18/04/2022 19:53
ឆ្នាំ ២០២១ អាសន្នរោគកូវីដ-១៩ ធ្វើឲ្យជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ច សង្គមយ៉ាងខ្លាំង។ ចំពោះខេត្តយើង ទោះបីបានម្ចាស់ការដាក់ចេញបណ្ដាវិធីសាស្រ្តគ្រប់គ្រង ទប់ទល់នឹងអាសន្នរោគ ប៉ុន្តែនៅតែពិបាកគ្រប់គ្រង បំផុតពេលដែលអាសន្នរោគផុសផុលឡើងលើកទី ៤។ ខេត្តត្រាវិញក៏ដូចជាខេត្តនានានៅតំបន់វាលទំនាបទន្លេគឺវឡុងត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ។ អាសន្នរោគផុសឡើងលើកនេះ ខេត្តត្រូវបង្កើតបណ្ដាតំបន់ចត្តាឡីស័ក បិទខ្ទប់ និងគម្លាតសង្គមតាម សារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចាប់ពីថ្ងៃទី ១៩ ខែកក្កដាដល់ថ្ងៃទី ០៩ កញ្ញាឆ្នាំ ២០២១។ ហើយចាប់តាំងពីថ្ងៃទី ១០ កញ្ញាឆ្នាំ ២០២១ ខេត្តអនុវត្តបណ្ដាវិធានការគម្លាតសង្គមតាមសារាចរលេខ ១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ចំពោះតំបន់ដែលអាចនឹងរីករាលដាលជំងឺច្រើន តំបន់អាចនឹងកើតជំងឺ និងតំបន់ប្រក្រតីថ្មី បណ្ដាតំបន់ដែលមានលទ្ធភាពកើតជំងឺច្រើន (តំបន់ពណ៌ក្រហម) នៅតែបន្តការអនុវត្តសារាចរលេខ ១៦។ គិតដល់ថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២១ ទូទាំងខេត្តបានវិលមកកាន់សភាពប្រក្រតីថ្មីវិញ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពអាសន្នរោគរាតត្បាតស្មុគស្មាញឡើងវិញ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង។ រូបថត៖ កីមឡង
និយាយដូច្នោះដើម្បីឲ្យឃើញថា ការជះឥទ្ធិពលសេដ្ឋកិច្ចរបស់ខេត្តយ៉ាងធ្ងន់ធ្ងរ ការផលិតត្រូវផ្អាកដំណើរ បំផុតនៅខែកញ្ញាឆ្នាំ ២០២១ អាជីវកម្មទាំងអស់បិទទ្វារកម្មករជាង ៣២.០០០ នាក់ត្រូវផ្អាកការងារ បណ្ដាលឲ្យតម្លៃនៃការផលិតឧស្សាហកម្មស្រុតចុះយ៉ាងខ្លាំងតាំងពីខែកក្កដាឆ្នាំ ២០២១ រហូតមកទល់ពេលនេះ។ តាមការប៉ាន់ស្មាន សរុបតម្លៃផលិតក្នុងវិស័យឧស្សាហកម្មក្នុងឆ្នាំ ២០២១ សម្រេចបានតែ ៧៤% នៃផែនការដាក់ចេញ។ ផ្អាកបណ្ដោះអាសន្នសកម្មភាពឆ្នោតជាតិមួយរយៈយូរ (នេះជាប្រភព ចំណូលចម្បងរបស់ខេត្ត) ប្រភពចំណូលក្នុងខេត្តមិនស្ថិរភាព បំផុតនៅខែកក្កដា សីហា និងខែកញ្ញាឆ្នាំ ២០២១។ ការប្រមូលខ្ទង់ ចំណូលជាច្រើនមិនសម្រេចតាមគម្រោងថវិកា បណ្ដាលឲ្យការប្រមូលថវិការដ្ឋមិនសម្រេចតាមផែនការ។ បណ្ដាសកម្មភាព ចាត់តាំងផ្សារណាត់ ជំរុញល្បឿនការទាក់ទាញវិនិយោគ ជំរុញពាណិជ្ជកម្ម បន្តការផ្គត់ផ្គង់តម្រូវការ ឧបត្ថម្ភអាជីវកម្ម ផ្ដើមអាជីព ត្រូវរអាក់រអួល។ ក្នុងខែសីហា និងខែកញ្ញាគ្មានទាក់ទាញបានគម្រោងការវិនិយោគ ការពង្រីកអាជីវកម្មយឺតយ៉ាវ។
