17/04/2023 08:13
យើងខ្ញុំមានឱកាសមកទស្សនាចម្ការប៉េងប៉ោះរបស់គ្រួសារបងស្រីថាច់ធីហ្វៀង នៅភូមិវាលលាក់។ អាស្រ័យប៉េងប៉ោះអំណោយផល និងលក់បានតម្លៃខ្ពស់ផងនោះ បងហ្វៀងឲ្យដឹងថា៖ ឲ្យតែជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គ្រួសារខ្ញុំច្រើនដាំប៉េងប៉ោះ និងម្ទេសដៃនាង។ គ្រួសារខ្ញុំកំពុងប្រមូលផលប៉េងប៉ោះ ០២ កុង។ ប៉េងប៉ោះមួយគីឡូក្រាមមានតម្លៃ ៩.០០០ ដុង (បើប្រៀបជាមួយឆ្នាំកន្លងកើន ៦.០០០ ដុងក្នុងមួយគីឡូក្រាម)។ តាមការប៉ាន់ស្មាន ប៉េងប៉ោះមួយកុងផ្ដល់ទិន្នផលប្រមាណ ៣,៥ តោន ពេលទូទាត់ប្រាក់ចំណាយរួច នៅចំណេញប្រមាណ ២៥ លានដុង។ ឆ្នាំនេះប៉េងប៉ោះផ្តល់ទិន្នផលខ្ពស់ជាងឆ្នាំមុនៗ ព្រោះគ្រួសារខ្ញុំបានគម្រោងការ EMWE ឧបត្ថម្ភម៉ូទ័រអគ្គិសនី ផ្ទាំងគម្របកសិកម្ម ធុងសម្រាប់បាញ់ថ្នាំ ប្រព័ន្ធបំពង់ស្រោចទឹក ទើបប៉េងប៉ោះលូតលាស់ល្អ ផ្តល់ផ្លែច្រើន។
បងស្រីថាច់ធីហ្វៀង(ខាងស្តាំ)ប្រមូលផលបេងប៉ោះ។
ចំណែកសមាជិកា ថាច់ធីម៉ាញ់វិញ នេះជាឆ្នាំដំបូងដែលគ្រួសារបងស្រីទទួលបុណ្យចូលឆ្នាំថ្មីដោយក្តីរីករាយព្រោះបានរួចផុតពីភាពក្រីក្រ ។ បងម៉ាញ់ក៏បានគម្រោងការ EMWE ឧបត្ថម្ភសម្ភារកសិកម្មសម្រាប់ដាំដំណាំផងដែរ។ រដូវដំណាំសម្រាប់បម្រើឲ្យបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បងដាំម្ទេសដៃនាង ២,៥ កុង និងប៉េងប៉ោះ ០១ កុង។ ទន្ទឹមនឹងនោះ ដើម្បីជំនួយឱ្យគ្រួសារបងរួចផុតពីភាពក្រីក្រចីរភាព និងមានលំនៅឋានរឹងមាំ សមាគមសហព័ន្ធន៍នារីឃុំនៅទាំងបង្កលក្ខណៈឲ្យគ្រួសារបងបានបុលទុនតាមកម្មវិធីសម្រាប់គ្រួសារជិតក្រ ទុនសម្រាប់បញ្ចូលទឹកស្អាតអនាម័យបរិស្ថាន និងទុនសាងសង់ផ្ទះ ដោយមានទឹកប្រាក់ ៧៥ លានដុង។ ក្រៅពីនោះ គ្រួសារបងសាងសង់បានផ្ទះថ្មីរឹងមាំ និងមានដើមទុនសម្រាប់ពង្រីកការផលិតទៀតផង។
ដើម្បីជួយឲ្យសមាជិកា នារីដាំដំណាំ មានលក្ខណៈឈានឡើងរួចផុតពីភាពក្រីក្រ និងធ្វើមានស្របច្បាប់ ជាពិសេសគឺនារីខ្មែរ កាលពីខែសីហា ឆ្នាំ ២០២២ ដោយបានការឧបត្ថម្ភពីអង្គការ Care អន្តរជាតិនៅប្រទេសវៀតណាម បានដំណើរការគម្រោងការបង្កើនសិទ្ធិមនុស្សសម្រាប់នារីជនជាតិភាគតិច (EMWE) សមាគមសហព័ន្ធន៍នារីឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង បានបំផុសចលនាសមាជិកា ២០ នាក់ (ក្នុងនោះមានសមាជិកាជនជាតិខ្មែរ ១៦ នាក់) ចូលរួមក្រុមសហការដាំដំណាំនៅភូមិវាលលាក់ ឃុំថាញ់ហ្វាស៊ើង។ ចូលរួមក្នុងក្រុមនេះ សមាជិកា នារីបានផ្ទេរជូនបច្ចេកទេសដាំដំណាំ និងឧបត្ថម្ភទិញបណ្តាសម្ភារដើម្បីផលិតដូចជា ប្រព័ន្ធស្រោចទឹកបន្លែ ផ្ទាំងគម្របកសិកម្ម ។ល។ សរុបទឹកប្រាក់ ១៥៥ លានដុង ដើម្បីវិនិយោគក្នុងការដាំម្ទេសដៃនាង និងដាំប៉េងប៉ោះ។ ឆ្លងតាមការត្រួត ពិនិត្យក្រុមសហការរបស់ភូមិកំពុងធ្វើសកម្មភាពមានប្រសិទ្ធភាព។
សមមិត្តង្វៀងធីង៉ុកយ្វៀង ប្រធានសមាគមសហព័ន្ធន៍នារីឃុំថាញ់ហ្វាស៊ើងឲ្យដឹង៖ បច្ចុប្បន្ន សមាគមសហព័ន្ធន៍នារីឃុំថាញ់ហ្វាស៊ើងមានសមាជិកានារី ១.២៩១ នាក់ ក្នុងនោះ នារីខ្មែរស្រូបយកអត្រាជាង ៧៣%។ បច្ចុប្បន្ន នៅមានសមាជិកា ២១ នាក់ស្ថិតក្នុងក្រខ័ណ្ឌក្រីក្រ។ ដោយឃើញប្រសិទ្ធភាពពីទម្រង់ ក្រុមសហការដាំដំណាំរបស់សាខាសមាគមនារីភូមិវាលលាក់ រយៈកាលខាងមុខនេះ សមាគមឆ្លៀតយកប្រភពកម្លាំងឧបត្ថម្ភ ដើម្បីបើកទូលាយដល់បណ្តាសាខាសមាគមនារីផ្សេងទៀត។ ផ្តើមពីនោះ ជំនួយឱ្យបងប្អូននារីលើកកម្ពស់ជីវភាព រួមចំណែកជាមួយមូលដ្ឋានដល់ឆ្នាំ ២០២៣ កាត់បន្ថយគ្រួសារក្រីក្រ ០៣ គ្រួសារ។ ទន្ទឹមជាមួយនោះ ដើម្បីជំនួយឲ្យបងប្អូននារីពង្រីកសេដ្ឋកិច្ច សមាគមបានផ្សព្វផ្សាយរបៀបធ្វើការយ៉ាងជាក់ស្តែង ដូចជា រក្សានិងបើកទូលាយបណ្តាសកម្មភាពប្រិត សំចៃ អាស្រ័យសមាគមចូលរួមគ្រប់គ្រង សហការម៉ត់ចត់ជានិច្ចកាលជាមួយធនាគារគោលនយោបាយសង្គមស្រុក ដើម្បីជំនួយបងប្អូននារីបានបុលទុន បំផុសចលនាបងប្អូននារីចូលរួមរៀនមុខរបរចិញ្ចឹមសត្វ ផលិត។ល។ គិតមកដល់បច្ចុប្បន្ន សមាគមបង្កើតក្រុមសហការផលិតបាន ០៥ ក្រុមតាមការឧបត្ថម្ភរបស់អង្គការ Care។ រក្សាទម្រង់ពង្រីកសេដ្ឋកិច្ចដូចជា៖ក្រុមសហការដាំសណ្តែកដីនៅភូមិវាលលាក់ ក្រុមដាំម្ទេសដៃនាង នៅភូមិមេរងថ្មី ក្រុមចិញ្ចឹមមាន់ប្រើផ្ទាំងកម្រាលជីវសាស្ត្រ ក្រុមនារីចិញ្ចឹមជ្រូកមេ និងជ្រូកសាច់។ល។
ដោយមានរបៀបធ្វើច្នៃប្រតិដ្ឋ សមាគមសហព័ន្ធន៍នារីឃុំបានក្លាយជាទីបង្អែករបស់នារីខ្មែរក្នុងការពង្រីកសេដ្ឋកិច្ចលើមូលដ្ឋានពង្រីកកម្លាំងផ្ទៃក្នុង ស្មារតីសហការជំនួយគ្នាទៅវិញទៅមកដើម្បីឈានឡើងធ្វើមាន៕
អត្ថបទ-រូបថត៖ សុខា
សមាជិករបស់ក្រុមសហការដាំដំណាំភូមិវាលលាក់ប្រមូលផលដំណាំ។
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។