05/11/2021 08:43
មកកាន់គ្រួសារបងស្រី ត្រឹមធីថាញ (ជនជាតិខ្មែរ) ជាគ្រួសារមួយក្នុងចំណោម ៣០ គ្រួសារដែលចិញ្ចឹមពពែនៅអនុសង្កាត់លេខ ៤ ទីប្រជុំជនឌិញអាង។ បច្ចុប្បន្ននេះ គ្រួសារគាត់ស្ថិតក្នុងក្របខណ្ឌគ្រួសារជិតក្រ។ ឆ្នាំ ២០១៩ បងបានគម្រោងការ AMD ត្រាវិញឧបត្ថម្ភពពែញី ០២ ក្បាល។ ដោយឃើញបងថាញព្យាយាមប្រកបការរកស៊ី និងថែទាំហ្វូងពពែបានល្អ កាលពីដើមឆ្នាំ ២០២១ បងក៏បានសមាគម កសិករស្រុកថ្កូវ បង្កលក្ខណៈឲ្យបុលទុន ៣០ លានដុងពីប្រភពទុនអាទិភាពរបស់ធនាគារគោលនយោបាយសង្គមស្រុកដើម្បីទិញពពែញីថែម ០២ ក្បាលទៀត និងពង្រីកទ្រុងពពែឲ្យទូលាយដើម្បីពង្រីកទម្រង់ចិញ្ចឹម។
បងស្រីត្រឹមធីថាញកំពុងថែទាំពពែ។
បងស្រី ត្រឹមធីថាញ បានឲ្យដឹងថា៖ ដោយឃើញពពែជាសត្វងាយចិញ្ចឹម ចំណាយទុនតិច សមស្របនឹងគ្រួសារ ម៉្លោះហើយឆ្នាំ ២០២១ ខ្ញុំបានសមាគមកសិករស្រុកបង្កលក្ខណៈឲ្យបុលទុនអាទិភាពដើម្បីទិញពពែញីគុណភាពខ្ពស់ចំនួន ០២ ក្បាល តម្លៃជិត ១៥ លានដុង ប្រាក់ទុនក្រៅពីនោះខ្ញុំចំណាយធ្វើទ្រុងពពែ និងទិញចំណីឲ្យស៊ី។ សព្វថ្ងៃនេះ ហ្វួងពពែរបស់គ្រួសារខ្ញុំកើនឡើងបាន ៤០ ក្បាល (វៀរលែង ពពែ ០២ ក្បាលទើបទិញ)។ ក្នុងនោះខ្ញុំលក់អស់ ១០ ក្បាលទូទាត់ខ្ទង់ចំណាយរួចនៅចំណេញជិត ៣០ លានដុង។ខ្ញុំទើបលក់ពពែសាច់ ០៥ ក្បាល តម្លៃក្នុងមួយគីឡូក្រាម ១១០.០០០ ដុង ទូទាត់ខ្ទង់ចំណាយរួចចំណេញជិត ១៥ លានដុង។
ជាគ្រួសារដែលទើបចូលរួមទម្រង់ចិញ្ចឹមពពែគុណភាពខ្ពស់ អាស្រ័យសមាគមកសិករទីប្រជុំជនបំផុសចលនាបងគាងស៊ីនៅអនុសង្កាត់លេខ ៦ ទីប្រជុំជនឌិញអាងបានឲ្យដឹងថា៖ កាលពីដើមខែតុលា ឆ្នាំ ២០២១ ខ្ញុំបុលប្រាក់ទុន ៣០ លានដុង ពីប្រភពទុន “ កសិករផ្តើមអាជីព “ របស់ធនាគារគោលនយោបាយសង្គមស្រុក។ ពេលបានប្រាក់នោះមក ខ្ញុំទិញពពែញីគុណភាពខ្ពស់ ០៣ ក្បាលតម្លៃ ២៥ លានដុង និងបានកម្មាភិបាលសមាគមកសិករទីប្រជុំជនណែនាំពីបច្ចេកទេសចិញ្ចឹមពពែបានច្រើនទន្ទឹមនឹងនោះខ្ញុំនៅទាំងរៀនបទពិសោធន៍ពីប្អូនប្រុសខ្ញុំដែលធ្លាប់ចិញ្ចឹមពពែជាច្រើនឆ្នាំមកហើយ។ ដូច្នោះហើយទើបខ្ញុំមិនបារម្ភពេលដែលចូលរួមទម្រង់នេះ។
