡា បរិមាណផលសម្រេចបាន ០៦ តោន ចំណេញ ១២ លានដុង។ បើប្រៀបនឹងបណ្តាឆ្នាំមុន ជាមួយតម្លៃនេះ បងស្រីចំណេញពី ៦០-៧០ លានដុងក្នុងមួយហិកតា(ក្នុងមួយរដូវ) រដូវឪឡឹកឆ្នាំនេះ ប្រាក់ចំណេញថយចុះ ៥០% អាស្រ័យដោយតម្លៃជី ថ្នាំការពាររុក្ខជាតិកើនឡើងខ្ពស់ពី ០២-០៣ ដង។ ម្យ៉ាងវិញទៀត តម្លៃជួលកម្មករឆ្នាំនេះក៏កើនឡើងខ្ពស់ដែរ ដល់ពេលប្រមូលផលឪឡឹកម្តងៗបងស្រីជួលកម្មករពី ០៥-០៨ នាក់ ម្នាក់ៗទទួលបានប្រាក់ចំណូលពី ១៥០-២០០ ពាន់ដុងក្នុងមួយថ្ងៃ ឆ្នាំនេះប្រាក់ជួលកម្មករម្នាក់ៗកើនឡើងបន្ថែមពី ៣០.០០០-៥០.០០០ ដុង។
រដូវឪឡឹកនេះ មាមីងកសិករឃុំឡុងស៊ើងចុះពូជបាន ២១០ ហិកតា គិតមកទល់ពេលនេះប្រមូលផលបានជាង ៧០% ផ្ទៃដីចុះពូជ សរុបរួមផ្ទៃដីដាំឪឡឹកបាន ៥១៦ ហិកតា ទិន្នផលផ្ដល់មធ្យម ២៥ តោនក្នុងមួយហិកតា។ គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ ឃុំឡុងស៊ើងចុះពូជដំណាំគ្រប់ប្រភេទបាន ២.០១០ ហិកតា។
លោកថាច់រ៉ូឡា លេខាបក្សឃុំឡុងស៊ើងបានឲ្យដឹង៖ ឪឡឹកមិនត្រឹមតែរីកចម្រើនខ្លាំងក្នុងរដូវភ្លៀងនៅភូមិពាក់រហាត់ប៉ុណ្ណោះទេ នៅទាំងបានមាមីងកសិករដាំច្រើននៅតាមជើងផ្នោរនៃបណ្តាភូមិផ្សេងទៀតផង។ ដោយមានប្រសិទ្ធភាពជាក់ស្តែង នាំមកតម្លៃសេដ្ឋកិច្ចខ្ពស់ លំនឹង ដំណាំឪឡឹកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានមាមីងកសិករដាំដើម្បីពង្រីកការផលិត បង្កើនប្រភពចំណូល លំនឹងជីវភាព។
លោក ថាច់រ៉ូឡា បញ្ជាក់ថាកសិកម្មជាភាពមានព្រៀបក្នុងរចនាសម័្ពន្ធសេដ្ឋកិច្ចរបស់ឃុំ ម៉្លោះហើយឃុំឡុងស៊ើងបានឡើងគ្រោងផែនការចែកចេញអនុតំបន់ផលិតជា ០៣ តំបន់ រួមមាន៖ អនុតំបន់ទី ១ មានផ្ទៃដី ១.២៥០ ហិកតា ជំនាញផលិតស្រូវពី ០១-០២ រដូវគួបផ្សំនឹងការដាំដំណាំ។ អនុតំបន់ទី ២ មានផ្ទៃដី ៤៥០ ហិកតា ជំនាញដាំដំណាំពី ០២-០៣ រដូវក្នុងមួយឆ្នាំ។ អនុតំបន់ទី ៣ មានផ្ទៃដី ៤៥០ ហិកតា ផលិតស្រូវ ០១ រដូវ គួបផ្សំនឹងការចិញ្ចឹមជលផល។ បញ្ជាក់ពីតម្លាភាព និងភាពមានព្រៀបរបស់អនុតំបន់នីមួយៗ ឃុំចង្អុលការអនុវត្តផែនការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកសិកម្មត្រូវតាមទិសដៅ សមស្របជាមួយលក្ខណៈជាក់ស្តែង។ លើវិស័យដាំដំណាំ ចិញ្ចឹមសត្វ និងចិញ្ចឹមជលផលតែងរីកចម្រើន និងក្លាយជាបណ្តាតំបន់ផលិតប្រមូលផ្តុំ នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ បង្កើនប្រភពចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ឃុំត្រៀមបម្រុងបណ្តាប្រភពទុន គម្រោងការ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយឲ្យមាមីងកសិករបង្កើនប្រភពចំណូល កាត់បន្ថយប្រាក់ចំណាយក្នុងផលិតកសិកម្ម កសាង និងពង្រីកបណ្តាទម្រង់សេដ្ឋកិច្ចសហការ សហករណ៍កសិកម្ម ៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។