05/05/2022 09:54
គម្រោងការសាងសង់ហេដ្ឋាបច្ចេកទេសមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតីស្ថិតនៅភូមិបាវបែវ‑ម៉ីគ្វី ឃុំហ៊ីបម៉ីតី បានគណៈកម្មាធិការប្រជាជនខេត្តផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចចិត្តលេខ ១៤២៩/QĐ-UBND ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ជាមួយផ្ទៃដីចំនួន ៣៩,៦២ ហិកតា ទ្រង់ទ្រាយវិនិយោគសាងសង់បណ្ដាសំណង់ហេដ្ឋាបច្ចេកទេសរួមមាន៖ ផ្លូវគមនាគមន៍ផ្ទៃក្នុង ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ផ្គត់ផ្គង់ទឹក ប្រមូល និងវិច្ឆ័យទឹកសំណល់ សម្រាម។ល។ និងបណ្ដាសំណង់បន្ទាប់បន្សំដទៃទៀតធានាសមស្របជាមួយការឡើងគ្រោងផែនការលម្អិត រួចគម្រោងការបានផ្ដល់សច្ចាប័នតាមការកំណត់ ដោយមានកម្រិតទុនវិនិយោគសរុបជាង ៣០០ ពាន់លានដុង អាស្រ័យក្រុមហ៊ុនចំកាតពាណិជ្ជកម្ម‑សាងសង់ធ្វឹងផាកធ្វើជាម្ចាស់វិនិយោគ។
ពិធីបើកការដ្ឋានសាងសង់សំណង់។ រូបថត៖ ម៉ីញ៉ឹង
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញទៀង សង្កត់ធ្ងន់៖ ដើម្បីរួមចំណែកបង្កើនឧស្សាហកម្ម បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប គណៈកម្មាធិការប្រជាជនខេត្តផ្ដល់សច្ចាប័នមណ្ឌលឧស្សាហកម្ម ១៣ កន្លែង គិតមកទល់ពេលនេះ ដំណើរការបានមណ្ឌលឧស្សាហកម្មចំនួន ២ កន្លែង៖ តឹងង៉ាយ និងភូកឹង ក្នុងនោះប្រមូលផ្ដុំសម្រាប់បណ្ដាមុខរបរ ច្នៃគ្រឿងម៉ាស៊ីន ផលិតបណ្ដាផលិតផលនីហរ័ណ បន្ទាប់បន្សំ។ គម្រោងការមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតី ជាគម្រោងការទី ៣ ដាក់បញ្ចូលផ្សព្វផ្សាយ ដំណើរការ រួចខេត្តកំពុងអំពាវនាវវិនិយោគបន្ថែមមណ្ឌលឧស្សាហកម្ម ៣ កន្លែងទៀត៖ អាងភូតឹង លឺវង៉ីបអាញ់ និងសាបិញ ខិតខំ អំពាវនាវបានអ្នកវិនិយោគផ្សព្វផ្សាយក្នុងឆ្នាំនេះ។ ក្រោយពេលមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតីបានសម្រេច និងដាក់ឱ្យធ្វើសកម្មភាព នឹងទាក់ទាញគម្រោងការវិនិយោគចំនួន ៥ គម្រោងទៅក្នុងមណ្ឌលឧស្សាហកម្ម ជាមួយបណ្ដាមុខរបរដូចជា៖ ច្នៃឈើ និងផលិតគ្រឿងឈើ បណ្ដាមុខរបរឧស្សាកម្មតម្បាញ កាត់ដេរឧស្សាហកម្ម ស្បែកជើង ច្នៃដទៃទៀត។ល។ រួមចំណែកបង្កើនតម្លៃផលិតឧស្សាហកម្ម នីហរ័ណមុខ ទំនិញរបស់ខេត្ត ដោះស្រាយការងារធ្វើសម្រាប់ពលករមូលដ្ឋាន បង្កើនប្រភពចំណូលថវិការដ្ឋ រួមចំណែកជំរុញពង្រីកសេដ្ឋកិច្ច‑សង្គមរបស់ខេត្ត ស្រុក និងធ្វើឱ្យវិវឌ្ឍពីសម្រស់របស់ស្រុកនាពេលខាងមុខ។ ម្ចាស់វិនិយោគផ្ដុំកៀរគរបណ្ដាប្រភពកម្លាំងប្រញាប់សម្រេចលិខិតសាងសង់ ប្រញាប់ដំណើរការបណ្ដាប្រភេទសំណង់របស់គម្រោងការធានាល្បឿងដែលបានផ្ដល់សច្ចាប័ន រួចដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣ សម្រេចគម្រោងការដាក់ឱ្យធ្វើសកម្មភាព។ រយៈពេលដំណើរការ ប្រតិបត្តិម៉ឺងម៉ាត់បណ្ដាការកំណត់របស់ច្បាប់ បំផុតគឺការកំណត់អំពីការការពារបរិស្ថាន វិយោគសាងសង់ ពលករ បង្ការ ពន្លត់អគ្គិភ័យ។ល។ សហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្ម ផែនការ និងវិនិយោគ ស្ថាបនា និងគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងផ្សព្វផ្សាយ ដើម្បីដោះស្រាយឱ្យបានទាន់ពេលបណ្ដាការលំបាកជាប់ជំពាក់ ស្នើអ្នកម៉ៅការដំណើរការអាទិភាពទទួលពលករនៅមូលដ្ឋាន។
នាព្រឹត្តិការណ៍នេះ លោកឡេវ៉ាំងហាំង សង្ឃឹមថាបណ្ដាអាជីវកម្ម អ្នកវិនិយោគតភ្ជាប់ជាមួយគម្រោងការសម្រេចមណ្ឌលឧស្សាហកម្ម ជួយដល់ស្រុកកូវង៉ាងដោះស្រាយការងារធ្វើជូនពលករ បំបាត់ទៅ «តំបន់ស្នូល» នៅកន្លែងនេះ អាស្រ័យផលិតកសិកម្មអន់ប្រសិទ្ធភាព រួមចំណែកបង្កការងារធ្វើបង្កើនប្រាក់ចំណូលនៅនឹងកន្លែងជូនពលករមូលដ្ឋាន។ ទន្ទឹមនឹងនោះ ខេត្តតែងស្ដាប់សំណើរបស់អ្នកវិនិយោគដើម្បីដោះស្រាយបានទាន់ពេលត្រូវតាមការកំណត់ និងតែងរួមដំណើរជាមួយអ្នកវិនិយោគក្នុងរយៈពេលផ្សព្វផ្សាយ និងធ្វើសកម្មភាពរបស់គម្រោងការ៕
ម៉ីញ៉ឹង‑សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។