ក្រៅពីនោះ សកម្មភាពផលិត ធ្វើអាជីវកម្មត្រូវផ្អាកដំណើរក្នុងរយៈពេលយូរ ការទិញមុខទំនិញថយចុះយ៉ាងច្រើន ចំនួនលក់រាយមុខទំនិញ និងប្រភពចំណូលពីសេវាកម្មឆ្នាំ ២០២១ សម្រេច ៩៤% នៃផែនការ។ ការដំណើរការស្ថាបនាបណ្ដាគម្រោងការវិនិយោគទុនកសាងសំណង់សាធារណៈ បណ្ដាគម្រោងការរបស់អ្នកវិនិយោគក៏ដំណើរការយឺតដោយសារការអនុវត្តគម្លាតសង្គម ជះឥទ្ធិពលដល់អត្រារំសាយទុន និងល្បឿនដើម្បីគម្រោងការធ្វើសកម្មភាព។ អាសន្នរោគកូវីដ-១៩ ជាមូលហេតុចម្បងបណ្ដាលឲ្យកម្រិតផែនការឆ្នាំ ២០២១ ជាច្រើនអនុវត្តមិនសម្រេច ដូចជា៖ កំណើន GRDP ប្រមូលថវិការដ្ឋ ដោះស្រាយការងារធ្វើ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ៗ ការពង្រីកអាជីវកម្ម។ល។ តម្លៃថយចុះ ជាង ២.១០០ ពាន់លានដុង។ ឆ្នាំ ២០២១ ជាឆ្នាំដំបូងអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញ អាណត្តិកាល។
វាយោអគ្គិសនីយ្វៀងហាយ។ រូបថត៖ បាធី
២០២០-២០២៥ ប៉ុន្តែកត្តាទាំងនេះបានធ្វើឲ្យជះឥទ្ធិពលដល់ការអនុវត្តន៍បណ្ដាកម្រិតផែនការអំពីវិស័យសេដ្ឋកិច្ច សង្គមដែល មហាសន្និបាតដាក់ចេញ។ ដើម្បីជម្នះការលំបាកទាំងនោះ ជ្រួតជ្រាបស្មារតី “ប្រឆាំងអាសន្នរោគដូចប្រឆាំងខ្មាំង” របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ខេត្តបានអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាពបណ្ដាវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគតាមកិច្ចចង្អុលការរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលក្នុងបណ្ដាសេចក្ដីសម្រេចចិត្ត ទូរលេខរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានផ្សាយសារលិខិតចង្អុលការជាច្រើនច្បាប់ឲ្យអនុវត្តបណ្ដាវិធីសាស្រ្ត បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត។ គណៈអចិន្រ្តៃយ៍បក្សខេត្តបានផ្សាយសេចក្ដីសម្រេចចិត្តប្រគល់ការងារ ភារកិច្ចជាក់ស្ដែងដល់សមាជិកក្នុងគណៈអចិន្រ្តៃយ៍បក្សខេត្តម្នាក់ៗឲ្យទទួលបន្ទុក ក្ដាប់ស្ថានភាព និងចង្អុលការផ្ទាល់ភូមិសាស្រ្តនីមួយៗ។ គណៈកម្មាធិការប្រជាជនខេត្តបង្កើតមជ្ឈមណ្ឌលបញ្ជាការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ (និងបណ្ដាក្រុមជំនួយការ) ប្រជុំប្ដូរវេនរាល់ថ្ងៃដើម្បីក្ដាប់ព័ត៌មានជាក់លាក់ រួចចង្អុលការទាន់ពេល។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត តែងត្រួតពិនិត្យអង្កេត ច្បាមមូលដ្ឋានដើម្បីក្ដាប់ ចង្អុលការទប់ស្កាត់ជំងឺនៅភូមិសាស្រ្តនីមួយៗ។ ថ្នាក់ដឹកនាំខេត្ត និងបណ្ដាផ្នែក៖ ឧស្សាហកម្ម ផែនការ និងវិនិយោគ ពលកម្ម យុទ្ធពិការ និងសង្គមកិច្ច គណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ច សម្ព័ន្ធពលករខេត្ត។ល។ បានចាត់តាំងបណ្ដាក្រុមប្រតិភូទៅពិនិត្យរួច ក្ដាប់ស្ថានភាពផលិតជាក់ស្ដែងនៅតាមបណ្ដាអាជីវកម្មធំៗបោះជុំរំនៅលើភូមិសាស្រ្តខេត្ត ហើយឆ្លងតាមរយៈនោះ ជំរុញទឹកចិត្តប្រជាជនគ្រប់មជ្ឈដ្ឋានឲ្យលំនឹងការផលិត ទន្ទឹមនឹងនោះ ចង្អុលការឲ្យបណ្ដាមន្ទីរ ផ្នែកជំនាញដោះស្រាយការលំបាកទាន់ពេលជូនបណ្ដាអាជីវកម្មតាមសិទ្ធិអំណាច។
ប្រមូលផលស្ពៃមើម។ រូបថត៖ ហ៊ឺវហ្វេ
ក្នុងការលំបាករួមអាស្រ័យជំងឺបង្កឡើង ប៉ុន្តែអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ចឆ្នាំ ២០២១ ថ្វីត្បិតមិនសម្រេចគ្រប់វិស័យក្ដី ប៉ុន្តែគួរកត់សម្គាល់សមិទ្ធផលសំខាន់ៗមួយចំនួន។ អាសន្នរោគកូវីដ-១៩ ធ្វើឲ្យជះ ឥទ្ធិពលដល់ការផលិត ខេត្តបានផ្ដុំកម្លាំងចង្អុលការផ្សព្វផ្សាយបណ្ដាវិធីសាស្រ្តធានាសុវត្ថិភាពក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមបណ្ដាអាជីវកម្ម មូលដ្ឋានផលិត ធ្វើអាជីវកម្ម បណ្ដា មណ្ឌលសេដ្ឋកិច្ច មណ្ឌលឧស្សាហកម្ម អាទិភាពប្រភពវ៉ាក់សាំងសម្រាប់បង្ការជំងឺឲ្យពលករនៅតាមបណ្ដាអាជីវកម្ម ដើម្បីឆាប់បានស្ដារការផលិតឡើងវិញ។ ឧបត្ថម្ភបង្កលក្ខណៈអ្នកឯកទេស ពលករក្រៅខេត្តមកធ្វើការនៅបណ្ដាគម្រោងការ សំណង់ស្ថាបនាលើភូមិសាស្រ្តខេត្ត។ ម្ចាស់ការ រវៀសរវៃក្នុងការគ្រប់គ្រង បង្កលក្ខណៈងាយស្រួលឲ្យការដឹកជញ្ជូន និងលក់មុខទំនិញ មិនធ្វើឲ្យជះឥទ្ធិពលច្រើនដល់ការផលិត និងជីវភាពរបស់ប្រជាជន អាជីវកម្ម។ ចាត់តាំងផលិតតាមវិធានការ “០៣ នៅនឹងកន្លែង”។
ជាមួយការលំបាកក៏ដូចជាបណ្ដាលទ្ធផល សម្រេចបានក្នុងវិស័យសេដ្ឋកិច្ចឆ្នាំ ២០២១ ភារកិច្ច វិធីសាស្រ្តឆ្នាំ ២០២២ នឹងធ្ងន់ធ្ងរ ក្រៃលែង៖ ផ្ដុំកម្លាំងមាំមួនដើម្បីបំពេញបណ្ដាកម្រិតផែនការដែលសម្រេចទាបក្នុងឆ្នាំ ២០២១ ក៏ដូចបង្កជាគ្រឹះធារសម្រាប់ទូទាំងអាណត្តិកាល ស្ដារសេដ្ឋកិច្ចឡើងវិញ។ បណ្ដាភារកិច្ច វិធីសាស្រ្តដែលបានគណៈកម្មាធិការប្រជាជនខេត្តដាក់ចេញជាក់ស្ដែងក្នុងរបាយការណ៍ វាយតម្លៃស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២១ និងសេចក្ដីសម្រេចចិត្តស្ដីពីភារកិច្ច