ដើម្បីបន្តការពង្រីកទម្រង់ចិញ្ចឹមពពែ សមាគមកសិករទីប្រជុំជនឌិញអាងបាន និងកំពុងចលនាកសិករឲ្យចូលរួមក្រុមអាជីពតាមគម្រោងលេខ ២៤ របស់មជ្ឈិមសមាគមកសិករវៀតណាមស្តីពីការរៀបចំក្រុមអាជីព។ គិតមកទល់ពេលនេះ សមាគមកសិករទីប្រជុំជនរៀបចំក្រុមអាជីពចិញ្ចឹមពពែបាន ០២ ក្រុម ដោយមានសមាជិក ១៨ នាក់ចូលរួម ចិញ្ចឹមពពែគុណភាពខ្ពស់ជិត ១២០ ក្បាល។
បច្ចុប្បន្នពពែសាច់ប្រភេទលេខ ១ ឈ្មួញមកទិញដល់ផ្ទះ ជាមួយតម្លៃក្នុងមួយគីឡូក្រាមពី ១១០.០០០-១២០.០០០ ដុង ទូទាត់ខ្ទង់ចំណាយរួចអ្នកចិញ្ចឹមនៅចំណេញក្នុងមួយក្បាលពី ០២-២,៥ លានដុង ។
លោកដាំងជីកុង ប្រធានសមាគមកសិករទីប្រជុំជនឌិញអាងបានឲ្យដឹងថា៖ ដើម្បីពង្រីកតួនាទីជាកងកម្លាំងស្នូលក្នុងការពង្រីកផលិតកសិកម្ម និងធ្វើអាជីវកម្មនៅទីប្រជុំជន សមាគមទទួលប្រាក់ទុនពីប្រភពទុន “កសិករផ្តើមអាជីវកម្ម” របស់ធនាគារគោលនយោបាយសង្គមស្រុកចំនួន ៣០០ លានដុង សម្រាប់សមាជិក ១០ នាក់បុលចិញ្ចឹមពពែគុណភាពខ្ពស់។ ពូជពពែដែលផ្នែកជំនាញណែនាំឲ្យទិញមកចិញ្ចឹមគឺពូជពពែញីប៊ិតថាវ និងពូជពពែឈ្មោល Boer។ ដោយសារស្ថានភាពអាសន្នរោគរាតត្បាតស្មុគស្មាញ ទើបផ្នែកកសិកម្មមិនចាត់តាំងថ្នាក់ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកវិទ្យាពីការចិញ្ចឹមពពែដល់ប្រជាជននៅមូលដ្ឋានបាន។ ប៉ុន្តែផ្នែកកសិកម្មសហការជាមួយសមាគមកសិករគ្រប់លំដាប់ថ្នាក់ ជូនឯកសារពីបច្ចេកទេសចិញ្ចឹមពពែដល់បណ្តាគ្រួសារដែលចិញ្ចឹមពពែ ស្វែងយល់ រៀនសូត្របង្កើនចំណេះដឹងពីរបៀបថែទាំ និងបង្កាត់ពូជពពែឲ្យបានល្អ និងរបៀបបំប៉នពពែឲ្យឆាប់ធំធាត់ ណែនាំឲ្យប្តូររបៀបចិញ្ចឹមពពែពីទ្រង់ទ្រាយលែងក្នុងចម្ការទៅជាទ្រង់ទ្រាយចិញ្ចឹមក្នុងទ្រុងវិញ៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។