10/03/2023 15:39
មីងសើុងធីតាយនិងមុខបុកល្ហុងលក់។
ដោយធ្លាប់ពុះពាររាល់ការលំបាកឧបសគ្គយ៉ាង ច្រើនដើម្បីចិញ្ចឹមកូនៗឲ្យមានវ័យវឌ្ឍនាការ លុះដល់វ័យចាស់ អ្នកមីងស៊ើងធីតាយនៅតែព្យាយាម តស៊ូធ្វើការងារដើម្បីចិញ្ចឹមជីវិតរបស់ខ្លួន។
មីងស៊ើងធីតាយកើតឆ្នាំ១៩៥៨ នៅភូមិផ្នោរលើ (អា) ឃុំញ៉ីទ្រឿង ស្រុកកូវង៉ាង។ គាត់មានកូនទាំងអស់ ៥ នាក់ សុទ្ធសឹងមានគ្រួសារនៅដោយឡែក និងរស់នៅឆ្ងាយពីគាត់។ ដើម្បីចិញ្ចឹមជីវិត គាត់តែងព្យាយាមប្រកបការងារដើម្បីរកប្រភពចំ ណូលដោយខ្លួនឯងសម្រាប់ចិញ្ចឹមជីវិត។ បច្ចុប្បន្នគាត់នៅទាំងចិញ្ចឹមចៅប្រុសម្នាក់កំពុងបួសរៀន ព្រោះឪពុកចៅរូបនេះបានស្លាប់ ចំណែកម្តាយវិញ មានគ្រួសារនៅឆ្ងាយពីស្រុកកំណើត ។ ជារៀង រាល់ពេលរសៀល អ្នកភូមិផងក៏ដូចជាសិស្សានុ សិស្សនៅឃុំញ៉ីទ្រឿងតែងឃើញគាត់រុញរទេះ លក់ល្ហុងបុក នៅក្បែរសាលាអនុវិទ្យាល័យញ៉ីទ្រឿង។ ផ្តើមពីការលក់ល្ហុង នេះ ទូទាត់ខ្ទង់ចំណាយ រួចគាត់នៅចំណេញបានពី ១០០-១៥០ ពាន់ដុង ក្នុងមួយថ្ងៃ។ ប្រភពចំណូលនោះ គាត់មិនត្រឹមតែ លៃលកប្រើប្រាស់ក្នុងជីវភាពគ្រួសារពីរនាក់យាយ ចៅប៉ុណ្ណោះទេ គាត់នៅទាំងចូលរួមឧបត្ថម្ភការងារ ជំរុញការសិក្សានៅមូលដ្ឋានទៀតផង។ ជារៀងរាល់ឆ្នាំ គិតជាមធ្យមគាត់ជូនអាហារូបករណ៍ ០៥ ចំណែក (ក្នុងមួយចំណែកៗពី ៣00-៥00 ពាន់ដុង) សម្រាប់ឧបត្ថម្ភសិស្សក្រីក្រក្នុងភូមិដែលសង្វាតរៀនសូត្រ។
មីងសើុងធីតាយ សំណេះសំណាលថា៖ ជីវភាព កូនៗរបស់ខ្ញុំក៏នៅជួបនឹងការលំបាកដែរ ម្ល៉ោះ ហើយខ្ញុំមិនចង់ពឹងពាក់លើកូនៗឡើយ។ ឱ្យតែខ្ញុំមានសុខភាពល្អ ខ្ញុំតែងធ្វើការងារដោយសប្បាយ រីករាយ។ ពេលរកប្រាក់បានដោយខ្លួនឯង ខ្ញុំ សប្បាយចិត្ត និងសុភមង្គលណាស់ ។ សប្បាយចិត្តជាងទៀតគឺបានយកប្រាក់ផ្ទាល់ខ្លួនឧបត្ថម្ភដល់សិស្សក្រីក្រសម្រាប់រៀនសូត្រ។ ខ្ញុំរកបានប្រាក់ចំណូលពីការលក់ល្ហុងបុកគឺអាស្រ័យមាមីង និងសិស្សក្នុងភូមិជួយទិញ។ ដូច្នេះពេលសន្សំបានប្រាក់ ខ្ញុំក៏ចូលរួមឧបត្ថម្ភកូនចៅមាមីងក្នុងភូមិតាមសមត្ថភាព ដើម្បីកូនចៅមាមីងរៀនសូត្របានល្អ។ ខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលខ្ញុំ នៅមានសុខភាពមាំមួន អាចធ្វើការរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯងបាន និងចូលរួមធ្វើការងារជំរុញ ការសិក្សានៅមូលដ្ឋាន។
លោក ថាច់ង៉ុកទ្រុង ប្រធានគណៈការប្រជាជនភូមិផ្នោរលើ (អា) មានប្រសាសន៍ថា៖ ថ្វីត្បិតតែជាគ្រួសារជិតក្រ ជីវភាពនៅជួបការលំបាក ប៉ុន្តែមីងស៊ើងធីតាយតែងចូលរួមគបប្រាក់សម្រាប់ជំនួយដល់ការងារជំរុញការសិក្សា លើកស្ទួយចំណេះ ដឹងក្នុងវិស័យសិក្សាអប់រំរបស់ភូមិជានិច្ច។ ទន្ទឹមនឹងនោះមីងនៅទាំង រួមវិភាគទានជាមួយរដ្ឋអំណាចមូលដ្ឋាន អនុវត្តសម្រេចការងារកសាងមូលនិធិសម្រាប់អ្នកក្រីក្រ ក៏ដូចជាបណ្តាចលនាដែលរដ្ឋអំណាចមូលដ្ឋានបំផុសចលនា។ មីងស័ក្តិសម ជា គំរូមួយរូបសម្រាប់អ្នកដទៃ ព្រោះមីងតែងមានស្មា រតីព្យាយាម មានឆន្ទៈមោះមុត ជម្នះរាល់ការលំបាក រួចផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ថ្វីត្បិតជីវភាពគ្រួសារគាត់មិនទាន់បានធូរធាក៏ដោយ ប៉ុន្តែគាត់ជាអ្នកសម្បូរដោយចិត្តសប្បុរសធម៌។ គាត់ជាពល រដ្ឋម្នាក់រួមចំណែកយ៉ាងសកម្មជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការអនុវត្តន៍ចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពសម្បូររុងរឿង និងសុភមង្គល៕ អត្ថបទ-រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។