ពង្រីកសេដ្ឋកិច្ច សង្គមឆ្នាំ ២០២២។ កសាង រួចផ្សព្វផ្សាយផែនការអនុវត្តកម្មវិធីស្ដារ និងពង្រីកសេដ្ឋកិច្ចឡើងវិញក្រោយពេលអាសន្នរោគកូវីដ-១៩ របស់រដ្ឋាភិបាល ក្នុងនោះមាន ០៤ កម្មវិធីចម្បង៖ (១) កម្មវិធីទូទៅបើកទ្វារខឿនសេដ្ឋកិច្ចភ្ជាប់ជាមួយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ (២) កម្មវិធីសុខុមាលភាពសង្គម និងការងារធ្វើ។ (៣) កម្មវិធីស្ដារអាជីវកម្ម សហករណ៍ គ្រួសារអាជីវកម្មឡើងវិញ។ (៤) កម្មវិធីអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធ គាស់កាយប្រភពកម្លាំងសង្គមឲ្យការវិនិយោគរីកចម្រើន។ ទន្ទឹមនឹងនោះផ្ដុំកម្លាំងជំរុញការទាក់ទាញវិនិយោគ ឆ្នាំ ២០២២ ខេត្តនឹងចាត់តាំងខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ។ នេះជាឱកាសល្អដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាមអំពីខេត្តត្រាវិញដល់បណ្ដាអ្នកវិនិយោគក្នុង និងក្រៅប្រទេសដើម្បីកោះហៅវិនិយោគ។ ឆ្នាំ ២០២១ ទោះបីជះឥទ្ធិពលពីអាសន្នរោគ ប៉ុន្តែមានអ្នកវិនិយោគក្នុង និងក្រៅប្រទេសជាច្រើនតែងយកចិត្តទុកដាក់ដល់ឱកាសវិនិយោគនៅនឹងខេត្តបំផុតគឺអំពីវិស័យវាយោអគ្គិសនី (ក្បែរច្រាំងនិងលើលំហសមុទ្រ) អគ្គិសនី មណ្ឌល បណ្ដុំឧស្សាហកម្ម។ល។
ផ្ដើមពីទស្សនៈចង្អុលការនោះ ឆ្នាំ ២០២២ និងបណ្ដាឆ្នាំខាងមុខ ខេត្តនឹងផ្ដុំកម្លាំងទាញយកផលអំពីសក្ដានុពល តម្លាភាពរបស់ ខេត្តដូចជា៖ ពង្រីកសក្ដានុពលវិស័យកសិកម្មតាមទិសដៅកសិកម្មបច្ចេកវិទ្យាខ្ពស់ វិស័យជលផលជាមុខព្រួញជាគន្លឹះ។ អាច និយាយថា វិស័យកសិកម្មនៅតែជាបង្គោល ស្នឹង នៃខឿនសេដ្ឋកិច្ចរបស់ខេត្តយើងនាបច្ចុប្បន្នកាល។ ឆ្នាំ ២០២១ ទោះបីរងឥទ្ធិ ពលដោយសារជំងឺក្ដី ប៉ុន្តែផ្នែកកសិកម្មនៅតែសម្រេច ១០០% ផែនការដាក់ចេញ រក្សាលំនឹងតម្លៃផលិតមួយចំណែកក្នុងប្រភពចំ ណូលរួមរបស់ខេត្ត។ ផ្ដុំកម្លាំងទាញយកផលពីតម្លាភាព សក្ដានុពលសេដ្ឋកិច្ចសមុទ្រ ពង្រីកឧស្សាហកម្មអគ្គិសនី សំខាន់គឺបណ្ដាគម្រោងការវាយោអគ្គិសនី។ ឆ្នាំ ២០២២ នឹងបន្តផ្សព្វផ្សាយគម្រោងការវាយោអគ្គិសនី ០៤ គម្រោងទៀត។ ស្នើឲ្យក្រសួងឧស្សាហពាណិជ្ជកម្មឆាប់ជម្រាបរដ្ឋាភិបាលឲ្យផ្ដល់ សច្ចាប័នគម្រោងការអគ្គិសនីជាតិដើម្បីធ្វើជាមូលដ្ឋានផ្សព្វផ្សាយអនុវត្តបណ្ដាគម្រោងការអគ្គិសនីដើម្បីខេត្តត្រាវិញក្លាយជាមជ្ឈមណ្ឌលអគ្គិសនីជាតិ។ ម្យ៉ាងទៀត គណៈកម្មាធិការប្រជាជនខេត្តប្រគល់ឲ្យមន្ទីរផែនការ និងវិនិយោគកសាងគម្រោងការពង្រីកសេដ្ឋកិច្ចសមុទ្រខេត្តត្រាវិញដល់ឆ្នាំ ២០២៥ ដើម្បីអនុវត្តគោលដៅត្រាវិញក្លាយជាខេត្តមួយក្នុងបណ្ដាខេត្តចម្បងខាងពង្រីកសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវឡុង។ ឆ្នាំ ២០២២ ខេត្តនឹងជម្រាបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្ដល់សច្ចាប័នឡើងគម្រោងផែនការខេត្តត្រាវិញសម័យ ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ។ ពេលគម្រោងផែនការបានផ្ដល់សច្ចាប័ននឹងជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្ត។
កសិករប្រមូលផលបង្កង។ រូបថត៖ រតនា
ទន្ទឹមនឹងនោះ ខេត្តបង្កើនបណ្ដាវិធីសាស្រ្តស្ដារ និងពង្រីកវិស័យសេវាកម្មទេសចរណ៍ឡើងវិញ។ អនុវត្តការចងសម្ព័ន្ធសហការ ពង្រីកវិស័យទេសចរណ៍ជាមួយខេត្ត ក្រុងទាំង ១៣ នៅតំបន់វាលទំនាបទន្លេគឺវឡុង និងទីក្រុងហូជីមិញ។ ផ្សព្វផ្សាយខ្លឹមសារបណ្ដាកម្មវិធីរបស់គណៈអចិន្ត្រៃយ៍បក្សខេត្តលម្អិតសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត។ ក្នុងនោះ មានបណ្ដាកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីលេខ ១០-CTr/TU ចុះថ្ងៃទី ២៦ មីនាឆ្នាំ ២០២១ ស្ដីពីបង្កើនការដឹកនាំ ចង្អុលការលើកកម្ពស់សន្ទស្សន៍លេខលទ្ធភាពប្រណាំងប្រជែងខេត្តត្រាវិញដល់ឆ្នាំ ២០២៥ កម្មវិធីលេខ ១១-CTr/TU ចុះថ្ងៃទី ២៦ មីនាឆ្នាំ ២០២១ ស្ដីការពីបង្កើនគុណភាពប្រភពធនធានមនុស្សខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥ កំណត់ ទិសដៅដល់ឆ្នាំ ២០៣០ កម្មវិធីលេខ ១៩ -CTr/TU ចុះថ្ងៃទី ២៣ កញ្ញាឆ្នាំ ២០២១ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្ដីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ តំបន់សេដ្ឋកិច្ច មណ្ឌលឧស្សាហកម្ម ទីក្រុង និងបច្ចេកវិទ្យាព័ត៌មានខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥ កម្មវិធីលេខ ២១-CTr/TU ចុះថ្ងៃទី ១១ វិច្ឆិកាឆ្នាំ ២០២១ ស្ដីពីការពង្រីកសេដ្ឋកិច្ចសមុទ្រខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ កម្មវិធីលេខ ២២-CTr/TU ចុះថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០២១ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្ដីពីការពង្រីកសេដ្ឋកិច្ចទីក្រុងត្រាវិញ ដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០៕
ប្រែសម្រួល៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។