20/12/2022 09:03
កាលពីខែមីនា ឆ្នាំ ២០២២ សមាគមជលផល និងធ្វើចម្ការខេត្តត្រាវិញផ្សព្វផ្សាយទម្រង់គំរូចិញ្ចឹមត្រីខ្ជឹងផ្កាក្នុងវាំងព្រួលសំណាញ់នៅនឹងគ្រួសារហ្វិនវ៉ាំងបា នៅឃុំដាយភឿក ស្រុកកាងឡុង និងង្វៀងវ៉ាំងវ៉ូ នៅឃុំហ៊ុងហ្វា ស្រុកទីវកឹង ជាមួយនឹងចំនួនកូនពូជ ១.០៥០ ក្បាល ក្នុងមួយគ្រួសារចិញ្ចឹមលើផ្ទៃដី ១៥ ម៉ែត្រក្រឡា។
គ្រួសារចូលរួមក្នុងទម្រង់នេះបានឧបត្ថម្ភកូនពូជ ៥០% ចំណី តម្លៃ ថ្នាំបង្ការ ព្យាបាលជំងឺ ដំបែអតិសុខុមប្រាណ និងបានហ្វឹកហាត់បច្ចេកទេសចិញ្ចឹម។ ក្រោយរយៈពេល ០៨ ខែចិញ្ចឹម អត្រាត្រីធាត់ធំជាមធ្យមសម្រេច ៨២,៥% ទម្ងន់ក្នុងមួយគីឡូក្រាមពី ០៦-០៧ ក្បាល លក់ជាមួយនឹងតម្លៃ ១៨០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់ចំណាយរួច ក្នុងមួយគ្រួសារនៅចំណេញបានប្រមាណ ១០ លានដុង។
ទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កា។ រូបថត៖ ថាញ់ហ្វា
លោកហ្វិនវ៉ាំងបា ឃុំដាយភឿក ស្រុកកាងឡុងបានចែករំលែកបទពិសោធន៍ថា៖ ដើម្បីចិញ្ចឹមត្រីខ្ជឹងផ្កាបានជោគជ័យ អ្នកចិញ្ចឹមគប្បីត្រូវជ្រើសរើសកូនពូជមានខ្នាតពី ១០-១៥ សង់ទីម៉ែត្រ ត្រីពូជកាន់តែធំអត្រាខាតបង់កាន់តែតិច។ ទន្ទឹមនឹងនោះ គប្បីជ្រើសរើសហ្វួងត្រីមានខ្នាតស្មើគ្នា មួនមាំ ហែលរហ័ស គ្នានរបួស បាត់រំអិល និងគ្មានវិរូបភាព។ ត្រីខ្ជឹងផ្កាមានតម្រូវការអុកស៊ីហែ្សនខ្ពស់ ពីព្រោះ ក្នុងដំណាក់កាលចិញ្ចឹមគប្បីផ្គត់ផ្គង់អុកស៊ីហែ្សនឱ្យត្រីក្នុងគ្រាដំបូង និងនៅពេលយប់។ ទន្ទឹមនឹងនោះ គប្បីបំពេញបន្ថែមដំបែអតិសុខុមប្រាណរំលាយអាហារសម្រាប់ត្រីស៊ីជានិច្ចកាល និងគ្រប់គ្រងល្អកត្តាបរិស្ថានក្នុងស្រះចិញ្ចឹម។ បច្ចុប្បន្ននេះ ប្រភេទត្រីនេះទាក់ទាញបានទឹកចិត្តអ្នកទិញជាច្រើននៅលើទីផ្សារ ជាមួយនឹងតម្លៃក្នុងមួយគីឡូក្រាមត្រីមានខ្នាតទម្ងន់ពី ០៤-០៥ ក្បាលក្នុងមួយគីឡូក្រាមថ្លៃ ២០០.០០០ ដុង។
តាមប្រសាសន៍របស់សមមិត្តង្វៀងហុងម៉ឹង អនុប្រធានអចិន្ត្រៃយ៍សមាគមជលផល និង ធ្វើចម្ការខេត្តត្រាវិញបានឱ្យដឹងថា៖ ត្រីខ្ជឹងផ្កាបានទីផ្សារចូលចិត្ត អាស្រ័យដោយលក្ខណៈសាច់សណែន ផ្អែមម្លាន់ឈ្ងុយឆ្ងាញ់ ហើយអាចនឹងច្នៃទៅជាម្ហូបអាហារពិសេសជាច្រើនមុខទៀតផង ដូច្នោះបានជាតម្លៃខ្ពស់។ ថ្វីត្បិត អាស្រ័យដោយការទាញយកជលផលតែពាសតែពេញ និងខ្វះការយល់ដឹងក្នុងការការពារ ប្រភពជលផលកកើតឡើងវិញនោះបានជាប្រភពត្រីខ្ជឹងផ្កាធម្មជាតិត្រូវបន្ថយចុះយ៉ាងរហ័ស និងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្វះខាតធ្ងន់ធ្ងរ។ ទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កាសមស្របជាមួយនឹងទិន្នាការផលិតកសិកម្មតាមទិសដៅពហុសណ្ឋានចីរភាព ងាយនឹងអនុវត្ត សមស្របជាមួយនឹងគ្រួសារប្រជាកសិករដែលមានដីផលិតតិចតូច ទុនវិនិយោគទាប ប៉ុន្តែផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ ជួយឱ្យកសិករបង្កើនប្រភពចំណូលនៅលើអង្គភាពផ្ទៃដីផលិតតែមួយ។
រួមជាមួយនឹងនោះ គឺលទ្ធផលបរិស្ថាន អាស្រ័យដោយប្រិតសំចៃបានទឹក កាត់បន្ថយកាកសំណល់បង្កកខ្វក់បរិស្ថានក្នុងការប្រើប្រាស់ថ្នាំ ជាតិគីមី ផ្គត់ផ្គង់។ល។ ក្នុងដំណាក់កាលចិញ្ចឹម សមស្របជាមួយនឹងលក្ខណៈសម្របសម្រួលអាកាសធាតុប្រែប្រួលដូចនាពេលបច្ចុប្បន្ននេះ ហើយបានសមាគមជលផល និងធ្វើចម្ការខេត្តឧបត្ថម្ភអំពីបច្ចេកទេសជូនកសិករដើម្បីពង្រីកទូលាយទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កា។ ដើម្បីទុកឱ្យការពង្រីកបានទូលាយទម្រង់មានប្រសិទ្ធភាព បណ្តាគ្រួសារប្រជាជនគប្បីចូលរួមក្នុងក្រុមសហការ សហករណ៍ ផលិតប្រមូលផ្តុំដើម្បីងាយនឹងបានច្បាមនូវបណ្តាគោលនយោបាយអំពីទុន វិទ្យាសាស្ត្រ-បច្ចេកទេស ពិសេសគឺងាយនឹងស្វែងរកទីផ្សារលក់ដូរបានលំនឹង៕
ប្រែសម្រួល៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។