20/09/2022 08:53
ស្រុកថ្កូវជាតំបន់ជ្រៅឆ្ងាយដាច់ស្រយាល ទូទាំងស្រុកមានឃុំ ១៥ និងទីប្រជុំជន ០២ (ក្នុងនោះមានឃុំ ០៣ មានអត្រាគ្រួសារជនរួមជាតិខ្មែរជាង ៦២%) មានមូលដ្ឋានជំនឿសាសនា ១៤០ មូលដ្ឋាន (ក្នុងនោះមានវត្តខ្មែរ ៣៧ វត្ត)។
ក្នុងរយៈកាលកន្លង គណៈកម្មាធិការបក្សស្រុក រដ្ឋអំណាច គ្រប់លំដាប់ថ្នាក់តែងយកចិត្តទុកដាក់ចង្អុលការផ្សព្វផ្សាយ អនុវត្ត បណ្តាគោលនយោបាយស្ដីពីសេដ្ឋកិច្ច វប្បធម៌-សង្គមមានប្រសិទ្ធភាព ជីវភាពប្រជាជនបានលើកកម្ពស់ជាលំដាប់។ បណ្តាផ្លូវថ្នល់តាមភូមិស្រុកដែលជ្រាំ បច្ចុប្បន្នបានកសាងក្រាលបេតុង ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនមុខទំនិញ។
ប្រជាកសិករស្រុកថ្កូវប្រមូលផលស្រូវ។ រូបថត៖ រតនា
លោកហ្វិញវ៉ាំងង៉ី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានឱ្យដឹង៖ ជន ជាតិខ្មែរនៅមូលដ្ឋានបានទទួលផលពីបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ដូចជាបានឧបត្ថម្ភដីសម្រាប់សង់ផ្ទះ ដីផលិត បានបុលទុនសម្រាប់សាងសង់ផ្ទះ ពង្រីកការផលិត មានអគ្គិសនីប្រើប្រាស់សុវត្ថិភាព មានទឹកស្អាតប្រើប្រាស់។ល។ បក្ខភាគ និងរដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់គិតគូរ ឧបត្ថម្ភជន ជាតិខ្មែរពង្រីកសេដ្ឋកិច្ចគ្រួសារ។
ជនជាតិខ្មែរភាគច្រើនមានប្រភពចំណូលពីការផលិតកសិកម្ម។ ដូច្នោះហើយ ដើម្បីកែលម្អប្រភពចំណូលជូនមាមីងខ្មែរ បង្កើនចំណេញលើផ្ទៃដីផលិតមានខ្នាតតែមួយ មូលដ្ឋានបានជំរុញមាំការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម។ ក្នុងនោះកសាងបានក្លឹប “ល្អ ៣ -បន្ថយ ៣” នៅឃុំអាងក្វាងហ៊ឺវតាមគោលលំនាំប្រជាចលនាល្អ អប់រំល្អ សម្រុះសម្រួលល្អ កាត់បន្ថយការឆក់លួច បន្ថយល្បែងស៊ីសង បន្ថយគ្រោះគ្រឿងញៀន។ ក្រោយពេលធ្វើសកម្មភាពបានជិត ០១ ឆ្នាំ ក្លឹមបាននាំមកលទ្ធផលយ៉ាងសកម្ម រួមចំណែកក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន។
អនុវត្តភារកិច្ចអភិវឌ្ឍន៍គ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ ស្រុកថ្កូវបានរំសាយ ទុនជូនគ្រួសារ ៥៩ គ្រួដែលបានទទួលផលតាមសេចក្តីសម្រេចចិត្ត ២០៨៥/QĐ – TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្ដល់សច្ចាប័នគោលនយោបាយពិសេសឧបត្ថម្ភការពង្រីកសេដ្ឋកិច្ច‑សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំចំនួន ២,៤ ពាន់លានដុង ឧបត្ថម្ភសង់លំនៅឋានជូន ២៤ គ្រួសារ ជាមួយថវិកា ៧៩២ លានដុង។ អនុវត្តកម្មវិធីលេខ ១៣៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានដំណើរការកសាង និងអនុវត្តសម្រេចសំណង់ចំនួន ២២ សំណង់ (ផ្លូវកៅស៊ូ ៤ ខ្សែ ផ្លូវបេតុង ១៧ ខ្សែ ប្រព័ន្ធបង្ហូតទឹក ០១) រំសាយទុន ៩,៧ ពាន់លានដុង។
ខេត្តត្រាវិញនៅទាំងគួបផ្សំបណ្តាប្រភពទុននៃបណ្តាកម្មវិធី គម្រោងការ ទុនឧបត្ថម្ភរបស់រដ្ឋាភិបាលបរទេស និងបណ្តាអង្គការចាត់តាំងក្រៅរដ្ឋាភិបាល វិនិយោគកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរាប់រយសំណង់ បម្រើជីវភាពប្រជាជន និងអភិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរ។
ទន្ទឹមនឹងនោះ រដ្ឋអំណាចមូលដ្ឋានបានពង្រីកទម្រង់តម្បាញបណ្តាមុខទំនិញ សិប្បវិចិត្រកម្មរបស់សមាគមសហព័ន្ធន៍នារី ដើម្បីជួយឲ្យសមាជិកានារីពង្រីកសេដ្ឋកកិច្ច។ សាខាសមាគមនារីរួមជាមួយសមាគមថ្នាក់លើស្រាវជ្រាវរកទីផ្សារសម្រាប់ផលិតផល ឲ្យបុលទុនសម្រាប់ទិញវត្ថុធាតុដើម និងចង្អុលការឲ្យបង្កើតក្រុមហការតម្បាញសិប្ប វិចិត្រកម្មនៅភូមិយុងឌិញ ឃុំដាយអាង ស្រុកថ្កូវមានសមាជិកា ៣០ នាក់ចូលរួម មកដល់បច្ចុប្បន្នមានសមាជិកាចំនួន ៩០ នាក់ចូលរួម)។
ផ្តើមពីគោលយយោបាយ និងទម្រង់ពង្រីកសេដ្ឋកិច្ចជាក់ស្តែងនោះ ប្រភពចំណូលរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ជាលំដាប់ រួមចំណែកកាត់បន្ថយគ្រួសារក្រីក្រនៅមូលដ្ឋាន៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។