11/08/2022 15:51
ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ មានសមាជិកអតីតយុទ្ធជន ២១២ នាក់ ក្នុងនោះ មានសមាជិក ២៦ នាក់មានដីចម្ការចម្រុះជិត ២,៩ ហិកតា។ លក្ខណៈកែប្រែចម្ការចម្រុះនៅមូលដ្ឋាននៅអន់ ព្រោះខ្វះទុនវិនិយោគ ជះឥទ្ធិពលដល់ការពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន។
រយៈកាលជិត ៣ ឆ្នាំ (២០២០-២០២២) បានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចង្អុលការរបស់សមាគមអតីតយុទ្ធជនស្រុកយ្វៀងហាយ គណៈកម្មាធិការបក្សឃុំង៉ូវឡាកអំពីវិស័យកែប្រែដីចម្ការចម្រុះភ្ជាប់នឹងការកសាងជនបទថ្មី។ ឆ្លងតាមនោះ ដើម្បីឆ្ពោះទៅគោលដៅពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជននិយាយរួមនិងសមាជិកសមាគមអតីតយុទ្ធជននិយាយដោយឡែក។
កសិករដាំដំណាំក្នុងជើងស្រែ។ រូបថត៖ រតនា
ដើម្បីទាញយកប្រភពកម្លាំង ជំនួយឲ្យសមាជិកសមាគមអតីតយុទ្ធជនវិនិយោគកែប្រែចម្ការចម្រុះ កាលពីឆ្នាំ ២០២០ សមាគមអតីតយុទ្ធជនស្រុកសហការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយ វិនិយោគទុន ១៥ លានដុងឲ្យសមាជិកសមាគមអតីតយុទ្ធជនឃុំង៉ូវឡាក ០៣ គ្រួសារកែប្រែចម្ការចម្រុះ ០,៣៥ ហិកតាមកដាំខ្នុរថៃទទួលបានលទ្ធផលខ្ពស់។ រួមមាន៖ គ្រួសារលោកត្រឹងវ៉ាំងខោយ នៅភូមិសំពោងស័កិ្ដធំ លោកយឿងហ្វាងយ្វី នៅភូមិខ្នាចទទឹង លោក ហ្វិញវ៉ាំងយៀងនៅភូមិដំបូកតាពៅ សរុបថវិកាសម្រាប់កែប្រែចម្ការរួចដាំដំណាំថ្មី ៣៤,៥ លានដុង។ បច្ចុប្បន្ន ចម្ការខ្នុររបស់គ្រួសារទាំងនោះអំណោយផល។
លោកមាត្រឹងវ៉ាំងខោយ នៅភូមិសំពោងស័កិ្ដធំបានឲ្យដឹងថា ដីចម្ការរបស់គាត់កាល ពីមុនភាគច្រើនគឺដាំឫស្សីនិងឈើចម្រុះ។ ក្រោយពេលកែប្រែមកដាំខ្នុរនិងដាំស្មៅនៅតាមចន្លោះខ្នុរសម្រាប់ចិញ្ចឹមគោ ប្រសិទ្ធភាពសេដ្ឋកិច្ចបានកើនឡើង គ្រួសារ បង្កើនហ្វូងគោបាន ១០ ក្បាល។ បច្ចុប្បន្ន គ្រួសារកំពុងទាក់ទងជាមួយនឹងមូលដ្ឋានប្រមូលទិញខ្នុរ។ លោកមាខោយឲ្យដឹងបន្ថែម៖ ផ្ទៃដីចម្ការចម្រុះនៅច្រើន ប៉ុន្តែប្រជាជនខ្វះទុនវិនិយោគកែប្រែ។ ប្រសិនជាប្រជាជនទទួលបានទុនឧបត្ថម្ភនឹងទាញយកផលមានប្រសិទ្ធភាពដីចម្ការ បង្កើនប្រាក់ចំណូលឲ្យគ្រួសារ។
ទម្រង់កែប្រែចម្ការចម្រុះរបស់សមាគមអតីតយុទ្ធជនសហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក បានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកនិងឃុំ វាយតម្លៃខ្ពស់។ ជារៀងរាល់ឆ្នាំ សមាគមអតីតយុទ្ធជនឃុំង៉ូវឡាកបានគណៈកម្មាធិការបក្សឃុំនិងសមាគមថ្នាក់លើចង្អុលការឲ្យពង្រីកទម្រង់នេះ។ ឆ្នាំ២០២១ សមាគមអតីតយុទ្ធជនឃុំពង្រីកទម្រង់ឲ្យសមាជិកយឿងវ៉ាំងផាក នៅភូមិខ្នាចទទឹង កែប្រែចម្ការចម្រុះ ០,១៥ ហិកតាដើម្បីដាំខ្នុរ។ ប្រាក់ទុនវិនិយោគចំនួន ០៤ លានដុងពីប្រភពមូលនិធិសមាគមអតីតយុទ្ធជនឃុំ ដូច្នេះការកែប្រែចម្ការចម្រុះពង្រីកពូជដើមឈើថ្មីមិនបានច្រើន(ការវិនិយោគពេញលេញប្រហែល ១៤ លានដុង)។
ឆ្នាំ២០២២ សមាគមអតីតយុទ្ធជនឃុំបន្តពង្រីកទម្រង់កែប្រែចម្ការចម្រុះ ០,៥ ហិកតាឲ្យគ្រួសារសមាជិកសើងង៉ុកចិញ នៅភូមិប្រខុបដើម្បីដាំដូងម៉ាឡេស៊ីចំនួន ១៨០ ដើម សរុបទុនវិនិយោគជាង ៤២ លានដុង។ បច្ចុប្បន្នគ្រួសារវិនិយោគបាន ៣៣ លានដុង (ប្រាក់ប្រិតសំចៃរបស់គ្រួសារចំនួន ១៥ លានដុង ចំនួនក្រៅពីនោះគឺបុល)។ គ្រួសារលោកមាចិញបានឲ្យដឹងថា ដើម្បីអនុវត្តទម្រង់បានសម្រេច គ្រួសារត្រូវការរដ្ឋជំនួយទុនដើម្បីកាត់បន្ថយប្រាក់បុលខាងក្រៅដែលយកប្រាក់ការខ្ពស់។
លោកង្វៀងមិញបាំង ប្រធានសមាគមអតីតយុទ្ធជនឃុំង៉ូវឡាកឲ្យដឹងថា តម្រូវការទុនកែប្រែចម្ការចម្រុះនៅមូលដ្ឋានមានកម្រិតខ្ពស់ ព្រោះភាគច្រើនគ្រួសារប្រជាជន ដែលមានដីចម្ការចម្រុះនៅមូលដ្ឋានសុទ្ធសឹងខ្វះទុនវិនិយោគដើម្បីកែប្រែ។ ប្រជាជនសង្ឃឹមថា រដ្ឋអំណាច ផ្នែកជំនាញគប្បីមានការយកចិត្តទុកដាក់ដើម្បីផ្តល់ឱកាសឲ្យប្រជាជនមានការជំនួយទុនសម្រាប់កែប្រែចម្ការចម្រុះរួចដាំដើមឈើដែលមានលទ្ធផលសេដ្ឋកិច្ចខ្ពស់ បង្កើនប្រាក់ចំណូល រួមចំណែកលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មីរបស់មូលដ្ឋាន៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។