14/12/2021 10:18
ឈ្មួញប្រមូលទិញផ្លែស្វាយ។ រូបថត៖ ហ៊ឺវហ្វេ
ទើបប្រមូលផលស្វាយជាង ០៥ តោន (ផ្ទៃដីចម្ការ ០,២៥ ហិកតា) ឈ្មួញមកប្រមូលទិញក្នុងមួយគីឡូក្រាមជាមួយតម្លៃ ១៥.០០០ ដុង (ស្វាយប្រភេទ ១ មានខ្ចប់ផ្លែ) អ្នកចម្ការ ង្វៀងថាញ់តឹម ស្នាក់នៅភូមិអាងបិញ ឃុំហ្វាតឹង ស្រុកកូវកែតប់ប្រមល់និយាយថា៖ បច្ចុប្បន្ននេះការធ្វើដំណើរទៅមកងាយស្រួលជាង តែតម្លៃមុខទំនិញផ្លៃឈើនៅត្រឹមតែ ៤៥% ប្រៀប នឹងឆ្នាំ ២០២០។ រយៈពេលឆ្នាំ ២០២០ តម្លៃ ស្វាយខ្ចប់ផ្លែប្រភេទ ១ បានឈ្មួញប្រមូលទិញ ក្នុងមួយគីឡូក្រាមជាមួយតម្លៃ ២៨.០០០-៣០.០០០ ដុង ប៉ុន្តែឆ្នាំនេះតម្លៃវត្ថុធាតុដើមកើន ដូចជាជីអ៊ុយរ៉េក្នុងមួយការុងកើនជាង ៤៥០.០០០ ដុង។ល។ ប្រសិនបើមិនលក់ក៏មិនបាន អ្នកចម្ការដាំស្វាយត្រូវខាតក្នុងមួយហិកតាពី ៦៥-៧០ លានដុង។
អ្នកចម្ការ កាវធីធ្វី ស្នាក់នៅភូមិអាងហ្វា ឃុំអាងភូតឹង ស្រុកកូវកែបានឲ្យដឹង៖ គ្រួសារមានដីដាំស្វាយតៃវ៉ាន់ប្រមាណ ០,៧ ហិកតា ឆ្នាំនេះអាស្រ័យប្រាក់ចំណាយកើនខ្ពស់ ក្នុងនោះប្រាក់ទិញជី ថ្នាំការពាររុក្ខជាតិសម្រាប់ស្វាយប្រមាណ ៧០%។ ក្រៅពីនោះ ដើម្បីមានផ្លែស្វាយស្អាតឆ្លើយតបតាមតម្រូវការរបស់ឈ្មួញ អ្នកចម្ការនៅទាំងវិនិយោគបន្ថែម ២.៥០០ ដុងក្នុងមួយផ្លែសម្រាប់ទិញស្តកខ្ចប់ផ្លែស្វាយ និងជួលកម្មករឡើងដើមស្វាយខ្ចប់ផ្លែ។ ចាប់តាំងពីអនុវត្តខ្ចប់ផ្លែរហូតដល់ប្រមូលផល អត្រាបង់ខាតប្រមាណ ៥០% ប្រៀបនឹងចំនួនផ្លែដែលបានខ្ចប់ ក្នុងចំនួនស្វាយដែលប្រមូលផល ៥០% បានឈ្មួញវាយតម្លៃសម្រេចប្រភេទ ១ ស្រូបយកតែ ៦០% ភាគច្រើនស្វាយមិនមានពណ៌លឿង សម្បកមិនរលោង និងមានស្នាម ចេញជ័រ។ល។ ព្រោះហេតុនោះ ដើម្បីតម្លៃផ្លែស្វាយខ្ចប់ផ្លែឲ្យអ្នកចម្ការមានចំណេញពី ២២.០០០ ដុងឡើងទៅ។
តាមការស្ថិតិរបស់ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ ឆ្នាំ ២០២១ ទូទាំង ស្រុកមានចម្ការឈើហូបផ្លែ ៨.០២៤ ហិកតា។ ក្នុងនោះ ច្រើនបំផុតគឺក្រូចពោធិ៍សាត់ ២.០០៨ ហិកតា សម្រេចបរិមាណផល ៧០.២៨០ តោន។ ក្រូចត្លុង ៣៥៤,៧ ហិកតា បរិមាណផលសម្រេច ៣.៤០៥ តោន។ ស្វាយ ៧៣៧,២ ហិកតា បរិមាណផលសម្រេច ១.៤៦៨ តោន។ល។ ដោយឡែកក្រូចពោធិ៍សាត់ បច្ចុប្បន្ននេះប្រាក់ចំណាយវិនិយោគក្នុង ០១ ហិកតា ក្រោយរយៈពេល ១៨ ខែទើបអំណោយផល ពី ២០០-២៥០ លានដុង។
ជាគ្រួសារមួយក្នុងចំណោមគ្រួសារមានផ្ទៃដីដាំក្រូចពោធិ៍សាត់ជាង ០៤ ហិកតានៅភូមិ បឹងធំ(បេ) ឃុំតាមង៉ាយ ស្រុកកូវកែ អ្នកចម្ការហ្វិញវ៉ាំងយ៉ាវបានឲ្យដឹង៖ គិតតាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ ទិន្នផលក្រូចពោធិ៍សាត់កើនខ្ពស់បង្គួរគិតជាមធ្យមពី ១០៥-១១០ តោនក្នុងមួយហិកតា មានចម្ការខ្លះសម្រេចជាង ១៤០ តោន។ ចំណែកចម្ការក្រូចរបស់គ្រួសារតែងរក្សាទិន្នផល ១២៥ តោនក្នុងមួយហិកតាឡើងទៅ។ ចំពោះក្រូចពោធិ៍សាត់ ក្រោយពេលដាំពី ០៣-០៤ ឆ្នាំ ទើបផ្តល់ផលផ្លែលំនឹង និងសន្សឹមៗកើនឡើង។ នៅដំណាក់កាលប្រមូលផលឆ្នាំទី ០១ ដល់ឆ្នាំទី ០២ ជាមួយតម្លៃក្រូចពី ២៥.០០០ ក្នុងមួយគីឡូក្រាមឡើងទៅ និងបណ្តាឆ្នាំក្រោយមកសន្សឹមៗថយចុះ តម្លៃក្រូចពោធិ៍សាត់នៅកម្រិតពី ១៨.០០០-២០.០០០ ដុងក្នុងមួយគីឡូក្រាមគឺមានចំណេញ។ ពីព្រោះដំណាក់កាល ០២ ឆ្នាំដំបូង អ្នកចម្ការត្រូវទូទាត់បណ្តាខ្ទង់ចំណាយឡើងចម្ការ ទិញពូជ ជួលដីដាំ ។ល។ បច្ចុប្បន្ននេះ តម្លៃក្រូចកំពុងបានឈ្មួញប្រមូលទិញនៅនឹងចម្ការពី ៨.០០០-៩.០០០ ដុងក្នុងមួយគីឡូក្រាម អ្នកដាំក្រូចពោធិ៍សាត់ខាតទុនច្រើន។
ចំណែកផ្លែស្រកានាគ បច្ចុប្បន្នទូទាំងខេត្តមានអ្នកចម្ការដាំប្រមាណ ៥៣០ ហិកតា ប្រមូលផ្តុំច្រើននៅស្រុកកាងឡុងប្រមាណ ៤៥០ ហិកតា។ ក្នុងនោះមាន ៤៥១/៥៣០ ហិកតា កំពុងផ្តល់ផ្លែ ទិន្នផលគិតជាធ្យមពី ២៤-២៤,៥ តោនក្នុងមួយហិកតា ជារៀងរាល់ឆ្នាំ ផ្តល់បរិមាណផលប្រមាណ ១១.០០០-១១.៥០០ តោន។ បច្ចុប្បន្ននេះផ្លែស្រកានាគនៅក្នុងខេត្តមិនទាន់មានអាជីវកម្មម៉ៅទិញផលិតផលនៅ ឡើយ គ្រាន់តែទិញតាមរដូវកាល។ ការលក់ចេញសំខាន់គឺតាមរយៈមូលដ្ឋានប្រមូលទិញ វ៉ាងផាក់ថាញ់ (ភូមិផ្សារ ឃុំភឿងថាញ់ ស្រុកកាងឡុង) និងឈ្មួញមួយចំនួនទៀតទិញយកទៅលក់ឲ្យក្រុមហ៊ុន អាជីវកម្មនៅបណ្ដាខេត្ត៖ ឡុងអាង តៀងយ៉ាង និងបិញធ្វឹង។
អ្នកចម្ការ ង្វៀងវ៉ាំងជិន ស្នាក់នៅភូមិសុខវិញ ឃុំភឿងថាញ់ ស្រុកកាងឡុងបានឲ្យដឹង៖ បច្ចុប្បន្ននេះ ផ្លែស្រកានាគស្អាត ប្រភេទ ១ មានតម្លៃ ១៨.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ុន្តែអាជីវកម្មប្រមូលទិញជ្រើសរើសម៉ត់ចត់ណាស់ ព្រោះហេតុនោះផ្លែសម្រេចតាមតម្រូវការយ៉ាងតិច។ គ្រួសារដាំស្រកានាគបាន ០,៤ ហិកតា ប៉ុន្តែអត្រាផ្លែប្រភេទ ១ ប្រមាណ ១៥-២០% នៃបរិមាណផលរួម។ ធ្លាក់ចុះប្រភេទ ២ តម្លៃនៅតែ ៨.០០០ ដុងក្នុងមួយគីឡូក្រាម និងស្រូបយកប្រមាណ ៤០-៥០% នៃបរិមាណផលរួម។ បើប្រៀបនឹងពេលជាមួយគ្នានៃឆ្នាំមុន ស្រកានាគរយៈពេលនេះតម្លៃពី ២៥.០០០ ដុងក្នុងមួយគីឡូក្រាមឡើងទៅ និងមិនសូវមានជំងឺ ដង្កូវ ទន្ទឹមជាមួយនោះតម្លៃជីកើនខ្ពស់ (ពី ៤៥-៥០% ក្នុងមួយការុង យោងតាមប្រ ភេទជី) ម៉្លោះហើយអ្នកដាំស្រកានាគជួបការលំបាកច្រើន៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។